​ថៃ​ជាប់​​ជា​​ប្រទេស​​​​​មាន​អត្រា​​ស្លាប់​ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍ ខ្ពស់​បំផុត​លេខ២​លើ​លោក​

​​​​ជា​រៀង​រាល់​​ឆ្នាំ​​​មនុស្ស​ចំនួន ១,៣​លាន​នាក់​ ​បាន​​ស្លាប់​ដោយ​សារ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​នៅ​ទូទាំង​ពិភពលោក ​​ដែល​ជា​ចំនួន​​​​​ខ្ពស់​​ជាង​ជំងឺ​គ្រុន​ចាញ់​ទៅ​ទៀត។
​​

​ថៃ​ជាប់​​ជា​​ប្រទេស​​​​​មាន​អត្រា​​ស្លាប់​ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍ ខ្ពស់​បំផុត​លេខ២​លើ​លោក​

ចរាចរណ៍​នៅ​ថៃ

អង្គការ​សុខភាព​​ពិភព​លោក​ WHO ​​បាន​ប៉ាន់​ប្រមាណ​ថា​​ គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ដោយ​សារ​រថយន្ត​​​​​​បាន​​ធ្វើ​​ឲ្យ​​សេដ្ឋកិច្ច​ពិភព​លោក​ខាត​​ជាង ៥០០​ពាន់​លាន​ក្នុង​មួយ​ឆ្នាំ​ៗ និង​បាន​ក្លាយ​ជា​បញ្ហា​ចំ​បង​​​​ចំពោះ​​​ការ​ស្លាប់​​​​​មនុស្ស​​​អាយុ​ចន្លោះ​​ពី ៥ ទៅ ២៩​ឆ្នាំ។ ក្នុង​ចំណោម​អ្នក​ស្លាប់​មាន​​បុរស ៧៥% ​ស្ត្រី ២៥% ឯ​​អ្នក​​ថ្មើរ​ជើង ​អ្នក​ជិះកង់​ ​​ជិះ​ម៉ូតូ​​​​ ​​មាន​ចំនួន ៤៩%។

​​​​​​​​​

បើ​តាម​​​របាយការណ៍​ ​អត្រា​អ្នក​ស្លាប់​​នៅ​តាម​ដង​ផ្លូវ​ ​​ត្រូវ​គេ​​ប្រទះ​ឃើញ​ញឹក​ញាប់​​​ក្នុង​ប្រទេស​ដែល​​​​​​​​ប្រជាជន​មាន​ចំណូល​ទាប។ ​​​​ទិន្នន័យ​​​​​ទទួល​បាន​ចុងក្រោយ​​បំផុត​នៅ​ឆ្នាំ ២០១៣ ​​​អត្រា​អ្នក​ស្លាប់​​​ក្នុង​ប្រទេស​​លីបី ​​ស្ថិត​នៅ​លំដាប់​កំពូល​ដាច់​ឆ្ងាយ​ពី​គេ​ ​គឺ​​ ១សែន​​នាក់ ​មាន​​​​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ ៧៣,៤នាក់ និង​តាម​ពីក្រោយ​ដោយ​​​ប្រទេស​ថៃ​​លំដាប់​ទី​ពីរ​​មាន​ចំនួន​អ្នក​ស្លាប់ ៣៦,​២នាក់។

ចំណែក​ប្រទេស​អភិវឌ្ឍ​ធំៗ​វិញ ​​អ្នក​ស្លាប់​​​នៅ​អាមេរិក​​មាន ១០,៦នាក់, ​អង់គ្លេស ២,៩នាក់ និង​អាឡឺម៉ង់ ៤,៣នាក់​ប៉ុណ្ណោះ៕

 

​ថៃ​ជាប់​​ជា​​ប្រទេស​​​​​មាន​អត្រា​​ស្លាប់​ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍ ខ្ពស់​បំផុត​លេខ២​លើ​លោក​

 

 

ចុចអាន៖ ថៃ​ជាប់​ជា​ប្រទេស​ដែល​មាន​អត្រា​ស្លាប់​ដោយ​ផ្ទុះ​អាវុធ​ច្រើន​ជាង​គេ​នៅ​អាស៊ី

ចុចអាន៖ ​វត្ត​នៅ​ថៃ​ល្បី​ចិញ្ចឹម​ខ្លា​ជាង​​១៤០ក្បាល ​នឹង​ត្រូវ​ដោះលែង​​​​​មួយ​ចំនួន

ចុចអាន៖ ​កូន​ក្របី​ចម្លែក ​​រាង​ដូច​ក្រពើ​ ផ្អើល​​​​អ្នក​ភូមិ​​នៅ​​ថៃ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Fobes