ឆ្នាំ២០១៦ ទាហាន មួកខៀវកម្ពុជា ជិត៩០០នាក់ កំពុងបំពេញ បេសកម្ម៥ប្រទេស

ភ្នំពេញ ៖ ក្រសួងការពាជាតិ កម្ពុជា បានប្រកាសថា នៅដើមឆ្នាំ២០១៦ មានទាហាន បំពេញបេសកកម្ម ចំនួន៨៨៨នាក់ ដែលប្រតិបត្តិការប្រទេស ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិក កណ្ដាល ដែលទទួលបានលទ្ធផលជោគជ័យ។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ កាលពីថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០១៦ បានឲ្យដឹងថា ការបញ្ជូនទាហ៊ានទៅបំពេញ បេសកម្មនៅក្រៅប្រទេសនេះ នឹងធ្វើឲ្យកម្ពុជា មានឈ្មោះបោះសំឡេង លើឆាកអន្តរជាតិ។

សេចក្តីប្រកាសបន្តថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ កម្លាំងកម្ពុជាចំនួន ៣.៥៥៧នាក់ បានចូលរួមក្នុង បេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេស ស៊ូដង់ខាងត្បូង ឆាដ សាធារណរដ្ឋ អាហ្វ្រិកកណ្តាល លីបង់ ស៊ីព្រ ស៊ីរី និងម៉ាលី ដោយបានផ្តោតលើការសំអាតមីន តម្រួតយោធា ពេទ្យកំរិត២ កំទេសគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មសំណង់បញ្ឈរ និងសំណង់ផ្តេក ព្រមទាំងសេនាធិការ និងសង្កេត ការណ៍យោធា៕

ឆ្នាំ២០១៦ ទាហាន មួកខៀវកម្ពុជា ជិត៩០០នាក់ កំពុងបំពេញ បេសកម្ម៥ប្រទេស