នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបិទសន្និបាតប្រចាំ ឆ្នាំ២០១៥ និងលើកទិសដៅ ឆ្នាំ២០១៦នៅ អហ រាជធានីភ្នំពេញ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានលើកឡើងថា សុំឱ្យអាវុធហត្ថ ចូលរួមសហការ ជាមួយអាជា្ញធ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការទប់ស្កាត់ ល្មើសទូទៅ ។

ការថ្លែងបែបនេះ គ្រាដែលបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបិទសន្និបាត ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅ ឆ្នាំ២០១៦ រយះពេលពេញ ១ថ្ងៃ នៅថ្ងៃទី២៩ កុម្ភ: ២០១៦ ។

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា « បញ្ហាគ្រប់គ្រង អាវុធជាតិផ្ទុះ ជាកត្តាសំខាន់ ដែលសមត្ថកិច្ចត្រូវ ចាប់អារម្មណ៍និងយកចិត្តទុកដាក់ ។ បន្ថែមពីនោះ លោកអភិបាល បានលើកឡើងថា គណបញ្ជាការឯកភាព និងធ្វើការត្រួតពិនិត្យ កន្លែងលក់អាវុធ នៅផ្សារទឹកថ្លា ក្រុងភ្នំពេញ»។

មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាន៍ថា « ក្នុងឆ្នាំ២០១៥ មកនេះ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ កើតឡើង ៧៦៥លើក ក្នុងនោះអាវុធហត្ថ រាជធានីភ្នំពេញ បង្រ្កាបបានបទល្មើស ព្រហ្មទណ្ឌ ៤៤ករណី ស្មើ៣៤៩លើក និងឃាត់ខ្លួន ជនសង្ស័យ៦៦១នាក់» ។

ក្រៅពីនោះមន្រ្តីអាវុធហត្ថក្រុងភ្នំពេញ នៅរសៀល ថ្ងៃទី២៩ កុម្ភ: នេះ ក្នុងបរិវេណ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក៍បានធ្វើសមប្រយុទ្ធ បង្ហាញពីសកម្មភាព ដែលសមត្ថកិច្ច បង្រ្កាបជនល្មើសផងដែរ ៕