ក​ម្ពុ​ជា មា​ន​គ​ម្រោង​នាំ​ចេ​ញ​កៅ​ស៊ូ និង​ដំ​ឡូង​មី ទៅ​ប្រ​ទេ​ស​ជ​ប៉ុន​ និង​ប​ណ្តា​ប្រ​ទេ​ស​ផ្សេង​ទៀត

ភ្នំពេញ៖ នៅទី​ស្តី​កា​រ​ក្រ​សួ​ង​ពា​ណិ​ជ្ជ​ក​ម្មឯ​ក​ឧត្ត​ម ទេ​ស​រដ្ឋ​ម​ន្ត្រី ស៊ុន ចា​ន់​ថុល បា​ន​ ជួ​ប​ពិ​ភា​ក្សា​កា​រ​ងា​រ​ជា​មួ​​យ​លោ​ក Tatsuo FUJIMURA ប្រ​ធា​ន​សា​ជី​វ​ក​ម្ម JTC ប្រ​ទេ​ស​ជ​ប៉ុ​ន ដើ​ម្បី​ពិ​ភា​ក្សា​អំ​ពី​ល​ទ្ធ​ភា​ព​នៃ​កា​រ​នាំ​ចេ​ញ​កៅ​ស៊ូ​ និង ដំ​ឡូ​ង​​មី​ ពី​កម្ពុ​ជា​ទៅកា​ន់​អ្ន​ក​ប្រើ​ប្រា​ស់​ក្នុ​ង​ប្រ​ទេ​ស​ជ​ប៉ុ​ន​ដោ​យ​ផ្ទា​ល់​ និង​ប​ណ្តា​ប្រ​ទេ​ស​ផ្សេង​ទៀ​ត ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការគាំទ្រចំពោះលោក FUJIMURA និងបានសន្យាជួយ ដ​ល់​កា​រ​នាំចេញកៅស៊ូនិងដំឡូងមីពីកម្ពុជាទៅកាន់អ្នកប្រើប្រាស់ដោយផ្ទាល់ ។​ឯក​ឧត្តមទេសរដ្ឋមន្ត្រីបានជំរុញ លើ​ក​ទឹក​ចិត្តឲ្យលោក FUJIMURA ស្វែងយល់ពីលទ្ធភាពនៃការវិនិយោគលើរោងចក្រកែច្នៃកៅស៊ូ និង ដំ​ឡូ​ង​មី​នៅ​ក្នុ​ង​ប្រ​ទេសកម្ពុជា ៕ ដោយ៖ ដុស ផល្លា

  • ក​ម្ពុ​ជា មា​ន​គ​ម្រោង​នាំ​ចេ​ញ​កៅ​ស៊ូ និង​ដំ​ឡូង​មី ទៅ​ប្រ​ទេ​ស​ជ​ប៉ុន​ និង​ប​ណ្តា​ប្រ​ទេ​ស​ផ្សេង​ទៀត已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/01  Category:ក្នុងស្រុក