បុរស​កើត​ជំងឺ​មហារីកសុខចិត្ត​រត់​ចេញ​ពី​មន្ទីរពេទ្យ​ ស្វែង​រក​ប្រាក់​​រៀបការ​ឲ្យ​ម្ដាយ​

​​​​​​​​​​​លោក​ Wang Peihong អាយុ ២១​ឆ្នាំ ​​​បាន​សម្រេច​ចិត្ត​​​​បោះ​បង់​ការ​ព្យាបាល​​ជំងឺ​​​​​មហារីក​ឈាម​​ ​​​ដើម្បី​​ចេញ​​រក​ប្រាក់​​​​​​រៀប​ចំ​​ពិធី​មង្គល​ការ​​​ឲ្យ​ម្ដាយ​​​នៅ​ស្រុក​កំណើត​​ ក្នុង​ទីក្រុង​ Shouguang ខេត្ត​ក្វាងទុង​ ប្រទេស​ចិន។

 

បុរស​កើត​ជំងឺ​មហារីកសុខចិត្ត​រត់​ចេញ​ពី​មន្ទីរពេទ្យ​ ស្វែង​រក​ប្រាក់​​រៀបការ​ឲ្យ​ម្ដាយ​

លោក Wang ​​​​ បាន​កើត​ជំងឺ​មហារីក​ឈាម​ក្នុង​ឆ្នាំ ​២០១៤ ​​និង​បាន​​​ចំណាយ​​​​ថ្លៃ​ព្យាបាល​ស្ទើរ​​​អស់​ប្រាក់​​​របស់​គ្រួសារ​។ ​ឪពុក​​របស់​ Wang ​​​​ បាន​ស្លាប់​​បាត់​ទៅ​ហើយ ដូច្នេះ​​​​ម្ដាយ​របស់​គាត់​​ អ្នក​ស្រី Feng Tiancai ​​ ជា​អ្នក​រកស៊ី​ចិញ្ចឹម​​តែ​ម្នាក់​ប៉ុណ្ណោះ​​ក្នុង​គ្រួសារ​ ដោយ​​រក​ប្រាក់​តាមរយៈ​​​ការ​ដាំ​បន្លែ។

 

​បើ​តាមសម្ដី​​អ្នក​ជិត​ខាង​ ​​ម្ដាយ​របស់​  Wang ​​តែង​តែ​ចេញ​បាត់​ពី​ផ្ទះ​​​​ទៅ​ធ្វើ​ការ​រៀង​រាល់​ថ្ងៃ។  Wang បាន​សម្រេចចិត្ត​​​ឈប់​​ឲ្យ​​ព្យាបាល​​​ ទាំង​ជំងឺ​មិន​ទាន់​ជា ​និង​​​រក​ប្រាក់​​រៀប​ចំ​ពិធី​មង្គលការ​​ឲ្យ​​ម្ដាយ​តែ​ម្ដង។

 

​​​​កាល​ពី​ឆ្នាំ​មុន​ បុរស​វ័យ២១​ឆ្នាំ​រូប​នេះ ​បាន​​​រក​ប្រាក់​​​តាម​រយៈ​អនឡាញ​ ​ហើយ​​​រក​បាន​គ្រប់​គ្រាន់​​សម្រាប់​​ពិធី​​រៀប​ការ​មួយ​​ក្នុង​ស្រុក​​កំណើត។ ​​​​​កាល​ពី​សប្ដាហ៍​មុន​ ​​លោក​សម្រេច​​រៀប​ចំ​ពិធី​មង្គលការ​​​​ និង​មាន​អ្នក​ជិត​ខាង​ចូល​​រួម​យ៉ាង​ច្រើន​​​ ​ដែល​ធ្វើ​ឲ្យ​​ម្ដាយ​គាត់​​​​ប្រែ​ជា​មាន​ទឹក​ភ្នែក​ហូរ​ដោយ​អារម្មណ៍​រំជើប​រំ​ជួល​​ក្នុង​ពិធី​។

 

ចំណែក​​កូន​​​ប្រុស​រូប​នេះ​ ​បាន​លុត​ជង្គង់ ​សម្ដែង​​​ការ​ដឹង​គុណ​​​ចំពោះ​ម្ដាយ​ ក្រោម​ក្រសែភ្នែក​​ភ្ញៀវ​រាប់​សិប​នាក់ ដោយ​​និយាយ​​ថា៖ “​កូន​មិន​ខ្លាច​សេចក្ដី​ស្លាប់​ទេ ​ប៉ុន្តែ​​​កូន​សុំទោស​​ ដែល​កូន​មិន​អាច​មើល​ថែ​អ្នក​ម្ដាយ​បាន​នៅ​ពេល​អនាគត ហើយ​កូន​សង្ឃឹម​​ថា​ ​អ្នក​ម្ដាយ​នឹង​រស់​នៅ​យ៉ាង​រីករាយ ក្រោយ​​រូប​កូន​​លាចាក​លោក​ទៅ​នៅ​ថ្ងៃ​ណា​មួយ”។

 

​ក្រោយ​រូប​ថត​​​ប៉ុន្មាន​សន្លឹក​​​​នេះ​ ​ត្រូវ​បាន​បង្ហោះ​​លើ​បណ្ដាញ​សង្គម​ ​​​​បាន​ឆក់​បេះ​ដូង​​​អ្នក​​ប្រើ​​អ៊ីនធឺណិត​​ឲ្យ​មាន​អារម្មណ៍​ក្ដុកក្ដួល ​និង​​បង្កើត​ជា​សារ​ជូន​ពរ​យ៉ាង​ច្រើន​​ដល់​គ្រួសារ​កម្សត់​ខាង​លើ​ផង​ដែរ៕

 

បុរស​កើត​ជំងឺ​មហារីកសុខចិត្ត​រត់​ចេញ​ពី​មន្ទីរពេទ្យ​ ស្វែង​រក​ប្រាក់​​រៀបការ​ឲ្យ​ម្ដាយ​

 

 

បុរស​កើត​ជំងឺ​មហារីកសុខចិត្ត​រត់​ចេញ​ពី​មន្ទីរពេទ្យ​ ស្វែង​រក​ប្រាក់​​រៀបការ​ឲ្យ​ម្ដាយ​

 

 

បុរស​កើត​ជំងឺ​មហារីកសុខចិត្ត​រត់​ចេញ​ពី​មន្ទីរពេទ្យ​ ស្វែង​រក​ប្រាក់​​រៀបការ​ឲ្យ​ម្ដាយ​

 

បុរស​កើត​ជំងឺ​មហារីកសុខចិត្ត​រត់​ចេញ​ពី​មន្ទីរពេទ្យ​ ស្វែង​រក​ប្រាក់​​រៀបការ​ឲ្យ​ម្ដាយ​

 

ចុចអាន៖ ស្ដ្រី​​ម្នាក់​ដាច់​ចិត្ត​​​​ឲ្យ​កូន​ប្រុស​៣នាក់​ទៅ​មនុស្ស​មិន​ស្គាល់​គ្នា ក្រោយ​ប្ដី​បោះបង់​ចោល

ចុចអាន៖ ​អាវ​ទ្រនាប់ ​​​ជួយ​ជីវិត​ស្ត្រី​​ម្នាក់​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដោយ​សារ​រន្ទះ​

ចុចអាន៖ កូន​ធ្វើ​បាន​ហើយ ​តែ​ពុក​មិន​នៅ

 

ប្រែ​សម្រួល៖ឡេង ភារុណ
ប្រភព៖ CCTV