Huawei សម្ភោ​ធ Matebook កក្រើក​ទីផ្សារ​ថេប​ប្លេ​ត នៅ​ស​ន្និសិទ​ពិ​ព័ណ៌រ​ផ្នែក​បច្ចេកវិទ្យា គមនាគមន៍ និង​ទូរស័ព្ទ​កំរិត​ពិភពលោក​ឆ្នាំ ២០១៦

ភ្នំពេញ: ​ក្នុង​ស​ន្និសិទ​ពិ​ព័ណ៌រ​ផ្នែក​បច្ចេកវិទ្យា គមនាគមន៍ និង​ទូរ​សព្ទ័​កំរិត​ពិភពលោក​ប្រចាំឆ្នាំ 2016 (WMC 2016) ក្រុមហ៊ុន Huawei  បានដាក់​សម្ភោ​ធ tablet ថ្មី​របស់ ខ្លួន​គឺ Huawei Matebook ដែលជា​ឧបករណ៍ 2​រួមគ្នា​តែមួយ ពោល​គឺជា Tablet ផង ជា​កំ​ព្យូ​ទ័​រ​ផង ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង ពិសេស​សម្រាប់​អ្នកប្រើប្រាស់​ដែលជា​អ្នក​ប្រកបមុខរបរ ជំនួញ​។ ការ​រចនា​ឡើង​ក្រោម​បទពិសោធ ជោគជ័យ​របស់ Huawei ដើម្បី​ធ្វើ​ឲ្យ​ឧបករណ៍​នេះ​មាន​ភាព ប្រណីត និង​មាន​សមត្ថភាព​ខ្ពស់បំផុត​នោះ Huawei Matebook គឺជា​ឧបករណ៍​មាន​មុខងារ​មានគុណ ប្រយោជន៍​យ៉ាងច្រើន ដែល​រួមផ្សំ​ទាំង​ភាពងាយស្រួល​ក្នុងការ​ដាក់​តាម​ខ្លួន ទាំង​ប្រសិទ្ធិភាព​នៃ​ការប្រើ ប្រាស់​ទាំង​សម្រាប់ធ្វើ​ការងារ និង​លេង​កំសាន្ត​ផងដែរ​។

​លោក Richard Yu ដែលជា​អគ្គនាយក​ប្រតិបត្តិ​ជាន់ខ្ពស់ ក្រុមហ៊ុន Huawei ផ្នែក Consumer Business Group បាន​ថ្លែងថា “​ជាមួយនឹង tablet នេះ Huawei កំពុងតែ​បង្ហាញ​នូវ​សក្តានុពលភាព​នៃ​ការ​រចនា​និង​គុណភាព​នៃ​ការផលិត​ដោយ​នាំយក​នូវ​ផលិតផល ដែល​រចនា​ឡើង​យ៉ាង​ប្រណីត ទៅកាន់​ទីផ្សារ ដែល tablet នេះ​ផ្តល់នូវ​មុខមាត់​ថ្មី​ដល់​ការធ្វើ​ជំនួញ ហើយ​ដែល​អា​ចត​ភ្ជាប់​ជាមួយ​ឧបករណ៍​ផ្សេងៗ​បាន​ស្ទើ​គ្រប់ កាលៈទេសៈ​”​។

​លោក​បន្តទៀតថា “Huawei បានទទួល​ភាពជោគជ័យ​ក្នុងការ​នាំយក​នូវ​បទពិសោធ​នៃ យល់ដឹង​និង​ភាព​ឥតខ្ចោះ ដើម្បី​រចនា​ឡើង​នូវ​ផលិតផល​ឧបករណ៍​ចល័ត​ដែល​ទាំង​គុណភាព និង​ការ​រចនា ល្អ​ដាច់​គេ សម្រាប់​បម្រើ​ទីផ្សារ អតិថិជន​ប្រកប​មុខ​ជំនួញ តាមរយៈ​ការនាំយក​នូវ​ឧបករណ៍​ដែលមាន សមត្ថភាព​ខ្ពស់​សម្រាប់ធ្វើ​ការងារ និង​មាន មុខងារ​កំសាន្ត​អារម្មណ៍​ជាច្រើន​ផងដែរ​”​។

​កម្រាស់​ស្តើង​អស្ចារ្យ - Tablet ដ៏​ថ្មី​សន្លាង​ជាមួយនឹង​ការ​រចនា​ទំនើប​ទាន់សម័យ​

​ជាមួយនឹង​ការច្របាច់បញ្ចូលគ្នា​រវាង​មុខងារ​ទូរស័ព្ទ​ចល័ត​ដែលមាន​សមត្ថភាព​ខ្ពស់ និង​មុខងារ​កម្មវិធី​ដ៏ សម្បូរ​របស់ កំ​ព្យូ​ទ័​រ laptop នោះ Matebook ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​ភាព​ទាក់ទាញ​មិនអាច ប្រកែក​បាន​។ រចនា​ឡើង​ជាមួយ​កម្រាស់​ដ៏​ស្តើង និង​រលោង​ចែងចាំង tablet នេះ​ត្រូវបាន​បំពាក់​ដោយ​តួ អាលុយមីញ៉ូម គុណភាព ខ្ពស់​ដែល​ផ្តល់នូវ​ភាព​ប្រណីត និង​ទាន់សម័យ កម្រាស់​ដ៏​ស្តើង និង​ទម្ងន់​ដ៏​ស្រាល​ត្រឹមតែ 640 ក្រាម នោះ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មាន​ភាពងាយស្រួល​ក្នុងការ​ដាក់​តាម​ខ្លួន​។

ស្រោម​ក្តារ​ចុច ក្តារ​ចុច និង Touchpad -  បង្កើត​នូវ​ភាពទាន់សម័យ និង​ភាពងាយស្រួល​នៃ​ការប្រើប្រាស់

​ស្រោម​ក្តារ​ចុច​របស់ Huawei Matebook ត្រូវបាន​រចនា​ឡើង​ដើម្បី​ភាពងាយស្រួល​នៃ​ការប្រើប្រាស់ ដែល​ស្បែក PU ដ៏​ស្រទន់​នោះ​គឺ​ស៊ីគ្នា​បំផុត​ទៅនឹង​ការប្រើប្រាស់​មុខងារ​ដ៏​សម្បូរ​លើ​ឧបករណ៍​នេះ​។ ស្រោម​ក្តារ​ចុច​នេះ​ទៀតសោត​ក៏ មាន​ភាពរឹងមាំ​ធ្វើការ អាយុកាល​ប្រើប្រាស់​ធន់​ជាប់​បានយូរ​ផងដែរ​។ ក្តារ​ចុច​នេះ​មាន​កម្រាស់​ត្រឹមតែ 1.5​មី​លី​ម៉ែត្រ​តែ ប៉ុណ្ណោះ​ជាមួយ​បន្ទះ​តួអក្សរ​ដាច់ៗ​ពីគ្នា ធ្វើ​ឲ្យ​បរិវេណ​លើ​ក្តារ​ចុច​នេះ មាន​ភាព​ទូលាយ​បញ្ចៀស​នូវ​ការ​រាលដៃ វ៉ៃ​ខុស តួអក្សរ​ផងដែរ​។

​អេក្រង់​ច្បាស់​ត្រជាក់​ភ្នែក - ភាព​ភ្លឺ​ច្បាស់ និង​ឆ្លាត​វៃ​នឹកស្មាន​មិន​ដល់​

​អេក្រង់ touch screen ប្រភេទ IPS ទំហំ 12 អ៊ី​ញ ដែល​អាច​ប្រើ​បាន​ច្រើន​បែបផែន​របស់ Matebook ត្រូវបាន​បំពាក់​បន្ថែម​ជាមួយនឹង​ស៊ុម​ដ៏​ស្តើង​បំផុត ហើយ​ដែល​ផ្ទៃ​អេក្រង់​មិន​ជ្រៅ​ចុះទៅ​ក្នុង​នោះទេ គឺ​ស្ថិត​មកលើ ដល់​ទៅ 84%​។ អេក្រង់​របស់ Matebook មាន​ទំហំ Resolution ដល់​ទៅ 2160x1440 និង​មាន​មុំ 160​ដឺ​ក្រេ​ពេញភ្នែក​តែម្តង​។

ថ្ម​កាន់​បានយូរ - រចនា​ឡើង​សម្រាប់​ការប្រើប្រាស់​គ្រប់ពេលវេលា​

​ដើម្បី​ធានាថា Huawei Matebook អាច​ផ្តល់នូវ​ការប្រើប្រាស់​ប្រកបដោយ​ថាមពល និង​សមត្ថ​ភាពជា ឧបករណ៍ ចល័ត​នោះ រយៈពេល​ដែល​ថ្ម​អាច​កាន់ និង​ថាមពល​ថ្ម​គឺជា​ចំនុច​គុណសម្បត្តិ​អាទិភាព​នៅពេល ដែល​យើង រចនា ឧបករណ៍​នេះ​ឡើង​។ ថ្ម​ដែលមាន​ថាមពល​ដល់​ទៅ 33.7 វ៉ា​ត់​ម៉ោង ប្រភេទ Lithium របស់ Matebook ធ្វើ​ឲ្យ​ឧបករណ៍​នេះ​អាច​ដំណើរការបាន​រហូតដល់​ទៅ 9 ម៉ោង​សម្រាប់​ការប្រើប្រាស់​បែប​ការងារ 9​ម៉ោង​ជាប់ៗ គ្នា​សម្រាប់​ការប្រើ​អ៊ិន​ធើ​ណិ​ត និង រហូតដល់​ទៅ 29 ម៉ោង​សម្រាប់​ការចាក់​តន្ត្រី​។  

ប្រសិទ្ធិភាព​នៃ​សមត្ថភាព និង​ភាព​ឆា្ល​ត​វៃ - រចនា​ឡើង​ដើម្បី​មុខងារ​កម្មវិធី​ច្រើន​សម្បូរបែប​
Huawei Matebook មាន​ប្រព័ន្ធ​ដំណើរការ Windows 10 និង​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​របស់ Intel ស៊េរី​M Core ដែល​ផ្តល់នូវ​ល្បឿន​លឿន និង​មុខងារ​កម្មវិធី​សម្រាប់​មុខ​ជំនួញ​យ៉ាងច្រើន រួមទាំង​កម្មវិធី Microsoft Office ដែល​អ្នក​អាច​ប្រើ​បាន​គ្រប់ពេល​។ ឧបករណ៍​នេះ​អាចមាន​អង្គ​ចងចាំ​រហូតដល់​ទៅ 8GB ប្រភេទ LPDDR3 និង​ទំហំ​ផ្ទុក​ប្រភេទ SSD រហូតដល់​ទៅ 512GB​។ ដោយ​ប្រើប្រាស់​ឧបករណ៍​គុណភាព​ខ្ពស់ និង​ល្បឿន លឿន Huawei បាន​រចនា Matebook ឡើង​ដោយ​គ្មាន​កង្ហារ​ជំនួយ​នោះទេ ដែល​ធ្វើ​ឲ្យ tablet នេះ​អាច​ដំណើរ ការ ដោយ​គ្មាន សម្លេង​រំខាន​នៅពេល​ប្រើប្រាស់​។

MatePen - លើសពី​ប៊ិច Stylus ធម្មតា​
​នៅពេល​ប៊ិច Stylus ធម្មតា​អាច​ប្រើ​បានត្រឹមតែ​សរសេរ​កំណត់ត្រា​នោះ ប៊ិន Stylus MatePen របស់ Matebook មាននូវ​ប្រព័ន្ធ​រំញោច​ដល់​ទៅ 2048 កម្រិត ដែល​អាច​ចាប់បាន​រាល់​ចលនា និង​ការគូសវាស ឬ​ប្រើប្រាស់​តាម​ដែល អ្នកប្រើប្រាស់​ចង់បាន​យ៉ាង​លឿន​បំផុត​ដូច​ផ្លេកបន្ទោ​។

​មុខងារ​ប៉ះ​ភ្លាម​ដោះ​សោរ​ភ្លាម​ដ៏​រហ័ស​ដំបូង​គេ​លើ​លោក​
Huawei Matebook ផ្តល់នូវ​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​ជាទី​ទុកចិត្ត​ខណៈដែល​មុខងារ​ប្រើ​ក្រ​យ៉ៅ​ដៃ​មាន ល្បឿន​លឿន ដែលមាន​ប្រព័ន្ធ​ប្រាសាទ​រំញោច 360​ដឺ​ក្រេ ធ្វើ​ឲ្យ​ការ​ស្កេ​ន​ក្រយៅ់ដៃ​អ្នក​រហ័ស​ជាទីបំផុត​។ ប៉ះ sensor ភ្លាម ដោះ​សោរ​អេក្រង់​ភ្លែត មុខងារ​ប្រើ​ក្រ​យ៉ៅ​ដៃ​ដ៏​រហ័ស​បំផុត​ក្នុង​វិស័យ​ឧបករណ៍​ចល័ត​។ Matebook នឹង​មកដល់ ទីផ្សារ​អាស៊ី​អ៊ឺរ៉ុប និង​អា​មេ​រិច​ខាងជើង​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះហើយ​នឹងមាន ជម្រើស​ពណ៌​ពីរ គឺ​ប្រផេះ និង​មាស​។ ដោយមាន​តម្លៃ​ចាប់ផ្តើម​ពី 699 ដុល្លារ MateBook ផ្តល់នូវ​តម្លៃ​សមរម្យ​បំផុត​ក្នុង​លំដាប់​ឧបករណ៍​ចល័ត​ឆ្លាត​វៃ ។​

ពានរង្វាន់​ពី WMC 2016
Huawei Matebook បានទទួល​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បណ្តា​អ្នកនិពន្ធ​និង សារព័ត៌មាន​ល្បឺៗ​នៅលើ​ពិភពលោក បាន​ចាត់ទុកថា Huawei Matebook ជា " Tablet ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​" ដោយ​អះអាងថា វា​មាន​អេក្រង់​ល្អ អស្ចារ្យ ថាមពល​ថ្ម​ល្អឥតខ្ចោះ ការ​រចនា​ល្អ​ឯក​កម្មវិធី ស្កេ​ន​ម្រាមដៃ​មាន ល្បឿន​លឿន​នៅលើ​ទីផ្សារ​បច្ចុប្បន្ន  ព្រមទាំង​ទទួល​ពាន់រង្វាន់​ចំនួន 13 ក្នុង​ពិ​ព័ណ៌រ​នោះដែរ​។​

​ជាងនេះទៅទៀត ដោយសារ​ការ​រចនា​យ៉ាង​ល្អ​ឯក រាងស្តើង​ឆើតឆាយ មុខងារ​ល្អឥតខ្ចោះ លក្ខណៈពិសេសៗ​កម្រិត កំពូល និង​ពេញ​ដោយ​អត្ថប្រយោជន៍​ជាច្រើន ជាហេតុ​ផល​ធ្វើ​ឲ្យ​ទូរស័ព្ទ Huawei Mate 8 ទទួលបាន ពានរង្វាន់​បន្ថែមទៀត​ចំនួន 12 ដូចជា "​រង្វាន់​ទូរស័ព្ទដៃ​ល្អ​បំផុត​" "​រង្វាន់​ស្មា​ត​ហ្វូ​ន​ល្អ​បំផុត​" "​ពានរង្វាន់ ស្មា​ត​ហ្វូ​ន​ល្អ​បំផុត​" ពី WMC 2016៕

Huawei សម្ភោ​ធ Matebook កក្រើក​ទីផ្សារ​ថេប​ប្លេ​ត នៅ​ស​ន្និសិទ​ពិ​ព័ណ៌រ​ផ្នែក​បច្ចេកវិទ្យា គមនាគមន៍ និង​ទូរស័ព្ទ​កំរិត​ពិភពលោក​ឆ្នាំ ២០១៦

Huawei សម្ភោ​ធ Matebook កក្រើក​ទីផ្សារ​ថេប​ប្លេ​ត នៅ​ស​ន្និសិទ​ពិ​ព័ណ៌រ​ផ្នែក​បច្ចេកវិទ្យា គមនាគមន៍ និង​ទូរស័ព្ទ​កំរិត​ពិភពលោក​ឆ្នាំ ២០១៦

Huawei សម្ភោ​ធ Matebook កក្រើក​ទីផ្សារ​ថេប​ប្លេ​ត នៅ​ស​ន្និសិទ​ពិ​ព័ណ៌រ​ផ្នែក​បច្ចេកវិទ្យា គមនាគមន៍ និង​ទូរស័ព្ទ​កំរិត​ពិភពលោក​ឆ្នាំ ២០១៦

Huawei សម្ភោ​ធ Matebook កក្រើក​ទីផ្សារ​ថេប​ប្លេ​ត នៅ​ស​ន្និសិទ​ពិ​ព័ណ៌រ​ផ្នែក​បច្ចេកវិទ្យា គមនាគមន៍ និង​ទូរស័ព្ទ​កំរិត​ពិភពលោក​ឆ្នាំ ២០១៦

Huawei សម្ភោ​ធ Matebook កក្រើក​ទីផ្សារ​ថេប​ប្លេ​ត នៅ​ស​ន្និសិទ​ពិ​ព័ណ៌រ​ផ្នែក​បច្ចេកវិទ្យា គមនាគមន៍ និង​ទូរស័ព្ទ​កំរិត​ពិភពលោក​ឆ្នាំ ២០១៦