សុខ សោម៉ាវត្តី ស្កាត់ទៅជួបស្វាមី និងកូន នៅមណ្ឌលគិរី

ភ្នំពេញៈ ខណៈចំណង ស្នេហាប្តីប្រពន្ធ របស់ពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ បាយ័ន អ្នកនាង សុខ សោម៉ាវត្តី កំពុងតែជួបភាព រង្គោះរង្គើ រហូតឈានដល់ការដើរ ដល់ផ្លូវបំបែកនោះ ស្រាប់តែពេលថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើដំណើរទៅ ខេត្តមណ្ឌលគិរី ស្ងាត់ៗ ដោយធ្វើឲ្យ មហាជន មួយចំនួនគិតថា នាងស្កាត់ទៅជួបមុខស្វាមី និងកូន ដើម្បីលួងលោមស្វាមី ឲ្យចិត្តទន់ ត្រឡប់មកសាងគ្រួសារ ជាមួយនាងវិញ ។

អស់រយៈពេលច្រើនខែហើយ ដែលតារាសម្តែង ក្រមិចក្រមើម អ្នកនាង សុខ សោម៉ាវត្តី បានរស់នៅបែកបាក់ ជាមួយស្វាមី ដែលទស្សនិកជន ស្គាល់ថា ជាកូនប្រុស បណ្តូលចិត្តរបស់ លោក ទូច ណារ៉ុថ គឺលោក ទូច ដារ៉ាណា ដោយសារតែកន្លងមក ស្វាមីភរិយារបស់ពួកនាង ត្រូវបាន អ្នកទី៣ ចូលជ្រៀតជ្រែក ធ្វើឲ្យនាងត្រូវបង្ខំចិត្ត ដើរដល់ផ្លូវបំបែក ជាមួយស្វាមី ទាំងចិត្តនៅស្រលាញ់ពេញបេះដូង ។

អ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែមានការចាប់អារម្មណ៍ និងមានភាពជឿជាក់ថា ស្វាមីភរិយាមួយគូនេះ រស់នៅបែកគ្នានោះ គឺបន្ទាប់ពីស្វាមី របស់នាង ត្រូវបានគេតែងតាំង ជាស្នងការរង ខេត្តមណ្ឌលគិរី នៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៥នេះ ហើយចំណែករូបនាង គឺនៅ ទីក្រុងភ្នំពេញ ដោយជា ហេតុធ្វើឲ្យ ស្វាមីភរិយាមួយគូនេះ ស្ទើរតែគ្មាន ពេលបានជួបមុខគ្នា សាងភាពផ្អែមល្ហែម ដូចពេលមុនៗឡើយ ។

កាលពីប៉ុន្មានថ្ងៃមុននេះ គេសង្កេតឃើញថា តារាស្រីរូបស្អាតកូនមួយ នាង សុខ សោម៉ាវត្តី បានបង្ហាញវត្តមាន ទៅជួបមុខ កូនស្រីនិងស្វាមី នៅ លើទឹកដី ខេត្តមណ្ឌលគិរី តែសម្រាប់ការ ធ្វើដំណើរ របស់នាង ពីភ្នំពេញ ឆ្ពោះទៅខេត្ត មណ្ឌលគិរី នោះ នាងមិនបានបញ្ជាក់ ច្បាស់ទេថា នាងទៅ ធ្វើការឫ ក៏ទៅជួបមុខកូននិងស្វាមីទេ។ ដោយនាងគ្រាន់តែបង្ហាញ អារម្មណ៍រីករាយ ថាសប្បាយចិត្ត ពេលដែលបានជួបមុខ កូនស្រីបណ្តូលចិត្ត នៅទីនោះ ហើយចំណែករឿងស្វាមី នាងមិនបាននិយាយ ឫរំលឹកអ្វីឡើយ ៕