ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង ដោយ​គិត​ត្រឹម​វេលា​ម៉ោង​១០ និង​៤៤​នាទី​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០១៦ នេះ ក៏​មិន​ទាន់​រលត់​នៅឡើយ ដោយ​បាន​ឆាបឆេះ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ទំហំ​៨​ម៉ែត្រ គុណ​៩​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស៊ូ​ង​២ ឃុំ​ស៊ូ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង មូលហេតុ​ត្រូវ​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ភ្លើង​ធូប​អុជ​ថ្ងៃសីល ។

ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ​សំ រ៉ា​ន់ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ និង​ប្តី​ឈ្មោះ​ប៊ុ​ន រ៉ា​ណេ អាយុ​៥៦​ឆ្នាំ ។ ដោយ​អះអាង​ថា ភ្លើង​បាន​ឆេះ​ទ្រព្យ​សម្បត្តិ​អស់ទាំង​ស្រុង​តែ​ម្តង ។

ទោះបី​យ៉ាងណា ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​កំពុង​តែ​ព្យាយាម​ជួយ​អន្តរាគមន៍​ពន្លត់​ហើយ តែ​ស្ថានភាព​មិន​អាច​គ្រប់គ្រង​បាន​ទេ ។