អ្នកជំនាញសាជីវកម្ម ជប៉ុន​ សន្យាជួយនាំចេញ ដំណាំកសិផលពី កម្ពុជា ទៅជប៉ុន ដោយផ្ទាល់

ភ្នំពេញ៖ លោក Tatsuo FUJIMURA ប្រធានសាជីវកម្ម JTC ប្រទេសជប៉ុន បានសន្យាថា នឹងជួយឲ្យកម្ពុជា នាំចេញដំឡូងមី និងកៅស៊ូទៅកាន់ទីផ្សារ ជប៉ុន និង ប្រទេសផ្សេងៗទៀតផងដែរ។

លោក Tatsuo FUJIMURA បានអះអាងបែបនេះ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងជំនួបពិភាក្សា ការងាររវាង រូបលោក និងលោក ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម កម្ពុជា នាទីស្ដីការក្រសួង ស្ដីពី លទ្ធភាពនៃការនាំចេញ កៅស៊ូ និងដំឡូងមី ពីកម្ពុជា ទៅកាន់អ្នកប្រើប្រាស់ ក្នុងប្រទេសជប៉ុន ដោយផ្ទាល់ និងបណ្តា ប្រទេសផ្សេងទៀត។

យោងតាមទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា "ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការ គាំទ្រ ចំពោះលោក FUJIMURA ដែលបានសន្យា ជួយដល់ការនាំចេញកៅស៊ូ និងដំឡូងមី ពីកម្ពុជា ទៅកាន់អ្នកប្រើប្រាស់ដោយផ្ទាល់ "។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញ លើកទឹកចិត្តឲ្យលោក FUJIMURA ស្វែងយល់ ពីលទ្ធភាព នៃការវិនិយោគ លើរោងចក្រ កែច្នៃកៅស៊ូ និង ដំឡូងមី នៅក្នុងប្រទេសកម្ពុជាផងដែរ៕