ពិធីករ​ថៃ​ Sorayuth ចេញ​មក​អាន​ព័ត៌មាន​ភ្លាម​ៗ ក្រោយ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ

Sorayuth Suthassanachinda បុគ្គល​លេចធ្លោ​ផ្នែក​សារ​ព័ត៌មាន​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​​តុលាការ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ បន្ទាប់​ពី​ត្រូវកាត់​ទោស​ជាប់​ពន្ធនាគារ​​រយៈពេល​១៣​ឆ្នាំ​ ៤​ខែ ពី​បទ​លួច​បន្លំ។

 

ពិធីករ​ថៃ​ Sorayuth ចេញ​មក​អាន​ព័ត៌មាន​ភ្លាម​ៗ ក្រោយ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ

 

បុរស​វ័យ​៤៩​ឆ្នាំ​ត្រូវ​គេ​ដោះលែង​ នៅ​ពេល​ដែល​លោក​បាន​បង់​ប្រាក់​​២លាន​បាត​​ទៅ​តុលាការ បន្ទាប់​​ពី​លោក​ត្រូវ​​បាន​គេ​បញ្ជូន​ទៅ​ពន្ធនាគារ រឿង​លួច​បន្លំ​​ប្រាក់​ចំណូល​​ផ្សាយពាណិជ្ជកម្ម​​​របស់​ទូរទស្សន៍​ MCOT លើ​ចំនួន​ទឹក​ប្រាក់១៣៨​លាន​បាត កាល​ពី​១០​ឆ្នាំ​មុន។

 

Sorayuth និង​បុគ្គលិក​រដ្ឋបាល​២​នាក់​របស់​​​ទូរទស្សន៍ MCOT ត្រូវ​គេ​កាត់​ទោស​កាល​ពី​ម្សិលមិញ​ ពី​បទ​រួមគ្នា​ដើម្បី​លាក់​កំណត់ត្រា​នៃ​ពេលវេលា​បន្ថែម​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កម្មវិធី​ព័ត៌មាន​របស់​លោក Sorayuth មាន​ឈ្មោះ​ថា “Kui Khui Khao” ចន្លោះ​ឆ្នាំ​២០០៥​និង​២០០៦។ ​​​

 

ពិធីករ​ថៃ​ Sorayuth ចេញ​មក​អាន​ព័ត៌មាន​ភ្លាម​ៗ ក្រោយ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ

 

ទោះជាអ្នក​ទាំង​៣​ ត្រូវ​តុលាការ​ដោះលែង ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចេញ​ពី​ប្រទេស​និង​ត្រូវ​​មក​តុលាការ​ធ្វើ​សេចក្ដីរាយការណ៍​រាល់​៣០​ថ្ងៃ​ម្ដង។ នេះ​បើ​តាម Daily News ។ ក្រោយ​ដោះលែង​ភ្លាម​ៗ គេ​ឃើញ​ Sorayuth បាន​ត្រលប់​មក​អាន​ព័ត៌មាន​​ជា​ធម្មតា​លើ​កញ្ចក់​ទូរទស្សន៍​លេខ​៣​របស់​ថៃ​​ក្នុង​កម្មវិធី​ពេល​ព្រឹក ​”Morning News” ដែល​ចង់​បញ្ជាក់​ថា​ខ្លួន​ជា​ជន​ជាប់​ចោទ។

​​​
​​​Sorayuth បាន​ចេញ​និយាយ​ថា លោក​មិនមែន​មិន​គោរព​តុលាការ​ទេ ប៉ុន្តែ​លោក​ចង់​ប្រើ​សិទ្ធ​ខ្លួន​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​រឿងក្ដី​នេះ​។

 

ពិធីករ​ថៃ​ Sorayuth ចេញ​មក​អាន​ព័ត៌មាន​ភ្លាម​ៗ ក្រោយ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ

 

ចុចអាន៖តារា​ម៉ូដែល​សិចស៊ី​ Playboy ​ថៃ ស្លាប់​ទាំង​វ័យក្មេងដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ coconuts