កីឡាករ​បោកចំបាប់​សុំ​គូប្រកួត​រៀបការ​លើ​ឆាក​ប្រកួត​

នៅ​គ្រា​ប្រព្រឹត្តទៅ​នៃ​ការប្រកួត​ចំបាប់​មួយ នាទី​ក្រុង San Diego (​អាម​រិ​ក​) កីឡាករ​បោកចំបាប់ Joey Ryan បានធ្វើ​ឲ្យ​ទស្សនិកជន​ស្រឡាំងកាំង ខណៈពេលដែល​គាត់​ត្រលប់​បែរជា​លត់​ជង្គង់​សុំ​គូប្រកួត Laura James រៀបការ ។ Laura គឺជា​មិត្តស្រី​របស់ Joey ។​

​តាម Daily Mail កាយវិការ​សុំ​រៀបការ​ឥត​ព្រាងទុក​របស់ Joey បានធ្វើ​ឲ្យ Laura ស្មាន​ពុំ​ដល់ ហើយ​ស្រឡាំងកាំង និង​រីករាយ ។​

Joey ពោលថាៈ “​យើង​បាន​និយាយ​ច្រើន​ពី​រឿងនេះ រហូតដល់​ថ្នាក់​មានតែ​កាយវិការ​បែបនេះ ទើប​បង្ក​ការភ្ញាក់ផ្អើល​បានៈ Laura បង​ស្រលាញ់​អូន​ពេញ​បេះដូង​” ។​
Laura វិញ​បាន​ឆ្លើយតប​ថាៈ “​យល់ព្រម​” លាយឡំ​នឹង​ស្នូរ​អបអរ​កងរំពង​រប​ស់​ទស្សនិកជន ។ អ្នក​ទាំង​២​ឱប​គ្នា ហើយ​ថើប​គ្នា​ទៅវិញទៅមក​យ៉ាង​ផ្អែមល្ហែម ។​

​ប៉ុន្តែ ភ្លាមៗ​នេះដែរ Joey បាន​ស្រវាឱប​មិត្តស្រី រួច​ផ្តួល​នាង​ដួល​លើ​ឆាក ។ គាត់​បានសម្រេច​ចិត្ត​ពុំ​បោះបង់​ឱកាស ដើម្បី​ដណ្តើមយក​ជ័យជំនះ​លើ​មិត្តស្រី ក្នុងការ​ប្រកួត​នេះឡើយ ។​

Joey ជា​កីឡាករ​បោកចំបាប់​អាជីព ធ្លាប់​ចូលរួម​ក្នុងការ​ប្រកួត​យកពាន​មួយចំនួន នៅ​អាមេរិក ។ រីឯ Laura ក៏​ជា​កីឡាការិនី​បោកចំបាប់​អាជីព មកពី Plymouth ប្រទេស​អង់គ្លេស ៕ ដោយ​៖ កណី​ការ​

ប្រភពៈ CEN