ដំណាក់កាលទី៤ នៃការសាងសង់ ផ្លូវជាតិលេខ១ នឹងបញ្ចប់នៅឆ្នាំ២០១៧

ភ្នំពេញ៖ដំណាក់កាលទី៤ នៃការសាងសង់ ផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស ដល់ក្តីតាកុយ ស្ថិតនៅសង្កាត់វាលស្បូង ខណ្ឌច្បារអំពៅ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន នឹងបញ្ចប់ នៅក្នុងខែមីនា ឆ្នាំ២០១៧ ខាងមុខ។

ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកកាសែត ដែលរៀបចំឡើងដោយទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ បានមកទស្សនកិច្ច នៅចំណុចផ្លូវជាតិលេខ១នេះ ។

ចំណុចសាងសង់ផ្លូវជាតិលេខ១នេះ ចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្ស ដល់ក្តីតាកុយ មានចំងាយ៤គីឡូម៉ែត្រ ដែលចំណាយថវិកា១១,៩៤លានដុល្លារ ។ សាងសង់ចាប់ពីតាំងពីខែមេសា ឆ្នាំ២០១៥ដល់ខែមីនា ឆ្នាំ២០១៧ ហើយផ្ទុកទំងន់បាន៣០តោន ។ រហូតមកដល់បច្ចុប្បន្នផ្លូវនេះ បានស្ថាបនារួចរាល់២៥ភាគរយហើយ៕

ដំណាក់កាលទី៤ នៃការសាងសង់ ផ្លូវជាតិលេខ១ នឹងបញ្ចប់នៅឆ្នាំ២០១៧

ដំណាក់កាលទី៤ នៃការសាងសង់ ផ្លូវជាតិលេខ១ នឹងបញ្ចប់នៅឆ្នាំ២០១៧

ដំណាក់កាលទី៤ នៃការសាងសង់ ផ្លូវជាតិលេខ១ នឹងបញ្ចប់នៅឆ្នាំ២០១៧