រថយន្ត​ Rolls-Royce ​ប្រភេទថ្មី​ ​ពណ៌​ខ្មៅ​គ្រឹបពោរ​ពេញ​ដោយ​អំណាច

ក្រុមហ៊ុន​ Rolls-Royce បាន​បង្ហាញ​រថយន្ត​ម៉ូដែល​ Ghost និង​ Wraith មួយ​ប្រភេទ​ទៀត​ហើយ​ ដែល​មាន​​​រូបរាង​ខាង​ក្រៅ​ស្រស់​ស្អាត​ ពោរ​ពេញ​ដោយ​អំណាច រួម​ទាំង​បាន​​បន្ថែម​កម្លាំង​ម៉ាស៊ីន​ថែម​ទៀត​ផង។

 

រថយន្ត​ Rolls-Royce ​ប្រភេទថ្មី​ ​ពណ៌​ខ្មៅ​គ្រឹបពោរ​ពេញ​ដោយ​អំណាច

 

ម៉ូដែល​ Ghost និង​ Wraith ប្រភេទ​ Black Badge​ នេះ​​បាន​រចនា​រូបរាង​​ផ្នែក​ខាង​ក្រៅ​​ដោយ​ប្រើ​ប្រាស់​ពណ៌​ខ្មៅ​គ្រឹប​មាន​សភាព​​រលោង​ស្រិល​​ ហើយ​​សូម្បី​តែ​ទេវរូប​ក៏​បាន​ប្រើ​ប្រាស់​ពណ៌​ខ្មៅ​ដែរ។ និយាយ​ពី​ផ្នែក​ខាង​ក្នុង​វិញ​ ក្រុមហ៊ុន​​របស់​ប្រទេស​អង់គ្លេស​មួយ​នេះ​បាន​រចនា​នាឡិកា​រូបរាង​ថ្មី​, starlight headliner ​មាន​ពណ៌​ខ្មៅ រួម​ជា​មួយ​​​ស្បែក​ស្រោប​កៅអី​អង្គុយ​​​ដែល​មាន​ពីរ​ពណ៌។

 

រថយន្ត​ Rolls-Royce ​ប្រភេទថ្មី​ ​ពណ៌​ខ្មៅ​គ្រឹបពោរ​ពេញ​ដោយ​អំណាច

 

រថយន្ត​ Rolls-Royce ​ប្រភេទថ្មី​ ​ពណ៌​ខ្មៅ​គ្រឹបពោរ​ពេញ​ដោយ​អំណាច

 

វិស្វករ​ក្រុមហ៊ុន​ Rolls-Royce បាន​បង្កើន​សមត្ថភាព​រថយន្ត​ទាំង​ពីរ​ម៉ូដែល​ ដោយ​បំពាក់​នូវ​ម៉ាស៊ីន​ V12 ទំហំ​៦,៦​លីត្រ​ ដែល​អាច​បង្កើត​កម្លាំង​បាន​ដល់​ទៅ​៦២៤​សេះ។ ក្រៅ​ពី​នេះ​គេ​ក៏​បាន​កែ​សម្រួល​ហ្រ្វាំង​ខាង​មុខ​ឲ្យ​ធំ​ជាង​មុន​ និង​មាន​ប្រព័ន្ធ​​ប្រអប់​លេខ​​ស្វ័យប្រវត្តិ​ ៨​វគ្គ​ ដែល​មាន​ល្បឿន​លឿន​ជាង​មុន​ផង​ដែរ។

 

រថយន្ត​ Rolls-Royce ​ប្រភេទថ្មី​ ​ពណ៌​ខ្មៅ​គ្រឹបពោរ​ពេញ​ដោយ​អំណាច

 

រថយន្ត​ Rolls-Royce ​ប្រភេទថ្មី​ ​ពណ៌​ខ្មៅ​គ្រឹបពោរ​ពេញ​ដោយ​អំណាច

 

រថយន្ត​ Rolls-Royce ​ប្រភេទថ្មី​ ​ពណ៌​ខ្មៅ​គ្រឹបពោរ​ពេញ​ដោយ​អំណាច

 

គួរ​បញ្ជាក់​ថា​រថយន្ត​ Ghost និង​ Wraith ប្រភេទ​ Black Badge ទាំង​ពីរ​នេះ​នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Geneva Motor Show ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ៕​​​​​​​​​​​​​​​​​​​​​​
​​​

ចុច​អាន៖ Rolls-Royce បញ្ចប់​ការ​ផលិត​ម៉ូដែល Phantom ជំនាន់ទី ៧
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarScoops​​​​