ខ្មោច​ស្រី​ប្ដី​សម្លាប់ ពន្យល់​សុបិន​ឲ្យ​កូន​ជួយ (​មាន​វីដេអូ​)

6 Videos

​ ​កាលពីពេល​ថ្មីៗ​នេះ មានរឿង​សោកនាថកម្ម​មួយ​បានកើត​ឡើង​នៅលើ​ទឹកដី​ប្រទេស​ហ្វ៊ី​លី​ពី​ន ដោយមាន​យុវតី​ម្នាក់​បាន​បាត់​ម្ដាយ​របស់ខ្លួន​អស់​រយៈពេល​យូរថ្ងៃ ហើយ​ស្រាប់តែ​ប៉ុន្មាន​ថ្ងៃមុន​នេះ ទើប​ប្រទះឃើញ​បំណែក​នៃ​រាងកាយ​ម្ដាយ​របស់​នាង​ដាច់ចេញ​ពីគ្នា​ជា​កង់ៗ នៅក្នុង​ផ្ទះ​របស់​នាង​នៅ​ទីក្រុង Makati ប្រទេស ហ្វ៊ី​លី​ពី​ន ។​

ខ្មោច​ស្រី​ប្ដី​សម្លាប់ ពន្យល់​សុបិន​ឲ្យ​កូន​ជួយ (​មាន​វីដេអូ​)

​ ​យោងតាម​សេចក្ដីរាយការណ៍​ព័ត៌មាន​របស់​ទូរទស្សន៍​ក្នុងស្រុក GMA News កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា បំណែក​សាកសព​របស់​ស្ត្រី​ដែល​ត្រូវជា​ម្ដាយ​របស់​យុវតី​ខាងលើ​បាន​រកឃើញ​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា​នៃ​ផ្ទះ​របស់​នាង​ក្នុង​បន្ទប់​ដាក់​អីវ៉ាន់​ជាន់​ទី ៣ ។ បន្ទាប់ពី​បាន​ស្រាវជ្រាវ​រក​ការពិត​នៃ​ការស្លាប់​របស់​ស្ត្រី​មិន​បង្ហាញ​អត្តសញ្ញាណ​ខាងលើ​ហើយ​នោះ ប៉ូលិស​ជំនាញ​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​ដែល​ត្រូវជា​ប្ដី​របស់​ស្ត្រី​រងគ្រោះ ដោយ​ចោទប្រកាន់ថា​ជា​អ្នក​សម្លាប់​ប្រពន្ធ​ខ្លួនឯង ។​

ខ្មោច​ស្រី​ប្ដី​សម្លាប់ ពន្យល់​សុបិន​ឲ្យ​កូន​ជួយ (​មាន​វីដេអូ​)

​ ​គួ​រឭក​ផងដែរ​ថា មុននឹង​ឈានទៅដល់​ការចាប់ខ្លួន​របស់​ជា​ប្ដី​រូបនេះ យុវតី​ខាងលើ​បាន​ពន្យល់ថា នៅពេលដែល​ម្ដាយ​របស់​នាង​បាត់​ខ្លួន នាង​បាន​ព្យាយាម​ប្រាប់​រឿងនេះ​ទៅដល់​ឪពុក​របស់​នាង​(​បុរស​ឃាតក​) ប៉ុន្តែ​ផ្ទុយទៅវិញ​ឪពុក​របស់​នាង​តែងតែ​មិន​ស្ដាប់​ហើយ​ដើរចេញ​ដោយ​គ្មាន​និយាយ​អ្វី​សូម្បី​មួយ​ម៉ាត់​សោះឡើយ ។ យុវតី​ដដែល​បាន​បន្តថា ក្នុង​វេលាយប់​មួយ​នាង​បាន​យល់​សុបិន​ឃើញ​ម្ដាយ​របស់​នាង​ស្រែក​ឲ្យ​ជួយ​ចេញពី​បន្ទប់​ដាក់​អីវ៉ាន់ ។

ដោយមាន​ជំនឿ​ទៅលើ​រឿង​យល់​សុបិន​នេះ នាង និង ប្អូនប្រុស​របស់​នាង បានសម្រេច​ចិត្ត​ទៅរក​ម្ដាយ​នៅក្នុង​បន្ទប់​ដាក់​អីវ៉ាន់​ទាំង​ខណៈពេលដែល​ឪពុក​ជនជាតិ​តៃវ៉ាន់​របស់​ពួកគេ​រវល់​ជាមួយ​ការងារ ។ នៅពេលដែល​ពួកគេ​ទាំងពីរ​នាក់​បងប្អូន​ទៅដល់​មុខ​បន្ទប់​នៅ​ជាន់​ទី​បី​នោះ​ក៏​ចាប់ផ្ដើម​ធំ​ក្លិនស្អុយ ហើយ​បាននាំគ្នា​ចូលទៅ​ស្រាប់តែ​ឃើញ​បំណែក​រាងកាយ​របស់​ម្ដាយ​ដាច់ចេញ​ពីគ្នា​ជា​ជ​ម្រៀកៗ​ហើយ​ត្រូវបាន​លាក់ទុក​នៅ​កន្លែង​ផ្សេងៗ​ពីគ្នា ។

ខ្មោច​ស្រី​ប្ដី​សម្លាប់ ពន្យល់​សុបិន​ឲ្យ​កូន​ជួយ (​មាន​វីដេអូ​)

បន្ទាប់ពី​បាន​រកឃើញ​សាកសព​របស់​ស្រី្ត​រងគ្រោះ​ហើយ​នោះ បុរស​ជា​ប្តី​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​ក្រោយពី​ប៉ូលិស​ជំនាញ​ធ្វើកា​រសើប​អង្កេត​រួច និង ត្រូវ​ផ្ដន្ទាទោស​ពីបទ​សម្លាប់​មនុស្ស​ដោយ​ចេតនា ៕ (​ប្រភព ត្រេ​ន​ដិញ​ញូ​ស្ព​តថល​) កុសល​


​ ​
​ ​