បុរស​តណ្ហា​ក្រាស់ ​ចាប់រំលោភ​កូនក្រមុំ​គេដល់​លើផ្ទះ

6 Videos

វា​ពិតជា​ថ្លើមពាសមេឃ ដែល​បុរស​ល្មោភកាម​ម្នាក់​ហ៊ាន​ទៅ​ចាប់​កូនក្រមុំ​គេ​រហូតដល់​លើផ្ទះ​នៅ​ពេល​ដឹងថា ឪពុក ម្តាយ​របស់​នាង​មិន​នៅផ្ទះ​នោះ ។ ហេតុការណ៍​ដ៏​ក្រក់​នេះ បានកើត ឡើង​នៅវេលា​ម៉ោង ១៩ និង ១៥ នាទី នា​យប់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ ភូមិ​ស្លា ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង ។​

​ករណី​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ នេះ​មិនបាន​សំរេច​ទេ ហើយ​បុរស​ល្មោភកាម​នេះ មានឈ្មោះ​ឆោម ឈាង ភេទ​ប្រុស​អាយុ 40 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្លា ឃុំ​ព្រៃ ឃ្នេ​ស ស្រុក មេសាង ខេត្តព្រៃវែង ជាមួយ​ជនរងគ្រោះ​មាន ឈ្នោះ ភ ស ភ ភេទ​ស្រី​អាយុ 16 ឆ្នាំ ក្នុងពេលនោះ​ឪពុកម្តាយ​របស់​នាង​មិន​នៅផ្ទះ ហើយ​ជនសង្ស័យ មាន ឱកាស​ទ្បើង​ទៅលើផ្ទះ ជនរងគ្រោះ​ដេញចាប់​តែម្តង ។

​ដោយ សារ​ការស្រែក​ឆោ​រ​ទ្បោ​ពី​ជនរងគ្រោះ ឭ​ដល់​អ្នកជិតខាង ទើប​គេ​មក ជួយ​ទាន់ពេលវេលា ធ្វើ​ឲ្យ​ជនសង្ស័យ​រត់គេចខ្លួន​ពី​កន្លែង កើតហេតុ​ភ្លាម ។ ភ្លាមៗ​នោះ​កំលាំង​នគរបាល​ប៉ុស្តិ ព្រៃ​ឃ្នេ​ស ក៏បាន​ចុះ អន្តរា​គម​ន៏​ស្រាវជ្រាវ​ចាប់បាន​​ជនសង្ស័យ​យកមក​ប៉ុស្តិ៍ ដើម្បី​រៀបចំ​តាម​និតិ​វិធី បញ្ជូនទៅ​តុលាការ ៕ សុថា​ត់

បុរស​តណ្ហា​ក្រាស់ ​ចាប់រំលោភ​កូនក្រមុំ​គេដល់​លើផ្ទះ