នាង Rihanna ទូរស័ព្ទទៅអបអរ Leonardo ក្រោយទទួលពាន Oscar

អាមេរិក៖ បន្ទាប់ពីទទួលពានរង្វាន់ Oscar ជាអ្វីដែលខ្លួនរង់ចាំ អស់រយៈពេល យ៉ាងយូរ តារាសម្តែង Leonardo DiCaprio បានទទួលពាក្យ អបអរ យ៉ាងច្រើនពីមិត្ត រួមអាជីពសូម្បី តារាចម្រៀងនាង Rihanna ក៏ទូរស័ព្ទទៅអបអរ លោកនៅយប់ថ្ងៃនោះដែរ។

ព័ត៌មានពីHollywood Life បានឲ្យដឹងនៅថ្ងៃ ទី១ខែមិនាឆ្នាំ២០១៦ នេះថា តារាចម្រៀងវ័យ ២៨ឆ្នាំនាង Rihanna បានទូរស័ព្ទទៅ អបអរតារាសម្តែង Leonardo DiCaprio យប់ថ្ងៃទទួលពាន Oscar ដែលជាលើកទីមួយ ក្នុងជីវិត របស់តារារូបនេះ ។  Rihanna បានទូរស័ព្ទទៅកាន់ DiCaprio ដោយនិយាយថា នាងមានមោទនភាព ចំពោះ Leonardo ហើយរីករាយណាស់ ដែលគេបានទទួលពាននេះ។

តាំងពីឆ្នាំ២០១៥ ត្រូវគេដឹងថាលួច ទាក់ទងគ្នាស្ងាត់ៗ នាង Rihanna និង Leonardo មិនធ្លាប់ត្រូវគេឃើញ ទៅណាមកណា ជាមួយគ្នានោះទេ តែក៏ មិនមែនមានន័យថា អ្នកទាំងពីរឈប់ ទាក់ទងគ្នាដែរ គឺនាងបាន ទូរស័ព្ទទៅរក Leonardo ដែលធ្វើឲ្យអ្នកគាំទ្រ ជាច្រើនគិតថា អ្នកទាំងពីរ អាច ទាក់ទងគ្នាវិញក៏ថាបាន ៕

នាង Rihanna ទូរស័ព្ទទៅអបអរ Leonardo ក្រោយទទួលពាន Oscar

នាង Rihanna ទូរស័ព្ទទៅអបអរ Leonardo ក្រោយទទួលពាន Oscar