សមាគម​សិល្បករ​ខ្មែរ​គ្រោង​​រៀបចំ​​តន្ត្រី​សប្បុរសធម៌ មាន​តារា​​អាមេរិក​ចូល​រួម

លោក អៀង ស៊ីធុល ប្រធាន​កិត្តិយស សមាគម​សិល្បករ​ខ្មែរ បាន​​ឲ្យ​ដឹង​ថា សមាគម​គ្រោង​រៀបចំ​ការ​ប្រគំតន្ត្រី​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​រក​មូលនិធិ​​ ជួយ​​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ និង​មួយ​ចំណែក​ទៀត​សម្រាប់​តម្កល់​​ជួយ​ដល់​សិល្បករ​ក្រីក្រ។ ​ក្រៅ​ពី​សិល្បករ​កម្ពុជា ក៏​​មាន​តារា​ល្បី​មក​ពី​សហរដ្ឋ​អាមេរិក​៤នាក់​ចូល​រួម​​ផង​ដែរ។

 

សមាគម​សិល្បករ​ខ្មែរ​គ្រោង​​រៀបចំ​​តន្ត្រី​សប្បុរសធម៌ មាន​តារា​​អាមេរិក​ចូល​រួម

 

​ថ្លែង​ឲ្យ​ដឹង​បែប​នេះ ក្នុង​គ្រា​ដែល​សមាគម​សិល្បករ​ខ្មែរ​រៀបចំ​ការ​ប្រជុំ​​មួយ​​ កាល​ពី​ម្សិល​មិញ ​នៅ​ឯ​មណ្ឌល​កម្សាន្ត ​XO។ លោក អៀង ស៊ីធុល បន្ត​ថា លោក​បាន​ទទួល​អ៊ីមែល​មួយ​ពី គណៈកម្មការ​មហោស្រព ​​​និង​ជ្រើសរើស​បវរកញ្ញា​សហរដ្ឋអាមេរិក ដោយ​ពួក​គេ​គ្រោង​នាំ​​ជយលាភី​បវរកញ្ញា​ចំនួន៤នាក់ ជា​ជនជាតិ​អាមេរិក ខ្មែរ អូស្ត្រាលី និង ហ្វីលីពីន​ ដើម្បី​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ដើម​ខែ ឧសភាខាង​មុខ​។

 

ប្រធាន​កិត្តិយស សមាគម​សិល្បករ​ខ្មែរ​ខាង​លើ​បាន​បន្ថែម​ថា ក្នុង​ដំណើរ​ទស្សនកិច្ច ក្រុម​បវរកញ្ញា​រួម​ជា​មួយ​ក្រុម​ការងារ​ មាន​បំណង៣ធំៗ ក្នុង​នោះ ទី១ចូល​គាស់​ព្រះមហាក្សត្រ, ទី២ ទស្សនា​ប្រាសាទ​អង្គរវត្ត, និង​ទី៣ ចង់​ឲ្យ​សមាគម​សិល្បករ​ខ្មែរ​បង្កើត​កម្មវិធី​​​ប្រគំតន្ត្រី​១ ដើម្បី​​​ជួយ​រក​មូលនិធិ​ជួយ​ដល់​កុមារ​ក្រី​ក្រ។

 

ទន្ទឹម​គ្នា​នោះ​ដែរ ក្រុម​តារា​មក​ពី​សហរដ្ឋ​អាមេរិក​នេះ តម្រូវ​ឲ្យ ខាង​ភាគី​ខ្មែរ ទទួល​ខុសត្រូវ​សម្រាប់​​​កន្លែង​ស្នាក់​​នៅ អាហារ និង ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក។ ចំណែក សំបុត្រ​យន្តហោះ​ទៅ​មក​ ភាគី​អាមេរិកជា​​អ្នក​រ៉ាប់​រង។

 

សមាគម​សិល្បករ​ខ្មែរ​គ្រោង​​រៀបចំ​​តន្ត្រី​សប្បុរសធម៌ មាន​តារា​​អាមេរិក​ចូល​រួម

 

ទោះ​បី​ជា​យ៉ាង​ណា សិល្បករ​ជើងចាស់​ខាង​លើ​នៅ​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​​ទេ ដោយ​លោក​កំពុងត្រូវ​ការ​​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​​ជួយ​លើ​កិច្ចការ​ទាំង​នេះ។ លោក អៀង ស៊ីធុល រំពឹង​ថា ប្រសិន​បើ​ការ​ប្រគំតន្ត្រី​​សប្បុរសធម៌​ខាង​លើកើត​ឡើង​ដូច​ការ​គ្រោង​ទុក ហើយ​​មាន​ក្រុមហ៊ុន​ច្រើន​ចូល​រួម​ឧបត្ថម្ភ​មែន​នេះ ច្បាស់​ជា​​ទទួល​បានថវិកា​ច្រើន​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏​ដូច​ជា​តម្កល់​ទុក​មួយ​ចំណែក ក្នុង​សមាគម​ជាក់​ជា​មិន​ខាន។

 

ជុំវិញ​គម្រោង​​រៀបចំការ​ប្រគំតន្ត្រី​ខាង​លើ ឯកឧត្ដម ឧកញ៉ា ឃ្លោក បាន​​សន្យាក្នុង​ពេល​ជាមួយ​គ្នា​នោះ​​ថា នឹង​ជួយ​​ផ្នែក​សេវា​ដឹក​ជញ្ជូន​ទាំង​អស់​តែ​ម្ដង។ ដោយ​ឡែក​​លោក សន វេជ្ជបុត្រ តារា​ចម្រៀង​មក​​ពី​ផលិតកម្ម​M ក៏​បាន​បាន​សន្យា​ជួយ​​​លើ​ការ​រៀប​ចំ​ឆាក​ដន្ត្រីផង​ដែរ៕

 

សមាគម​សិល្បករ​ខ្មែរ​គ្រោង​​រៀបចំ​​តន្ត្រី​សប្បុរសធម៌ មាន​តារា​​អាមេរិក​ចូល​រួម

 

សមាគម​សិល្បករ​ខ្មែរ​គ្រោង​​រៀបចំ​​តន្ត្រី​សប្បុរសធម៌ មាន​តារា​​អាមេរិក​ចូល​រួម

 

សមាគម​សិល្បករ​ខ្មែរ​គ្រោង​​រៀបចំ​​តន្ត្រី​សប្បុរសធម៌ មាន​តារា​​អាមេរិក​ចូល​រួម

 

សមាគម​សិល្បករ​ខ្មែរ​គ្រោង​​រៀបចំ​​តន្ត្រី​សប្បុរសធម៌ មាន​តារា​​អាមេរិក​ចូល​រួម

 

សមាគម​សិល្បករ​ខ្មែរ​គ្រោង​​រៀបចំ​​តន្ត្រី​សប្បុរសធម៌ មាន​តារា​​អាមេរិក​ចូល​រួម

 


អត្ថបទ៖ ខុត សីហា