កម្ពុជាកំពុងប្រឈម ការខ្វះកម្លាំង ពលកម្ម ការអប់រំ និងអ្នកមានជំនាញ

ភ្នំពេញ៖ ប្រធាទីភ្នាក់ងារជាតិមុខរបរ និងការងារលោក ហុង ជឿន បានមានប្រសាសន៍ថា ស្របពេលដែល សេដ្ឋកិច្ច និងវិស័យឧស្សាហកម្ម មានការកើនឡើង កម្ពុជាកំពុងជួបបញ្ហាមួយទៀត គឺផ្នែកផ្គត់ផ្គង់កម្លាំងពលកម្ម , ការអប់រំ និងអ្នកមានជំនាញ ដើម្បីបំពេញតម្រូវការ ដល់ក្រុមហ៊ុននិយោជក ក្នុងសម័យទំនើបនេះ។

ការថ្លែងដូចនេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ច អ្នកសារព័ត៌មាន របស់អង្គការ Jica ទៅកាន់ទីភ្នាក់ងារជាតិ មុខរបរ និងការងារ។ លោកបានបន្តទៀតថា ការប្រឈមនេះពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ដូចជារបប ប្រល័យ ពូជសាសន៍ និងសង្គ្រាមរ៉ាំរ៉ៃ ដែលបានធ្វើឲ្យបាត់បង់មនុស្សជំនាន់មុនមួយភាគធំ នាំឲ្យខ្វះការផ្ទេរជំនាញ បទពិសោធន៍ និងការគាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្ស សម្រាប់មនុស្សជំនាន់ក្រោយឆ្នាំ១៩៧៩ និងបាន បំផ្លាញឫសគល់ហេដ្ឋារចនាសម្ព័នជាតិវិស័យអប់រំ និង ឧស្សាហកម្មជាច្រើនទៀ។

លោកបានបន្ថែមទៀថា កត្តាផ្សេងទៀតនោះ គឺយុវជនភាគច្រើនដោយសារគ្រួសារ ជួបភាពក្រីក្រធ្វើឲ្យបោះបង់ ចោលការសិក្សា មុនពួកគេបញ្ចប់ថ្នាក់ទី៩ ឱកាសទទួលបានការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅមានកម្រិតទាប រួមទាំមិនបានទទួលការណែនាំពីអាជីព វិជ្ជាជីវៈ និងការងារព័ត៌មានទីផ្សារដែលនាំឲ្យការជ្រើសរើស ជំនាញ ។ សិក្សាមិនស្របតាមតម្រូវការទីផ្សារការងារ និងខ្វះការទទួលបានសេវាការងារទូលំទូលាយ ជាពិសេសការ ប្រកួតប្រជែងកាន់តែខ្លាំឡើងសម្រាប់ មុខរបរ និងការងារមួយចំនួនដោយសារ តែសហគមន៍ សេដ្ឋកិច្ចអាស៊ាន និងភាពប្រាកដប្រជាមួយចំនួនទៀត នៃជនចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស៕

កម្ពុជាកំពុងប្រឈម ការខ្វះកម្លាំង ពលកម្ម ការអប់រំ និងអ្នកមានជំនាញ