មាន​បញ្ហា​? Inbox ប្រាប់​សម្តេច​!

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច បន្ត​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​រាយការណ៍​ពី​បញ្ហា​នានា តាមរយៈ​ការផ្ញើ​ជា​សារ និង​លិខិត​ផ្សេងៗ​ទៅកាន់​ប្រអប់ Inbox នៃ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​។​

«​ដើម្បី​ចូលរួម​កសាង​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ទៅមុខ ជាពិសេស​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រជាពលរដ្ឋ ទប់ស្កាត់ និង​លុបបំបាត់​អំពើពុករលួយ និង​ផ្តល់នូវ​យុត្តិធម៌​សង្គម សូម​បងប្អូន​ជនរួមជាតិ​ចូលរួម​ជាមួយ សម្តេច​តេ​ជោ ទាំងអស់គ្នា​។ ជនរួមជាតិ​អាច​ផ្ញើ​ជា​សារ និង​លិខិត​ផ្សេងៗ (pdf/MS Words) រួមជាមួយ​ឯកសារ​ភ្ជាប់​នានា​មកកាន់ (Inbox) នៅក្នុង​គេហទំព័រ​នេះ​»​។ នេះ​បើតាម​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន បាន​សរសេរ​បន្ថែមថា សំណូមពរ របាយ​ការ​ណ៌ និង​ពាក្យបណ្តឹង​នានា​ត្រូវតែមាន​មូលដ្ឋាន​ច្បាប់​ពិតប្រាកដ​រួមជាមួយ​ភស្តុតាង និង​សាក្សី​ច្បាស់លាស់​។ ដំណោះស្រាយ នឹងធ្វើ​ជូន​សម្រាប់​រឿង​អយុត្តិធម៌​ពិតប្រាកដ​ត្រឹមត្រូវ​។ ទន្ទឹម​និង​នេះ ក្រសួង​មន្ទីរ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​នានា​ត្រូវ​ចូលរួម​ដោះស្រាយ​អំពើ​អយុត្តិធម៌​ជូន​ប្រជាជន ហើយ​ឈប់​កសាង​អំពើអាក្រក់ ឈប់​ចូលរួម និង​ឈប់​ការពារ​ជនខិលខូច​តទៅទៀត​។​

​ជាមួយគ្នានេះ​ផងដែរ ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកសរសើរ​សម្តេច ហ៊ុន សែន ថា មិន​ត្រឹមតែ​ជា​នាយករដ្ឋមន្ត្រី​ល្អ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ល្អ​តែប៉ុណ្ណោះ​ទេ សម្តេច​គឺជា​ស្វាមី​ល្អ ជា​ឪពុក​ល្អ និង​ជា​ជីតា​ដ៏​ល្អ​របស់​ចៅៗ ។ សម្តេច​តេ​ជោ​តែងតែ​ធ្វើជា​គម្រូ​ល្អ​ដល់​យុវជន និង យកចិត្តទុកដាក់​គិតគូរ​ដល់​អាយុជីវិត សុខទុក្ខ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជានិច្ច​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​