ធី សុវណ្ណថា នឹងរកមេធាវី ដើម្បីសិក្សារកការពិត ពីសាសំឡេង ឯកឧត្តម កឹម សុខា បរិហារកេរ្តិ៍នាង

ភ្នំពេញ៖ បន្ទាប់ពីមានការ បែកធ្លាយខ្សែ អាត់សំឡេង ឯកឧត្តម កឹម សុខា បរិហារកេរិ៍កញ្ញា ធី សុវណ្ណថា ប្រាប់ស្រីស្នេហ៍ នៅព្រឹកថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៦នេះ កញ្ញា ធី សុវណ្ណថា បានអះអាងថា នាងនឹងទៅ ជួបមេធាវីរបស់នាង ដើម្បីសិក្សាពីនិតិវិធី ដើម្បីស្វែងរកការពិត ពីសាសំឡេងនោះ។

កញ្ញា ធី សុវណ្ណថា បានសរសេរក្នុង បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា "ថ្ងៃនេះ ខ្ញុំនឹងជួបមេធាវី របស់ខ្ញុំដើម្បីសិក្សា និតិវិធីស្វែងរកការពិត ពីសារសំឡេងដែលឯកឧត្តម កឹម សុខា និយាយបរិហាកេរ្តិ៍ខ្ញុំ "។

សូមបញ្ជាក់ថា នៅក្នុងសាឆ្លើយឆ្លងគ្នា តាមរយៈបណ្តាញទូរស័ព្ទ ដែលត្រូវបែកធ្លាយ កាលពីរាត្រី ថ្ងៃទី២៩ កុម្ភៈ នេះ រវាងឯកឧត្តម កឹម សុខា និងស្រីស្នេហ៍ដែលមានអាខោនហ្វេសប៊ុក ឈ្មោះ Mon srey  ត្រូវបានខាងស្រីចោទសួរដោយសេចក្តីមិនទុកចិត្តទៅលើឯកឧត្តម កឹម សុខា អំពីការទិញរថយន្តស៊េរី ទំនើបតម្លៃជាង២០ម៉ឺនដុល្លារអាមេរិកឲ្យធី សុវណ្ណថា ប៉ុន្តែត្រូវបានឯកឧត្តមឆ្លើយតបទៅវិញថា មិនបានទិញឲ្យទេ ព្រោះធី សុវណ្ណថា មានបញ្ហាជាមួយកូនរបស់ខ្លួន៕

ធី សុវណ្ណថា នឹងរកមេធាវី ដើម្បីសិក្សារកការពិត ពីសាសំឡេង ឯកឧត្តម កឹម សុខា បរិហារកេរ្តិ៍នាង