Huawei សម្ភោធ Matebook ធ្វើឲ្យកក្រើក ទីផ្សារថេបប្លេត នៅសន្និសិទពិព័ណ៌រ ផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកឆ្នាំ២០១៦

ភ្នំពេញ៖ មុខងារថ្មីៗដ៏សម្បូរបែប នាំជូនមកនូវភាពថ្មី ប្លែកកាន់តែងាយស្រួល សម្រាប់ជំនួញអ្នក កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ក្នុងសន្និសិទពិព័ណ៌រ ផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកប្រចាំឆ្នាំ២០១៦ (WMC 2016) ក្រុមហ៊ុន Huawei បានដាក់សម្ភោធ tablet ថ្មីរបស់ ខ្លួនគឺ Huawei Matebook ដែលជាឧបករណ៍ ២រួមគ្នាតែមួយ ពោលគឺជា Tablet ផង ជាកំព្យូទ័រផង ដែលត្រូវបានរចនាឡើងយ៉ាង ពិសេសសម្រាប់អ្នក ប្រើប្រាស់ដែលជា អ្នកប្រកបមុខរបរ ជំនួញ។ ការរចនាឡើង ក្រោមបទពិសោធ ជោគជ័យរបស់ Huawei ដើម្បីធ្វើឲ្យឧបករណ៍ នេះមានភាព ប្រណីត និងមានសមត្ថភាព ខ្ពស់បំផុតនោះ Huawei Matebook គឺជាឧបករណ៍មាន មុខងារមានគុណ ប្រយោជន៍យ៉ាងច្រើន ដែលរួមផ្សំទាំងភាព ងាយស្រួលក្នុងការ ដាក់តាមខ្លួន ទាំងប្រសិទ្ធិភាពនៃការប្រើ ប្រាស់ទាំងសម្រាប់ធ្វើការងារ និងលេងកំសាន្តផងដែរ។

លោក Richard Yu ដែលជាអគ្គនាយក ប្រតិបត្តិជាន់ខ្ពស់ ក្រុមហ៊ុន Huawei ផ្នែក Consumer Business Group បានថ្លែងថា “ជាមួយនឹង tablet នេះ Huawei កំពុងតែបង្ហាញនូវ សក្តានុពលភាព នៃការរចនា និងគុណភាពនៃ ការផលិតដោយនាំយកនូវ ផលិតផលដែលរចនា ឡើងយ៉ាងប្រណីត ទៅកាន់ទីផ្សារ ដែល tablet នេះផ្តល់នូវមុខមាត់ថ្មី ដល់ការធ្វើជំនួញ ហើយដែលអាចតភ្ជាប់ ជាមួយឧបករណ៍ផ្សេងៗ បានស្ទើគ្រប់ កាលៈទេសៈ។” លោកបន្តទៀតថា “Huawei បានទទួលភាពជោគជ័យ ក្នុងការនាំយកនូវ បទពិសោធនៃ យល់ដឹងនិងភាពឥតខ្ចោះ ដើម្បីរចនាឡើងនូវផលិតផល ឧបករណ៍ចល័តដែល ទាំងគុណភាព និងការរចនា ល្អដាច់គេ សម្រាប់បម្រើទីផ្សារ អតិថិជនប្រកបមុខជំនួញ តាមរយៈការនាំយកនូវ ឧបករណ៍ដែលមាន សមត្ថភាពខ្ពស់សម្រាប់ធ្វើការងារ និងមាន មុខងារកំសាន្តអារម្មណ៍ ជាច្រើនផងដែរ។”

កម្រាស់ស្តើងអស្ចារ្យ Tablet ដ៏ថ្មីសន្លាងជាមួយនឹង ការរចនាទំនើប ទាន់សម័យ ជាមួយនឹងការច្របាច់ បញ្ចូលគ្នារវាងមុខងារ ទូរស័ព្ទចល័តដែលមាន សមត្ថភាពខ្ពស់ និងមុខងារកម្មវិធីដ៏ សម្បូររបស់ កំព្យូទ័រ laptop នោះ Matebook ត្រូវបានរចនាឡើងជាមួយ នឹងភាពទាក់ទាញមិនអាច ប្រកែកបាន។ រចនាឡើងជាមួយ កម្រាស់ដ៏ស្តើង និងរលោងចែងចាំង tablet នេះត្រូវបានបំពាក់ដោយតួ អាលុយមីញ៉ូម គុណភាព ខ្ពស់ដែលផ្តល់ នូវភាពប្រណីត និងទាន់សម័យ កម្រាស់ដ៏ស្តើង និងទម្ងន់ដ៏ស្រាលត្រឹមតែ ៦៤០ ក្រាម នោះធ្វើឲ្យអ្នកប្រើប្រាស់ មានភាពងាយស្រួល ក្នុងការដាក់តាមខ្លួន។

ស្រោមក្តារចុច ក្តារចុច និង Touchpad បង្កើតនូវភាពទាន់សម័យ និងភាពងាយស្រួលនៃ ការប្រើប្រាស់ ស្រោមក្តារចុចរបស់ Huawei Matebook ត្រូវបានរចនាឡើង ដើម្បីភាពងាយស្រួល នៃការប្រើប្រាស់ ដែលស្បែក PU ដ៏ស្រទន់នោះគឺស៊ីគ្នា បំផុតទៅនឹងការប្រើប្រាស់ មុខងារដ៏សម្បូរ លើឧបករណ៍នេះ។ ស្រោមក្តារចុច នេះទៀតសោតក៏ មានភាពរឹងមាំធ្វើការ អាយុកាលប្រើប្រាស់ធន់ ជាប់បានយូរផងដែរ។ ក្តារចុចនេះមានកម្រាស់ត្រឹមតែ ១.៥មីលីម៉ែត្រតែ ប៉ុណ្ណោះជាមួយបន្ទះ តួអក្សរដាច់ៗពីគ្នា ធ្វើឲ្យបរិវេណ លើក្តារចុចនេះ មានភាពទូលាយបញ្ចៀស នូវការរាលដៃ វ៉ៃខុស តួអក្សរផងដែរ។

អេក្រង់ច្បាស់ត្រជាក់ភ្នែក ភាពភ្លឺច្បាស់ និងឆ្លាតវៃនឹកស្មានមិនដល់ អេក្រង់ touch screen ប្រភេទ IPS ទំហំ ១២អ៊ីញ ដែលអាចប្រើបាន ច្រើនបែបផែនរបស់ Matebook ត្រូវបានបំពាក់បន្ថែម ជាមួយនឹងស៊ុមដ៏ ស្តើងបំផុត ហើយដែលផ្ទៃអេក្រង់ មិនជ្រៅចុះទៅក្នុងនោះទេ គឺស្ថិតមកលើ ដល់ទៅ ៨៤%។ អេក្រង់របស់ Matebook មានទំហំ Resolution ដល់ទៅ 2160x1440 និងមានមុំ ១៦០ដឺក្រេពេញភ្នែកតែម្តង។

ថ្មកាន់បានយូរ រចនាឡើងសម្រាប់ ការប្រើប្រាស់គ្រប់ ពេលវេលា ដើម្បីធានាថា Huawei Matebook អាចផ្តល់នូវការប្រើប្រាស់ ប្រកបដោយថាមពល និងសមត្ថភាពជា ឧបករណ៍ ចល័តនោះ រយៈពេលដែលថ្មអាចកាន់ និងថាមពលថ្ម គឺជាចំនុចគុណសម្បត្តិ អាទិភាពនៅពេល ដែលយើង រចនា ឧបករណ៍នេះឡើង។ ថ្មដែលមានថាមពលដល់ទៅ 33.7 វ៉ាត់ម៉ោង ប្រភេទ Lithium របស់ Matebook ធ្វើឲ្យឧបករណ៍នេះ អាចដំណើរការបាន រហូតដល់ទៅ ៩ម៉ោងសម្រាប់ការ ប្រើប្រាស់បែបការងារ ៩ម៉ោងជាប់ៗ គ្នាសម្រាប់ការប្រើអ៊ិនធើណិត និង រហូតដល់ទៅ ២៩ ម៉ោងសម្រាប់ ការចាក់តន្រ្តី។

ប្រសិទ្ធិភាព នៃសមត្ថភាព និងភាពឆា្លតវៃ រចនាឡើងដើម្បីមុខងារ កម្មវិធីច្រើនសម្បូរបែប Huawei Matebook មានប្រព័ន្ធដំណើរការ Windows 10 និងបំពាក់ដោយអង្គ ប្រតិបត្តិរបស់ Intel ស៊េរីM Core ដែលផ្តល់នូវល្បឿនលឿន និងមុខងារកម្មវិធីសម្រាប់ មុខជំនួញយ៉ាងច្រើន រួមទាំងកម្មវិធី Microsoft Office ដែលអ្នកអាចប្រើបានគ្រប់ពេល។ ឧបករណ៍នេះអាចមាន អង្គចងចាំរហូតដល់ទៅ 8GB ប្រភេទ LPDDR3 និងទំហំផ្ទុកប្រភេទ SSD រហូតដល់ទៅ 512GB។ ដោយប្រើប្រាស់ ឧបករណ៍គុណភាពខ្ពស់ និងល្បឿន លឿន Huawei បានរចនា Matebook ឡើងដោយគ្មាន កង្ហារជំនួយនោះទេ ដែលធ្វើឲ្យ tablet នេះអាចដំណើរ ការ ដោយគ្មាន សម្លេងរំខាននៅ ពេលប្រើប្រាស់។

MatePen លើសពីប៊ិច Stylus ធម្មតា នៅពេលប៊ិច Stylus ធម្មតាអាចប្រើបានត្រឹមតែ សរសេរកំណត់ត្រានោះ ប៊ិន Stylus MatePen របស់ Matebook មាននូវប្រព័ន្ធរំញោចដល់ទៅ 2048 កម្រិត ដែលអាចចាប់បានរាល់ចលនា និងការគូសវាស ឬប្រើប្រាស់តាមដែល អ្នកប្រើប្រាស់ចង់បានយ៉ាង លឿនបំផុតដូចផ្លេកបន្ទោ។

មុខងារប៉ះភ្លាមដោះសោរភ្លាម ដ៏រហ័សដំបូងគេលើលោក Huawei Matebook ផ្តល់នូវប្រព័ន្ធការពា រដ៏រឹងមាំជាទីទុកចិត្តខណៈដែល មុខងារប្រើក្រយ៉ៅដៃមាន ល្បឿនលឿន ដែលមានប្រព័ន្ធប្រាសាទរំញោច 360ដឺក្រេ ធ្វើឲ្យការស្កេនក្រយ៉ៅដៃ អ្នករហ័សជាទីបំផុត។ ប៉ះ sensor ភ្លាម ដោះសោរអេក្រង់ភ្លែត មុខងារប្រើក្រយ៉ៅដៃដ៏ រហ័សបំផុតក្នុងវិស័យ ឧបករណ៍ចល័ត។ Matebook នឹងមកដល់ ទីផ្សារអាស៊ីអ៊ឺរ៉ុប និងអាមេរិចខាងជើងនៅ ប៉ុន្មានខែខាងមុខនេះហើយនឹងមាន ជម្រើសពណ៌ពីរ គឺប្រផេះ និងមាស។ ដោយមានតម្លៃចាប់ផ្តើមពី ៦៩៩ដុល្លារ MateBook ផ្តល់នូវតម្លៃសមរម្យ បំផុតក្នុងលំដាប់ ឧបករណ៍ចល័តឆ្លាតវៃ ។

ពានរង្វាន់ពី WMC 2016 Huawei Matebook បានទទួលការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ពីប្រព័ន្ធ ផ្សព្វផ្សាយជាច្រើន បណ្តាអ្នកនិពន្ធនិង សារព័ត៌មានល្បឺៗនៅលើពិភពលោក បានចាត់ទុកថា Huawei Matebook ជា " Tablet ដ៏គួរឲ្យចាប់អារម្មណ៍" ដោយអះអាងថា វាមានអេក្រង់ល្អ អស្ចារ្យ ថាមពលថ្មល្អឥតខ្ចោះ ការរចនាល្អឯកកម្មវិធី ស្កេនម្រាមដៃមាន ល្បឿនលឿននៅលើទីផ្សារបច្ចុប្បន្ន ព្រមទាំងទទួលពាន់រង្វាន់ចំនួន ១៣ក្នុងពិព័ណ៌រនោះដែរ។

ជាងនេះទៅទៀត ដោយសារការរចនាយ៉ាងល្អឯក រាងស្តើងឆើតឆាយ មុខងារល្អឥតខ្ចោះ លក្ខណៈពិសេសៗកម្រិត កំពូល និងពេញដោយអត្ថ ប្រយោជន៍ជាច្រើន ជាហេតុផលធ្វើឲ្យទូរស័ព្ទ Huawei Mate 8 ទទួលបាន ពានរង្វាន់បន្ថែមទៀតចំនួន 12 ដូចជា "រង្វាន់ទូរស័ព្ទដៃល្អបំផុត" "រង្វាន់ស្មាតហ្វូនល្អបំផុត" "ពានរង្វាន់ ស្មាតហ្វូនល្អបំផុត" ពី WMC 2016៕

Huawei សម្ភោធ Matebook ធ្វើឲ្យកក្រើក ទីផ្សារថេបប្លេត នៅសន្និសិទពិព័ណ៌រ ផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកឆ្នាំ២០១៦

Huawei សម្ភោធ Matebook ធ្វើឲ្យកក្រើក ទីផ្សារថេបប្លេត នៅសន្និសិទពិព័ណ៌រ ផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកឆ្នាំ២០១៦

Huawei សម្ភោធ Matebook ធ្វើឲ្យកក្រើក ទីផ្សារថេបប្លេត នៅសន្និសិទពិព័ណ៌រ ផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកឆ្នាំ២០១៦

Huawei សម្ភោធ Matebook ធ្វើឲ្យកក្រើក ទីផ្សារថេបប្លេត នៅសន្និសិទពិព័ណ៌រ ផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកឆ្នាំ២០១៦

Huawei សម្ភោធ Matebook ធ្វើឲ្យកក្រើក ទីផ្សារថេបប្លេត នៅសន្និសិទពិព័ណ៌រ ផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងទូរសព្ទ័កំរិត ពិភពលោកឆ្នាំ២០១៦