ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធមុខសញ្ញា ជួញដូរគ្រឿងញៀន ខុសច្បាប់

ភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌ ស្រុកសំរោងទង សហការជាមួយ កម្លាំងប៉ុស្តិ៍វល្លិសរ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួន មុខសញ្ញា ជួញដូរគ្រឿងញៀន ចំនួន ២នាក់ ខណៈកំពុងចុះល្បាត តាមផ្លូវលេខ ១៤៣ ដល់ចំណុចភូមិក្រាំង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មន្ត្រីជំនាញបានឲ្យដឹងថា ជនសង្ស័យមានគ្នា ២នាក់ រួមមាន ទី១.ឈ្មោះ ព្រាប ហ៊ឹម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចំការវាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ទី២.ឈ្មោះ ឌួង ឆេន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចំការវាល ឃុំក្រាំងអំពិល ស្រុកសំរោងទង។ ជនសង្ស័យទាំង ២នាក់នេះ គឺជា មុខសញ្ញាធ្វើសកម្មភាព យ៉ាងសកម្មនៅក្នុងមូលដ្ឋាន និងមានប្រើប្រាស់ នៅផ្ទះថែមទៀតផង។

មន្ត្រីជំនាញបានបន្តថា កម្លាំងជំនាញរឹបអូសបាន វត្ថុតាងមួយចំនួន រួមមាន ម្សៅក្រាមពណ៍សរ សង្ស័យជាម៉ាទឹកកកចំនួន ១កញ្ចប់តូច, ទូរស័ព្ទដៃចំនួន ២គ្រឿង និងម៉ូតូ ១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-9915។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង ចាត់ការបន្ត ទៅតាមនីតិវិធី។

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធមុខសញ្ញា ជួញដូរគ្រឿងញៀន ខុសច្បាប់

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធមុខសញ្ញា ជួញដូរគ្រឿងញៀន ខុសច្បាប់