ហេតុ​ផល​​​​​​មិន​នឹក​ស្មាន​ដល់ ដែល​អ្នក​សម្រក​ទម្ងន់​ហើយ នៅ​តែ​​ធាត់

មនុស្ស​​​ជា​ច្រើន​ដែល​​មាន​​​​រាង​ធាត់​តែង​ប្រាថ្នា​ចង់​បាន​​រាង​​​ស្អាត​​ អាច​ស្លៀក​ពាក់​បាន​ល្អ​​​សមរម្យ។ ​តែ​​​ចំពោះ​​​​បុរស ​ឬ​នារី​ៗ​មួយ​ចំនួន​​​​បាន​​​សាកល្បង​​​​សម្រក​ទម្ងន់​​​ខ្លួនតាម​​​​វិធី​ជា​ច្រើន​ហើយ ប៉ុន្តែ​​នៅ​តែ​មិន​មាន​ប្រសិទ្ធភាព។ តាម​រយៈ​សារព័ត៌មាន​ សហរដ្ឋអាមេរិក​ពីរ​បាន​​បង្ហាញ​ពី​​មូល​ហេតុ​​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ៖

 

ហេតុ​ផល​​​​​​មិន​នឹក​ស្មាន​ដល់ ដែល​អ្នក​សម្រក​ទម្ងន់​ហើយ នៅ​តែ​​ធាត់
 

*ការ​គេង​មិន​គ្រប់​គ្រាន់ ​

តាម​សារព័ត៌មាន​ Washington Post បាន​ចុះ​ផ្សាយ​​ក្នុង​​សប្ដាហ៍​នេះ​​​​​ពី​ការ​ស្រាវជ្រាវ​មួយ​​​អំពី​ការ​លូត​លាស់​​នៃ​រាង​កាយ។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​​ បាន​បង្ហាញ​ថា ការ​​​ទទួល​ដំណេក​មិន​គ្រប់​គ្រាន់ អាច​ធ្វើ​ឲ្យ​​​រាង​កាយ​កើន​ទម្ងន់ បន្ថយ​​កម្រិត​​​អ័រម៉ូន​​តេសតូស្តេរ៉ូន ដែល​ធ្វើ​ឲ្យកើត​មាន​អាការៈ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​​​កំហាប់​ឆ្អឹង​ថយ​ចុះ។

 

*​ការ​គេង​គ្រប់​គ្រាន់

អំឡុង​ពេល​គេង​​លក់​ស្កប់​ស្កល់ សាច់​ដុំ​របស់​មនុស្ស​​បាន​សម្រាក​ និង​ជួសជុល​កោសិកា​ដែល​​រហែក​ខូច​ខាត​​​​​​​​ពេល​ធ្វើ​លំហាត់​ប្រាណ។ ចំណែក​ខួរ​ក្បាល​ កម្ចាត់​ជាតិ​ពុល និង​​បង្កើត​ការ​ចង​ចាំ​។ បើ​គ្មាន​ដំណើរ​ការ​នេះ​ទេ ការ​ធ្វើ​លំហាត់​ប្រាណ​សម្រក​ទម្ងន់​​របស់​អ្នក​ចង់​ស្រក​ទម្ងន់​ ពុំ​មាន​ប្រសិទ្ធភាព​ឡើយ។

 

​​​​​​​​​​លោក Chirjeev Sawhney ជា​គ្រូ​ណែនាំ​លំហាត់​​ប្រាណ ​​និង​​​​​ជា​អ្នក​គ្រប់​គ្រង​នៅ​ក្លិប​ហាត់​ប្រាណ Gold’s Gym តំបន់ Arlington រដ្ឋ​ Virginia បាន​ឲ្យ​ដឹង​ថា៖ “មនុស្ស​ជា​ច្រើន​​គិត​ថា ការ​​​ហាត់ប្រាណ​សម្រក​ទម្ងន់​យក​សាច់​ដុំ ​គឺ​ធ្វើ​នៅ​តែ​កន្លែង​ហាត់​ប្រាណ ប៉ុន្តែ​តាម​ពិត​គឺ​អ្នក​​បាន​បង្កើត​វា​នៅ​ពេល​​​គេង​ស្រាប់​ទៅ​ហើយ​។ ការ​គេង​គ្រប់​គ្រាន់​​​ជួយ​​ជួល​ជុល​កោសិកា​ខូច​ខាត និង​ជួយ​​ឲ្យ​អ្នក​ខ្លាំង​ជាង​មុន “។

 

ហេតុ​ផល​​​​​​មិន​នឹក​ស្មាន​ដល់ ដែល​អ្នក​សម្រក​ទម្ងន់​ហើយ នៅ​តែ​​ធាត់
 

ចំណែក​ សារព័ត៌មាន​ Huffington Post បាន​លើក​យក​​ឧទាហរណ៍​ជាក់​ស្ដែង​របស់​​​​មនុស្ស​ពីរ​នាក់​ ប្រៀប​ធៀប​គ្នា​មក​បង្ហាញ​គឺ​​ លោក​ Bob និង​លោក​ Bill ដែល​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា។ ពួក​គេ​ ញ៉ាំ​អាហារ​​ដូច​គ្នា មាន​ការងារ​​ស្រដៀង​គ្នា និង​​ទៅ​ហាត់​ប្រាណ​ដូច​គ្នា។ អ្វី​ដែល​ខុស​ប្លែក​រវាង​ពួក​គេ​ទាំង​ពីរ​ គឺ​​​ទម្លាប់​នៃ​ការ​គេង។ លោក​ Bob ជា​ធម្មតា​​​គេង​បាន​ ៧​ ទៅ​៨ ម៉ោង​​ក្នុង​មួយ​យប់ ចំណែក​ លោក Bill មាន​ទម្លាប់​គេង​មិន​ទៀង​ទាត់ និង​​គេង​មិន​គ្រប់​គ្រាន់។ ជា​លទ្ធផល​គឺ​​ ទម្លាប់​គេង​ទៀង​ទាត់​របស់​ Bob ជួយ​ឲ្យ​​លោក​ Bob សម្រក​ទម្ងន់​បាន​ល្អ។

 

ជា​មួយ​គ្នា​នោះ​ សារព័ត៌មាន​​​ទាំង​ពីរ​ដដែល​​​បន្ថែម​ទៀត​ថា ការ​គេង​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ជួយ រក្សា​ឲ្យ​រាង​កាយ​​នៅ​​ស្អាត​ សុខភាព​ល្អ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​អ្នក​ស្រស់​ស្រាយ មាន​អារម្មណ៍​ប្រសើរ​នៅ​កន្លែង​ធ្វើ​ការ និង​ជួយ​​ឲ្យ​​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព៕

 

ហេតុ​ផល​​​​​​មិន​នឹក​ស្មាន​ដល់ ដែល​អ្នក​សម្រក​ទម្ងន់​ហើយ នៅ​តែ​​ធាត់

ហេតុ​ផល​​​​​​មិន​នឹក​ស្មាន​ដល់ ដែល​អ្នក​សម្រក​ទម្ងន់​ហើយ នៅ​តែ​​ធាត់
 

ចុចអាន៖ ៥​នាទី​រាល់​ថ្ងៃ​ សម្រាប់​​នារី​ៗចង់​​​​​សម្រក​​ខ្លាញ់ចង្កេះ​​ឲ្យ​តូច​ស្អាត

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ huffingtonpost​​​​​​

​​​​​