ព័ត៌មាន​ជាតិ &raquo ​នយោបាយ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៦ រឿងរ៉ាវ​អាស្រូវ​ផ្លូវភេទ និង​ស្នេហា​អាថ៌​កំបាំង​របស់​លោក កឹ​ម សុខា ត្រូវ​បាន​បើក​កកាយ​ពេញ​បណ្តាញ​សង្គម Facebook ដែល​មានឈ្មោះ​ថា Mon Srey ដោយ​បង្ហាញ​ពី​សម្លេង​លោក កឹ​ម សុខា អនុប្រធាន​ទី​១ នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទូរស័ព្ទ​ទៅ​ស្រី​ម្នាក់​ឈ្មោះ ស្រី​មុំ ។

សូម​បញ្ជាក់​ថា នារី​វ័យក្មេង​ម្នាក់​ដែល​មាន Account Facebook ឈ្មោះ​ថា Mon Srey បាន​បង្ហោះ​សារ​ជា​សំឡេង នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អះអាង​ថា ជា​សំឡេង​សន្ទនា​រវាង​នាង​ជាមួយ​លោក​កឹ​ម សុខា​។ នៅ​ក្នុង​សារ​សម្លេង​ជា​ច្រើន​ត្រូវ​បាន​នារី​ម្នាក់​នេះ​បង្ហោះ ដោយ​អម​ជាមួយ ការ​លើក​ឡើង​ថា នាង​មាន​ទំនាក់ទំនង ជាមួយ​លោក​កឹ​ម សុខា ។