តើអ្នកដឹងទេថា សាមសុង Galaxy S មានលក្ខណៈ ពិសេសដូចម៉្តេចខ្លះ?

ភ្នំពេញ៖ បើយើងក្រឡេក ទៅមើលទូរស័ព្ទទំនើបៗ របស់ក្រុម ហ៊ុនសាមសុង បច្ចុប្បន្ននេះមានការ វិវត្តយ៉ាងលឿននិងមាន គំនិតច្នៃប្រឌិតថ្មីៗ ដែលធ្វើឲ្យអតិថិជន ពេញចិត្តគ្រប់ៗគ្នា ហើយអ្វីដែលគួរកត់ សម្គាល់នោះគឺគ្រួសាររបស់ Galaxy S ពីមួយជំនាន់ទៅមួយជំនាន់មាន រូបរាង និងមុខងារកាន់តែពិសេស និងអស្ចារ្យបំផុត។
 
កាលពីឆ្នាំ២០១០ សាមសុងបានផលិត Galaxy S ជាលើកដំបូង ដែលមានអេក្រង់ 4-inch អង្គចងចាំ 16 GB កាមេរ៉ាខាងក្រោយ មានទំហំ 5មេហ្កាភិចសែល និងថាមពលថ្មអាចប្រើបានដល់ទៅ 13 ម៉ោង 50នាទី។ ហើយនៅឆ្នាំ ២០១១សាមសុងបាន បញ្ចេញសមាជិកគ្រួសារថ្មីរបស់ Galaxy S គឺ សាមសុង Galaxy S2 ដែលមានអេក្រង់ 4.3-inch កម្រាស់ 8.49mm និងមានទម្ងន់116 ក្រាម ចំណែកឯកាមេរ៉ាក្រោយមានទំហំ 8 មេហ្កាភិចសែលរួមជាមួយ LED flash និងកាមេរ៉ាមុខ 2មេហ្កាភិចសែល។

ដោយឡែកនៅក្នុងឆ្នាំ ២០១២ សមាជិកគ្រួសារថ្មីមួយទៀតរបស់ Galaxy S បានបង្ហាញរូបរាងដែលគួរ ឲ្យទាក់ទាញមកលើ ទីផ្សារនៃបណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។ សាមសុង Galaxy S3 មានទំហំកាន់តែធំជាង S និង S2 គឺមានទំហំ 4.8-inchថាមពលថ្មរបស់ទូរស័ព្ទ ទំនើបនេះកាន់បានយូរដែលអាច និយាយបានដល់ទៅ 21.60ម៉ោង ថែមទាំងមានពណ៌ច្រើន សម្រាប់តម្រូវតាមចិត្តរបស់អតិថិជន។
នៅខែ មិនា ឆ្នាំ ២០១៣ ទូរស័ព្ទដៃទំនើប សាមសុង  Galaxy S4 បានសម្ពោធជាផ្លូវការ ដែលមានកាមេរ៉ាក្រោយ 13មេហ្កាភិចសែល អេក្រង់ទំហំ 5 inch Full HD និងថាមពលថ្ម 2,600 mAh។

សាមសុងតែងតែរកនូវ អ្វីដែលថ្មី ដើម្បីបម្រើដល់សេចក្តី ត្រូវការរបស់អតិថិជន។ បន្ទាប់ពី Galaxy S4 សាមសុងបាន បញ្ចេញទូរស័ព្ទស៊េរីថ្មី មួយទៀតនៅ ក្នុង ឆ្នាំ២០១៤ គឺ សាមសុង Galaxy S5 ដែលមានអេក្រង់ទំហំ 5.10-inch touch screen។ សម្រាប់កន្លែងផ្ទុក ឯកសារមានដល់ទៅ 16GB និងអាចបន្ថែមរហូតដល់ទៅ128GB តាមរយៈ microSD card។

អ្វីដែលគួរអោយភ្ញាក់ផ្អើលនៅក្នុងឆ្នាំ ២០១៥ សាមសុងបានបញ្ចេញ ទូរស័ព្ទទំនើបដែលមាន រូបរាងថ្មី ប្លែក។ សាមសុងបានចេញទូរស័ព្ទ Galaxy S ពីរម៉ូដែល គឺ Galaxy S6 និង Galaxy S6 edge ដែលមាន រូបរាងកាន់តែស្អាត កាន់តែទាក់ទាញ ជាពិសេស Galaxy S6  edgeដែលមានកញ្ចក់ កោងខុសពីសមាជិក Galaxy S ដទៃៗទៀត។ អេក្រង់របស់វាមានទំហំ 5.1-inch មាន RAM 3 GB និងកន្លែង នៅឆ្នាំ 2016 នេះ ទូរស័ព្ទស៊េរីថ្មី របស់សាមសុង គឺ Galaxy S7ត្រូវបានបង្ហាញ នៅក្នុងកម្មវិធី ទូរស័ព្ទពិភពលោក កាលពីថ្ងៃទី ២១ ខែ កុម្ភៈ ក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

កាមេរ៉ារបស់សាមសុង Galaxy S7 និង Galaxy S7 edge ត្រូវបានបំពាក់ដោយ Dual Pixel ដែលធ្វើអោយរូបភាព កាន់តែភ្លឺច្បាស់ទោះជា ថតនៅកន្លែងដែល មិនសូវមានពន្លឺ។  ដោយសារតែវាមាន បច្ចេកវិទ្យា Dual Pixel  មានLensធំជាងមុន មានaperture និងភិចសែលកាន់តែធំជាងមុន កាមេរ៉ារបស់វា
អាចចាប់យករូបភាពក្នុងទីងងឹត បានច្បាស់ហើយលឿនជាងមុន ។ ទូរស័ព្ទGalaxy S7មានអេក្រង់ ទំហំរហូតដល់ទៅ 5,1អ៊ីន ហើយទូរស័ព្ទ Galaxy S7 edge មានអេក្រង់ទំហំ រហូតដល់ទៅ5,5អ៊ីន។ ទូរស័ព្ទទាំងពីរនេះត្រូវបាន ផលិតចេញពីកញ្ចក់ 3D និងលោហៈធាតុដែលភ្លឺរលោង ហើយរឹងមាំព្រមទាំងមាន គែមកោងសងខាងងាយស្រួល កាន់ដោយដៃតែម្ខាង។ ជាមួយមុខងារ Always-On Display លោកអ្នកអាចមើលម៉ោង ប្រតិទិន ការទូរស័ព្ទចូលដែលមិនបានលើក និងសារផ្សេងៗបានគ្រប់ពេល ទោះអ្នកមិនប្រើម្រាមដៃប៉ះទូរស័ព្ទក៏ដោយ។

ទូរស័ព្ទទាំងពីរនេះ សុទ្ធតែអាចការពារការជ្រាបទឹក ដោយមានប្រព័ន្ធការពារនៅ ខាងក្នុងទូរស័ព្ទតែម្តង។ ចំណែកឯ Galaxy S7 edge មានដាក់នូវshortcut ដែលលោកអ្នកអាចប្រើអ៊ីម៉ែល ថតselfie ថតpanorama និងប្រើកម្មវីធីផ្សេងៗ បានយ៉ាងសាមញ្ញភ្លាមៗ។ សាមសុង Galaxy S7 និង Galaxy S7 edge សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ។

អ្វីដែលពិសេសលើសពីនេះ ទៀត វាមានកន្លែងដាក់ស៊ីមពីរ ហើយអ្នកអាចបន្ថែមអង្គចងចាំ មួយទៀតរហូតដល់ទៅ 200GB ពេលដែលប្រើ ស៊ីមតែមួយ។
គួរបញ្ជាក់ថា  ទូរស័ព្ទGalaxy S7 និងGalaxyS7edgeនឹងមានវត្តមានក្នុងទីផ្សារ ប្រទេសកម្ពុជានៅពាក់កណ្តាល ខែមិនា ឆ្នាំ២០១៦នេះ៕

តើអ្នកដឹងទេថា សាមសុង Galaxy S មានលក្ខណៈ ពិសេសដូចម៉្តេចខ្លះ?

តើអ្នកដឹងទេថា សាមសុង Galaxy S មានលក្ខណៈ ពិសេសដូចម៉្តេចខ្លះ?