អត្តពលិកថ្នាល ៦ប្រភេទ កីឡាចាប់ផ្តើម ហ្វឹកហាត់ ថ្ងៃនេះហើយ

ភ្នំពេញ៖ បើយោងតាមគេហទំព័រ អគ្គនាយកដ្ឋានកីឡា បានឲ្យដឹងថា គ្រូបង្វឹក អនុរក្ស កីឡាករ-កីឡាការិនីថ្នាល ៦ប្រភេទ កីឡា ដែលមានចំនួន សរុប ៨៧នាក់ ក្នុងចំណោម ១០ប្រភេទ កីឡាដែលក្រសួងអប់រំ យុវជន និងកីឡាបានប្រមូលផ្តុំ ហាត់ហ្វឹកហ្វឺន បានចាប់ផ្តើមការហាត់ ហ្វឹកហ្វឺន របស់ខ្លួនហើយ នាថ្ងៃទី១ មីនា ឆ្នាំ ២០១៦នេះ ។

ប្រភេទកីឡាទាំង ៦ ប្រមូលផ្តុំសម្រាប់ការ ប្រកួតកីឡា SEA GAME 2023 រួមមាន ប្រភេទកីឡាបាល់បោះ អត្តពលកម្ម តេក្វាន់ដូ (WTF) ចំបាប់ ប៉េតង់ និងប្រភេទកីឡា ហែលទឹក ចំពោះប្រភេទកីឡា ៣ទៀត មានប្រភេទកីឡា បាល់ទាត់ U14 បាល់ទះប្រដាល់ នឹងចាប់ផ្តើមការ ហាត់ហ្វឹកហ្វឺន របស់ខ្លួននៅខែបន្ទាប់ទៀត ។

ដោយឡែកក្រុម កីឡាករបាល់ទាត់ U16 បានចាប់ផ្តើមការ ហាត់ហ្វឹកហ្វឺន តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ មកម្លេះនៅសាលាកីឡា បាល់ទាត់ ទន្លេបាទី៕

អត្តពលិកថ្នាល ៦ប្រភេទ កីឡាចាប់ផ្តើម ហ្វឹកហាត់ ថ្ងៃនេះហើយ

អត្តពលិកថ្នាល ៦ប្រភេទ កីឡាចាប់ផ្តើម ហ្វឹកហាត់ ថ្ងៃនេះហើយ

អត្តពលិកថ្នាល ៦ប្រភេទ កីឡាចាប់ផ្តើម ហ្វឹកហាត់ ថ្ងៃនេះហើយ