ឡៅ ស៊ីណាត ​បើក​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ក្រពះ​ក្រោយ​​ឈប់​ប្រដាល់

​​អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ ឡៅ ស៊ីណាត ​​កំពុង​ប្រកប​របរ​លក់ដូរ​​បន្តិចបន្តួច​នៅ​ផ្ទះ​របស់​ខ្លួន​​​ខេត្ត​កំពង់​ស្ពឺ​​ ដើម្បី​​​​ចិញ្ចឹម​គ្រួសារ​ក្រោយ​​ប្រកាស​ឈប់​ពី​ប្រដាល់ ​ដោយ​សារ​​បាក់​ឆ្អឹង​​ស្មង​ជើង​នា​ពេល​កន្លង​មក។

 

ឡៅ ស៊ីណាត ​បើក​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ក្រពះ​ក្រោយ​​ឈប់​ប្រដាល់ឡៅ ស៊ីណាត ​បើក​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ក្រពះ​ក្រោយ​​ឈប់​ប្រដាល់លោក ឡៅ ស៊ីណាត ​​​​កំពុង​មើល​កូន​នៅ​ផ្ទះ​ និង​លក់​ដូរ​

 

​​​បង​ប្រុស​បង្កើត​របស់​​ ឡៅ​ ចន្រ្ទា រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​លា​ឈប់​ពី​ប្រដាល់​ចំណូល​​គ្រួសារ​របស់​លោក​បាត់​បង់​​ទាំង​ស្រុង។ ​ហេតុ​នេះ​ដើម្បី​ចិញ្ចឹម​ក្រពះ​​លោក​ និង​ភរិយា​សម្រេច​បើក​កន្លែង​លក់ដូរ​បន្តិចបន្តួច​។

 

​​បុរស​កូន​ពីរ​រូប​នេះ​បន្ត​ថា ក្ដី​​ស្រម៉ៃ​​​​ធ្វើ​ជា​គ្រូ​បង្ហាត់​ប្រដាល់ ដែល​ចង់​បង្កើត​ក្លឹប​ខ្លួន​ឯង​នោះ​ ប្រហែល​មិន​អាច​ទៅ​រួច​ឡើយ ​ដោយ​សារ​គ្មាន​លទ្ធភាព។ ​​ប្រសិន​បើ​មាន​ក្លឹប​ប្រដាល់​ណា​ចង់​ឲ្យ​លោក​ចូល​រួម​ធ្វើ​ជា​គ្រូ​បង្ហាត់​​ ក្រោយ​ជា​ពី​របួស​បាក់​ជើង​លោក​ នឹង​ពិចារណា។

 

​​អតីត​កីឡាករ​ ឡៅ ស៊ីណាត ​​​បាន​បើក​លក់ដូរ​​នៅ​ផ្ទះ​របស់​ខ្លួន​បាន​ប្រហែល​​ជិត ២​សប្ដាហ៍​មក​ហើយ។ ចំណែក​របួស​របស់​គេ​ប្រហែល​ ២​ខែ​ទៀត​ នឹង​អាច​​ដើរ​បាន​​ទាំង​​ស្រុង​​នេះ​ជា​សម្ដី​​របស់​​គ្រូ​ពេទ្យ ​ដែល​បាន​ប្រាប់​លោក​ ឡៅ ស៊ីណាត៕

 

ឡៅ ស៊ីណាត ​បើក​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ក្រពះ​ក្រោយ​​ឈប់​ប្រដាល់ឡៅ ស៊ីណាត ​បើក​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ក្រពះ​ក្រោយ​​ឈប់​ប្រដាល់កីឡាករ​ ឡៅ ស៊ីណាត កាល​​នៅ​ប្រដាល់​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​