ទូច ស្រី​លក្ខ​ណ៏ មិន​ចោល​ភាព​ក្រមិចក្រមើម​

6 Videos

​បើទោះបី​ជាមាន​ស្វាមី​និង​កូន​ក៏ពិតមែន តែ​តារាចម្រៀង ទូច ស្រី​លក្ខ​ណ៏ នៅតែ​មិន​ចោល កាយវិការ​ក្រមិចក្រមើម​នៅក្នុង​ពេលដែល​នាង​ឡើង​ច្រៀង​ឬក៏​សម្តែង​នោះឡើយ​។​ជា​ពិ​េ​សស​ថ្មីៗ នេះ គេ​បានឃើញ ទូច ស្រី​លក្ខ​ណ៏​បង្ហាញមុខ​នៅក្នុង​បទ​ចម្រៀង​ជាច្រើន​បទ​របស់​ផលិតកម្ម​ហង្ស មាស ជាមួយនិង​កាយវិការ​បែប​ក្រមិចក្រមើម​គួរអោយ​ខ្នាញ់​។​ចង់ដឹង ទូច ស្រី​លក្ខ​ណ៏ មាន​កាយ វិការ​រឡិករឡក់​បែ​ប​ណា មើល​រូបភាព​ទាំងអស់គ្នា​។​

ទូច ស្រី​លក្ខ​ណ៏ មិន​ចោល​ភាព​ក្រមិចក្រមើម​

​ ​មួយរយៈ​ចុងក្រោយ​នេះ គេ​បាន​សំគាល់​ឃើញ ទូច ស្រី​លក្ខ​ណ៏ មាន​សកម្មភាព​ថ្មីៗ ជាច្រើន ដែលមាន​ទាំង ការសម្តែង​រឿង ឡើង​ច្រៀង​នៅតាម​ឆាក​ប្រគុំ​តន្ត្រី​របស់​ស្ថានីយ ទូរទស្សន៍​នានា ក៏ដូចជា​ចូលរួម សម្តែង​ខារ៉ាអូខេ​ផងដែរ​។​ជាក់ស្តែង​ពេលនេះ​គេ​បានឃើញ ទូច ស្រី​លក្ខ​ណ៏ បង្ហាញមុខ​នៅក្នុង​បទ​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​វ៉ុល​ចូលឆ្នាំ​ខ្មែរ ជាមួយនិង​ការបញ្ចេញ​កាយវិការ បែប​កំប្លែងៗ​គួរអោយ​ចង់​សើច មានដូចជា​បទ​«​ប្តី​ខ្ញុំ​ខ្លាំង​»​ច្រៀង​ដោយ​លោក​ព្រាប សុវត្ថិ ជាដើម​។

ទូច ស្រី​លក្ខ​ណ៏ មិន​ចោល​ភាព​ក្រមិចក្រមើម​

​គេ​នៅ​ចាំបាន​ថា ទូច ស្រី​លក្ខ​ណ៏ ត្រូវបាន​គេ​ចាត់ទុកជា​អ្នកសិល្បៈ​ដែល​ចូលចិត្ត​ធ្វើ​អ្វី​ប្លែកៗ ទាំង​កាយវិការ​និង​ការតុបតែង​ខ្លួន​ជាដើម​។​ក្នុងនោះ​ក៏មាន​មហាជន​ខ្លះ​គាំទ្រ​និង​អ្នកខ្លះ​សម្តែង​ការ មិន​ពេញចិត្ត​ដល់​រូបនាង​ផងដែរ​។​ប៉ុន្តែ ទូច ស្រី​លក្ខ​ណ៏ ធា្ល​ប់​ប្រាប់ថា ដើម្បី​សិល្បៈ​ដើម្បី ទស្ស​និក ជន​នាង សុខចិត្ត​ធ្វើ​ឆ្កួត​។ អ្វីដែល​គួរអោយកត់សំគាល់​ទៀត​នោះ ក្រោយពី​មាន​ស្វាមី ទូច ស្រី​លក្ខ​ណ៏ នៅតែ បន្ត​ប្រឡូក​ក្នុង​សិល្បៈ​គ្រាន់តែ​មិន​ខ្លាំងក្លា​ដូច​មុន​។​ប៉ុន្តែ​កាយវិការ​រឡិករឡក់​របស់​នាង​មិន​មានការ​ប្រែ ប្រូ​ល​អ្វី​ឡើយ​។​

ទូច ស្រី​លក្ខ​ណ៏ មិន​ចោល​ភាព​ក្រមិចក្រមើម​

​សព្វថ្ងៃ ទូច ស្រី​លក្ខ​ណ៏ កំពុង​រស់នៅ​យ៉ាង​សុខ​សប្បាយ​ក្នុង​ជីវភាព​ហ៊ឺ​ហា ជាមួយ​ស្វាមី បរទេស​និង​កូនប្រុស​។​ជារឿយៗ​នាង​និង​ស្វាមី​តែងតែ​ចំណាយពេល​ដើរ​កំសាន្ត​នៅតាម​តំបន់​ទេសចរ​ណ៏​ក្នុងស្រុក​និង​ប្រទេសជិតខាង​៕ ​ចេ​នី

ទូច ស្រី​លក្ខ​ណ៏ មិន​ចោល​ភាព​ក្រមិចក្រមើម​ ទូច ស្រី​លក្ខ​ណ៏ មិន​ចោល​ភាព​ក្រមិចក្រមើម​ ទូច ស្រី​លក្ខ​ណ៏ មិន​ចោល​ភាព​ក្រមិចក្រមើម​ ទូច ស្រី​លក្ខ​ណ៏ មិន​ចោល​ភាព​ក្រមិចក្រមើម​ ទូច ស្រី​លក្ខ​ណ៏ មិន​ចោល​ភាព​ក្រមិចក្រមើម​ ទូច ស្រី​លក្ខ​ណ៏ មិន​ចោល​ភាព​ក្រមិចក្រមើម​ ទូច ស្រី​លក្ខ​ណ៏ មិន​ចោល​ភាព​ក្រមិចក្រមើម​ ទូច ស្រី​លក្ខ​ណ៏ មិន​ចោល​ភាព​ក្រមិចក្រមើម​ ទូច ស្រី​លក្ខ​ណ៏ មិន​ចោល​ភាព​ក្រមិចក្រមើម​