Lady Gaga ពាក់​ក្រវិល​ពេជ្រ​តម្លៃ​៨​លាន​ដុល្លារ​​ក្នុង​កម្មវិធី Oscars ម្សិលមិញ

​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Oscars ម្សិលមិញ​ តារា​ចម្រៀង​សិចស៊ី Lady Gaga បាន​ពាក់​ក្រវិល​​ពេជ្រ​មួយ​គូ​តម្លៃ​ដល់​ទៅ​៨​លាន​ដុល្លារ។ នេះ​តាម​អ្នក​នាំ​ពាក្យ​របស់​​អ្នក​ច្នៃ​ម៉ូដ​គ្រឿង​ អលង្ការ​ Lorraine Schwartz ប្រាប់​​សារព័ត៌មាន HuffPost។

 

Lady Gaga ពាក់​ក្រវិល​ពេជ្រ​តម្លៃ​៨​លាន​ដុល្លារ​​ក្នុង​កម្មវិធី Oscars ម្សិលមិញ

 

​​​
ក្រវិល​​ពេជ្រ​​ទំហំ​៩០​ការាត់​​គឺ​ច្នៃ​ផ្ទាល់​ដោយSchwartz ហើយ​គេ​ក៏​ជា​អ្នក​ច្នៃ​ចិញ្ចៀន​​ភ្ជាប់​ពាក្យ​ឲ្យ​ Lady Gaga ផង​ដែរ​នា​ពេល​កន្លង​ទៅ។ ទន្ទឹម​នឹង​ក្រវិល​ដ៏​មាន​តម្លៃ​និង​សំលៀកបំពាក់​ដ៏​ឆើតឆាយ Gaga ក៏​បាន​​នាំ​អារម្មណ៍​ទស្សនិកជន​និង​តារា​ផ្សេង​ទៀត​ក្ដុកក្ដួល​ ពេល​ដែល​ឡើង​សម្ដែង​​បទ “Til It Happens To You”កាល​ពី​ម្សិលមិញ។

 

ចំណែក​តារា​​ស្រី​ផ្សេង​ទៀត​​ក៏​ប្រឹង​បង្អួត​គ្រឿង​អលង្ការ​មិន​ចាញ់​ Lady Gagaប៉ុន្មាន​ទេ ដោយ​អតីត​បររកញ្ញា​ពិភពលោក  Priyanka Chopra  ពាក់​ក្រវិល​តម្លៃ​៣,២​លាន​ដុល្លារ អម​ដោយ​ចិញ្ចៀន​២​វង់​ទៀត​ ១​តម្លៃ​៨៥​ម៉ឺន​ដុល្លារ​និង​១​ទៀត​ ៣០​ម៉ឺន​ដុល្លារ។ ឯ​តារា​ម៉ូដែល Heidi Klum ក៏​មិន​ចាញ់​​តារា​ស្រី​ទាំង​ពីរ​ខាង​លើ នាង​​​ពាក់​ចិញ្ចៀន​២​វង់​តែ​មាន​ពេជ្រ​ដ៏​ទៅ​៣​គ្រាប់​​ដែល​មាន​ទំហំ ២០, ១២​និង​១៦​ការាត់៕ ​​​

 

Lady Gaga ពាក់​ក្រវិល​ពេជ្រ​តម្លៃ​៨​លាន​ដុល្លារ​​ក្នុង​កម្មវិធី Oscars ម្សិលមិញ

 Lady Gaga និង​គូ​ដណ្ដឹង

Lady Gaga ពាក់​ក្រវិល​ពេជ្រ​តម្លៃ​៨​លាន​ដុល្លារ​​ក្នុង​កម្មវិធី Oscars ម្សិលមិញ

Priyanka Chopra

Lady Gaga ពាក់​ក្រវិល​ពេជ្រ​តម្លៃ​៨​លាន​ដុល្លារ​​ក្នុង​កម្មវិធី Oscars ម្សិលមិញ

Heidi Klum

ចុចអាន៖ក្រឡេក​មើល​​តារាៗ​​ឈ្នះ​ពាន Oscars ២០១៦
​​​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ huffingtonpost