យន្តហោះ​ដឹក​អ្នក​ដំណើរ​ល្បឿន​លឿន​ជាង​សម្លេង ​នឹង​ហោះហើរ​​ជា​ថ្មី​នា​ឆ្នាំ២០២០

យន្តហោះ​ ​Concorde ​ជា​ផលិតផល​របស់​ប្រទេស​អង់គ្លេស ហើយ​វា​​ជា​យន្តហោះ​សម្រាប់​ដឹក​អ្នក​ដំណើរ​ដែល​អាច​ហោះ​បាន​ជាង​ ២ពាន់​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ លើស​ពី​នេះ​វា​ជា​ប្រភេទ​យន្តហោះ​ដែល​ផ្ដល់​ផាសុកភាព​កម្រិតខ្ពស់​ដល់​អ្នក​ប្រើប្រាស់​ ដោយ​គ្មាន​សម្លេង​ម៉ាស៊ីន​​ចូល​យន្តហោះ​នោះ​ទេ​។​ ​

 

យន្តហោះ​ដឹក​អ្នក​ដំណើរ​ល្បឿន​លឿន​ជាង​សម្លេង ​នឹង​ហោះហើរ​​ជា​ថ្មី​នា​ឆ្នាំ២០២០

 

ជា​មួយ​គ្នា​នេះ Concorde មាន​វត្តមាន​ក្នុង​វិស័យ​ហោះហើរ​តាំង​ពី​ឆ្នាំ​ ១៩៦៩ ហើយ​ភាព​ល្បីល្បាញ​របស់​យន្តហោះ​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ជុំវិញ​ពិភពលោក​។ ប៉ុន្តែ​ជា​អកុសល​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ប្រកាស​ឈប់ហោះហើរកាល​ពី​ឆ្នាំ២០០៣ ក្រោយ​យន្តហោះ​របស់​ពួក​គេ​ប៉ុន្មាន​គ្រឿង​បាន​ផ្ទុះ​ដោយ​ឆាបឆក់​ជីវិត​មនុស្ស​រាប់​រយ​នាក់​។​

 

ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​ Concorde បាន​ប្រកាស​ឲ្យ​ដឹង​ថា​ពួក​គេ​នឹង​រួមគ្នា​ជា​មួយ​អង្គការ​ NASA  ក្នុង​ការ​នាំ​ត្រលប់​មក​វិញ​នូវ​ប្រភេទ​យន្ត​ហោះ​សម្រាប់​អ្នក​ដំណើរ​ដែល​មាន​ល្បឿន​លឿន​ជាង​សម្លេង​នេះ​។​ ដោយ​អង្គការ​ NASA បាន​ឲ្យ​ដឹង​ថា​គម្រោង​នេះ​មាន​ឈ្មោះ​ថា​ X-plane ដែល​ក្នុង​គម្រោង​នេះ​ពួក​គេ​នឹង​បង្កើត​នូវ​បទ​ពិសោធន៍​ថ្មី​សម្រាប់​យន្តហោះ​ ​ដែល​វា​អាច​ផ្ដល់​នូវ​សុវត្ថិភាព និង​ល្បឿន​ដែល​យន្តហោះ​នា​ពេល​បច្ចុប្បន្ន​មិន​ទាន់​មាន​។​

 

 

ពួក​គេ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​សម្រាប់​ Concorde ម៉ូដែល​ថ្មី​នេះ​វា​មាន​ទម្ងន់​ស្រាល​ជាង​ម៉ូដែល​មុន​ ហើយ​ម៉ាស៊ីន​របស់​វា​មាន​សម្លេង​តិច​ជាង​មុន​ ប៉ុន្តែ​កម្លាំង​ខ្លាំង​ជាង​មុន​។ លើស​ពី​នេះ​ពួក​គេ​នឹង​ព្យាយាម​ដាក់​ឲ្យ​ហោះ​ហើរ​នៅ​ Concorde ម៉ូដែល​ថ្មី​នា​ឆ្នាំ​ ២០២០​៕​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ dailymail