កូរ៉េខាងជើង បណ្តុះបណ្តាល ទាហានជំនាញ Hack ដែលអាចសម្លាប់ មនុស្សបាន

កូរ៉េខាងជើង៖ កូរ៉េខាងជើង បានបណ្ដុះបណ្ដាល ទាហាន របស់ខ្លួន ចំនួន ៦០០០នាក់ នូវជំនាញខាង Hack ដោយអាចបំផ្លាញ និងអាចសម្លាប់ មនុស្សបាន នេះបើ យោងតាមអ្នកជំនាញ ខាងបច្ចេកវិទ្យាបានប្រាប់ BBC ។

លោក Prof Kim Heung-Kwang អ្នកជំនាញខាងបច្ចេកវិទ្យា និងជាបុគ្គលិក ដែលត្រូវបាន កូរ៉េខាងជើង ចោទប្រកាន់ថា ជាជនក្បត់នោះ បានប្រាប់ BBC ថា ទាហារ កូរ៉េខាងជើង ប្រមាណជាង ២០ទៅ៣០ភាគរយ ស្មើនឹង ៦០០០នាក់ ត្រូវបានរដ្ឋាភិបាល ក្រុងព្យុងយ៉ាង បណ្ដុះបណ្ដាល ជំនាញខាងHack ដោយមាន សមត្ថភាពខ្ពស់ ក្នុងការប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញ និងអាចសម្លាប់មនុស្ស តាមប្រព័ន្ធនេះ បានទៀតផង។

បុគ្គលរូបនេះ បានអះអាងថា ប្រព័ន្ធកុំព្យូទ័រ របស់ក្រុមហ៊ុន Sony Pictures ពិតជាត្រូវបានកូរ៉េខាងជើង ជាអ្នកប្រព្រឹត្ត ហើយនៅមាន បទល្មើស ជាច្រើនទៀត ដែលជា ទង្វើរបស់កូរ៉េខាងជើង។ គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មាននេះ នៅមុនទាន់មានប្រតិបត្តិ ពីខាងកូរ៉េខាងជើងនោះទេ ប៉ុន្តែព័ត៌មាននេះ បានធ្វើឲ្យអាមេរិក និង សម្ព័ន្ធមិត្ត មានការចាប់អារម្មណ៍ ហើយក៏ព្រួយបារម្ភផងដែរ៕

កូរ៉េខាងជើង បណ្តុះបណ្តាល ទាហានជំនាញ Hack  ដែលអាចសម្លាប់ មនុស្សបាន