លី ច័ន្ទ​សីហា គ្រង​តំណែង​តួ​ស្រី​រឿង ​«​ចាប៉ី​នាគ​ត្រាច់ចរ​»

6 Videos

​ក្រោយពី​អាក់ខាន​មួយរយៈ​ពេល​មក​នោះ តារា​សម្តែង​ស្រី លី ច័ន្ទ​សីហា ត្រៀម​បង្ហាញមុខ​នៅ ក្នុង​រឿង​«​ចាប៉ី​នាគ​ត្រាច់ចរ​»​ដែលជា​រឿង​ភាគ​បុរាណ​ក្នុង​តំណែង​ជា​តួឯក​ស្រី ។ នេះ​ជា​សា្ន​ដៃ​ដំបូង របស់ លី ច័ន្ទ​សីហា នៅក្នុង​ដើមឆ្នាំ ២០១៦ នេះ ។​ ​គេ​នៅ​ចាំបាន​ថា លី ច័ន្ទ​សីហា ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន តាំងពី​នាង​នៅ​វ័យក្មេង ដែល​កាលណោះ នាង​បាន​ចូលរួម​សម្តែង​រឿង «​ក​ត្ត​ញ្ញូ​» និង​រឿង​«​មរណៈ​មាតា​»​ជាដើម ។

លី ច័ន្ទ​សីហា គ្រង​តំណែង​តួ​ស្រី​រឿង ​«​ចាប៉ី​នាគ​ត្រាច់ចរ​»

​ក្រោយ មក​នាង​ក៏បាន​ចូលរួម​សម្តែង​រឿង​ជា​បន្តបន្ទាប់ ដែលមាន​ទាំង​រឿង​សម័យ​និង​រឿងបុរាណ​អោយ ស្ថានីយទូរទស្សន៍​មួយចំនួន​ផងដែរ​។​ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ គេ​មិនសូវ​ឃើញ លី ច័ន្ទ​សីហា ថត​រឿង​នោះឡើយ​។​ប៉ុន្តែ​នៅ​ដើមឆ្នាំ​២០១៦​នេះ លី ច័ន្ទ​សីហា បាន​លេចមុខ​នៅក្នុង​ការសម្តែង រឿងបុរាណ ដែលមាន​ចំណងជើង​ថា​«​ចាប៉ី​នាគ​ត្រាច់ចរ​»​ដោយ​ក្នុងនោះ​នាង​សម្តែង​ជា​តួ​ស្រី ដែលមាន​ឈ្មោះថា រា​ជនី​ក្ងោក​ពង្ស ដែលមាន​សម្រស់​ស្រស់​ផូរផង់​ធ្វើអោយ​បុរស​ជាច្រើន​នៅក្នុង នគរ​ផ្សេងៗ​ចង់បាន​នាង​ជា​គូរ​គ្រង​គ្រប់គ្នា ។​

លី ច័ន្ទ​សីហា គ្រង​តំណែង​តួ​ស្រី​រឿង ​«​ចាប៉ី​នាគ​ត្រាច់ចរ​»

​ក្នុង​សម្លៀកបំពាក់​បែប​បុរាណ គេ​បាន​សំគាល់​ឃើញថា លី ច័ន្ទ​សីហា ស្អាត​ប្លែក​ដូច​រូបគំនូរ​។​មានការ​និយាយ​លេងសើច​ពី​សំណាក់​មិត្តភក្តិ​រួម​អាជីព ថា លី ច័ន្ទ​សីហា មាន​យីអ៊ុន​ប្លែក ក្រោយពី​ភ្ជាប់ពាក្យ​ហើយ​ ។ ​នាង​មាន​ឪ​កាស​សម្តែង​រឿង​និង​ថត​ស្ប៉ត​ពាណិជ្ជ កម្ម​មួយចំនួន ។​

លី ច័ន្ទ​សីហា គ្រង​តំណែង​តួ​ស្រី​រឿង ​«​ចាប៉ី​នាគ​ត្រាច់ចរ​»
​ ​
​លី ច័ន្ទ​សីហា បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​លោក ច័ន្ទ ថៃ​សេង កាលពី​ថ្ងៃទី ០៤ ខែកុម្ភៈ កន្លងមក ដោយមាន​ការចូលរួម​ពី​សំណាក់​តារា​ល្បីៗ​ស្រី​ប្រុស​ជាច្រើន​ដួង​។​ពិធី​ភ្ជាប់ពាក្យ​របស់​នាង មាន​ភាព​អធិកអធម​មិន​ចាញ់​ពិធីមង្គលការ​ប៉ុន្មាន​ឡើយ​។​ប៉ុន្តែ​យ៉ាងណា នាង​មិនទាន់មាន គម្រោង​រៀបការ​នៅឡើយ​ទេ ៕ ចេ​នី​