អង្គការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​វប្បធម៌​អាស៊ាន​- ជប៉ុន មក​ស្វែងយល់​អំពី​នយោបាយ សេដ្ឋកិច្ច កម្ពុជា

ភ្នំពេញ: នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃទី​១ មីនា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញាត​ឲ្យ​លោក Norio Yamaguchi ប្រធាន​អង្គការ ផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​វប្បធម៌​អាស៊ាន​- ជប៉ុន នៃ​ក្រុមប្រឹក្សា​ផ្លាស់ប្តូរ​មិត្តភាព ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​លោក Norio Yamaguchi បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា អង្គការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​វប្បធម៌​អាស៊ាន​- ជប៉ុន នៃ​ក្រុមប្រឹក្សា​ផ្លាស់ប្តូរ​មិត្តភាព​នេះ​គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ ដែល​មិន​រកប្រាក់​ចំណេញ និង​មាន​អាយុកាល​ជាង​៣០​ឆ្នាំ​មកហើយ ដែល​សុទ្ធសឹង​ជា​ក្រុម​ពាណិជ្ជករ មកពី​បណ្ដា​ក្រុមហ៊ុន​ប្រមាណ​ជាង​១.០០០​ក្រុមហ៊ុន ទិសដៅ​នៃ​អង្គការ​នេះ គឺ​ដើម្បី​ជំរុញ​ការយល់​ដឹងផង និង​ជំរុញ ចំណងមិត្តភាព​រវាង​ប្រទេស​ជប៉ុន និង បណ្តា​ប្រទេស​ទាំងឡាយ​នៅលើ​ពិភពលោក​ផងដែរ​។​

​លោក Norio បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ ដែរ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រតិភូ​មក​កម្ពុជា នៅពេលនេះ ដើម្បី​ស្វែងយល់​អំពី កម្ពុជា ជាពិសេស​អំពី​នយោបាយ​ទូទៅ​របស់​កម្ពុជា​ផង និង​ការគ្រប់គ្រង​របស់​សម្តេច​តេ​ជោ ដែល​ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​នូវ​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ រួមទាំង​ទស្ស​វិស័យ និង​ទំនាក់ទំនង​ទ្វេភាគី​ដែលជា​ការរំពឹងទុក របស់​កម្ពុជា ចំពោះ​ប្រទេស​ជប៉ុន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​តួនាទី​ជប៉ុន ដែល​បាន​ជួយ​កម្ពុជា​យើង ដំណាក់កាល​ស្វែងរក​សន្តិភាព ក៏ដូចជា​ដំណាក់កាល​កសាង​ប្រទេស ឈានដល់​មានការ​អភិវឌ្ឍន៍​រហូត​ដល់ពេលនេះ​។ សម្តេច​តេ​ជោ បាន​ជម្រាបជូន​ដល់​ប្រតិភូ​ទាំងមូល អំពី​ដំណាក់កាល​ស្វែងរក​សន្តិភាព​របស់​ក​ម្ពុ​ជា និង​ដំណាក់កាល​កសាង​កម្ពុជា​ឡើងវិញ ហើយ​ក៏បាន​ជម្រាបជូន​ប្រតិភូ​អំពី​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា ដែល​កម្ពុជា​បាន​ជួប​កន្លងមក គឺ​ធ្វើយ៉ាងណា​ថែរក្សា​ឲ្យ​ខាន​តែ​បាន​នូវ​ស្ថេរភាព​នយោបាយ​ផង និង​ស្ថេរភាព​មា​ក្រូ​សេដ្ឋកិច្ច​ផង​។​

​លើសពីនោះ​ទៅទៀត​សម្តេច​តេ​ជោ ក៏បាន​ជម្រាបជូន ប្រតិភូ​ទាំងមូល អំពី​អាទិភាព​របស់​រាជរដ្ឋាភិបាល ដែល​ពី​ដើមឡើយ គឺមាន​ទឹក ផ្លូវ ភ្លើង និង​មនុស្ស ប៉ុន្តែ​ឥឡូវនេះ បាន​កែប្រែ​មុំ គឺ​មនុស្ស ទឹក ផ្លូវ ភ្លើង​វិញ​។ ជាមួយគ្នា​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្រាបជូន​ប្រតិភូ​អំពី​កំណែទម្រង់​ជា​អាទិភាព របស់​រាជរដ្ឋាភិបាល​ដែល​បាន​នឹង​កំពុងតែ​ធ្វើ គឺមាន​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ កំណែទម្រង់រដ្ឋបាល​សាធារណៈ កំណែទម្រង់​ច្បាប់​និង​តុលាការ កងកម្លាំងប្រដាប់អាវុធ ហើយ​ក៏បាន​ជម្រាបជូន​អំពី​នយោបាយ​ថ្មី​ពីរ របស់​រាជរដ្ឋាភិបាល នោះ​គឺជា​នយោបាយ​ផលិតកម្ម​ស្រូវ និង​នាំចេញ​អង្ករ និង​នយោបាយ​មួយទៀត គឺ​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​មាន​ទិសដៅ​ទាក់ទាញ​អ្នកវិនិយោគ ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​ធនធាន ដែល​កម្ពុ​ជាមាន​ស្រាប់ និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់ ក្នុងន័យនេះ​សម្តេច​ក៏បាន​ស្នើសុំ​ឲ្យ​ជប៉ុន ក៏ដូចជា​ប្រតិភូ​ទាំងមូល ធ្វើយ៉ាងណា​ជួយ​ជម្រុញ ឲ្យ​អ្នកវិនិយោគ​ជប៉ុន ដើម្បី​វិនិយោគ​លើ​វិស័យនេះ គឺ​មិន​ត្រឹមតែ​សម្រាប់​ទីផ្សារ​កម្ពុជា​នោះទេ គឺ​សម្រាប់​ទីផ្សារ​ពិភពលោក​ទាំងមូល​តែម្តង រួមទាំង​ទីផ្សារ​ជប៉ុន​ផងដែរ​៕​