ក្មេងទំនើង ក្រុមកាំបិតបុ័ងតោ ៣នាក់ ព្រួតគ្នាវាយ និងកាប់នគរបាល សក្តិ៤កន្លះម្នាក់ រងរបួសធ្ងន់

កំពង់ឆ្នាំង៖ ក្រុមក្មេងទំនើង មានគ្នា៣នាក់ ស្រវឹងជោក ព្រួតវាយ និងកាប់មកលើ មន្ត្រីនគរបាលសក្តិ៤កន្លះម្នាក់បណ្តាលឲ្យ រងរបួសធ្ងន់ បាក់ឆ្អឹងកំភួនដៃ និងដាច់ម្រាមដៃមួយ ដោយចោទថា ជនរងគ្រោះជាមន្ត្រី នគរបាលនោះ បានប្រមាថពួកគេ ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៩និង៣០នាទី យប់ថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចផ្លូវចេញពី រោងចក្រទឹកកក លើផ្លូវជាត់លេខ៥ ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង  ខណៈជនរងគ្រោះ កំពុងឈប់មើលម៉ូតូបែកកង់ ។

ក្រោយពេលកើតហេតុខាងលើ ប្រជាពលរដ្ឋនិងសមត្ថកិច្ច បានព្រួតគ្នាចាប់បាន ជនសង្ស័យទាំង៣នាក់ នាំខ្លួនមកស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការតាមនីតិវិធី។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ណារុន អាយុ៥៣ឆ្នាំ ពាក់សក្តិ៤កន្លះ ជាមន្ត្រីនៅក្នុង ការិយាល័យការពារ និងអន្តរាគមន៍ នៃស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ។ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង របស់អង្គភាព នគរបាលជាមួយមន្រ្តីនគរបាលម្នាក់ទៀត ជាកូនចៅម្នាក់ដើរល្បាត ពេលយប់  លុះមកដល់ផ្លូវចូលម៉ាស៊ីនទឹកកក ភូមិត្រពាំងចឹក្សា ម៉ូតូក៍បានបែកកង់គាត់ក៍ឈប់ ចំណែកកូនចៅគាត់ បានដើរទៅមុខរកកន្លែងប៉ះម៉ូតូ ។

ខណៈនោះ ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់បើកបរពីត្បូង ទៅជើងវ៉ាគាត់ទៅផុតបន្តិច ហើយក៍បាន បកមកក្រោយវិញ ឈប់ម៉ូតូចុះដើរសំដៅមក ហើយស្រែកសួរថា អាណាជេរម្តាយអញ  ភ្លាមនោះគាត់ក៍បាន ដកអាវុធខ្លីកា៥៤ ពីចង្កេះមកកំញើញការពារខ្លួន តែក្រុមក្មេងទំនើងជាជនដៃដល់ទាំង៣នាក់ មិនបានញញើតទេ ក៍បាននាំគ្នាព្រួតវាយ និងកាប់មកលើរូបគាត់តែម្តង  ។ នៅក្នុងពេលកំពុងកើហេតុនោះដែរ កូនចៅគាត់ម្នាក់ និងប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បាននាំគ្នាព្រួតចាប់បាន ជនសង្ស័យទាំង៣នាក់ ហើយស្វាគមន៍ខ្លះៗ រួចប្រគល់ខ្លួនឲ្យសមត្ថកិច្ច ។

នគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ជាមុខសញ្ញាចោរលួចកាត់ខ្សែ ភ្លើងនៅពេល យប់ និងធ្លាប់ជាប់ពន្ធនាគារនៅក្នុងឆ្នាំ២០១៥ ដែល មាន៖ ១ឈ្មោះ វង្ស ពិសិដ្ឋ អាយុ៣២ឆ្នាំ មានជាតិអាល់កុល ១.២៣  ២-ឈ្មោះ ផូ សុខរតនា អាយុ៣១ឆ្នាំ  ជាម្ចាស់កាំបិតបុ័ងតោ មានជាតិអាល់កុល០.៩១, ៣-ឈ្មោះ រស់ ផល្លី អាយុ២៣ឆ្នាំ មានជាតិអាកុល០.៨៥ ពួកគេទាំង៣នាក់ រស់នៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង វត្ថុតាងដកហូតបាន មានកាំបិតបុ័ងតោ១ និងម៉ូតូហុងដាឌ្រីម០១៥ មួយគ្រឿងរបស់ជនល្មើស។

ជនសង្ស័យ ទាំង៣នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង តាមផ្លូវច្បាប់ បញ្ជូនខ្លួនទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង ចាត់ការតាមផ្លូវច្បាប់ ៕

ក្មេងទំនើង ក្រុមកាំបិតបុ័ងតោ ៣នាក់ ព្រួតគ្នាវាយ និងកាប់នគរបាល សក្តិ៤កន្លះម្នាក់ រងរបួសធ្ងន់
ក្មេងទំនើង ក្រុមកាំបិតបុ័ងតោ ៣នាក់ ព្រួតគ្នាវាយ និងកាប់នគរបាល សក្តិ៤កន្លះម្នាក់ រងរបួសធ្ងន់
ក្មេងទំនើង ក្រុមកាំបិតបុ័ងតោ ៣នាក់ ព្រួតគ្នាវាយ និងកាប់នគរបាល សក្តិ៤កន្លះម្នាក់ រងរបួសធ្ងន់
ក្មេងទំនើង ក្រុមកាំបិតបុ័ងតោ ៣នាក់ ព្រួតគ្នាវាយ និងកាប់នគរបាល សក្តិ៤កន្លះម្នាក់ រងរបួសធ្ងន់
ក្មេងទំនើង ក្រុមកាំបិតបុ័ងតោ ៣នាក់ ព្រួតគ្នាវាយ និងកាប់នគរបាល សក្តិ៤កន្លះម្នាក់ រងរបួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត