លោក ត្រាំ អ៊ីវតឹក ៖ រថយន្តបំផ្លាញផ្លូវ ស្ពាន អ្នកលឿង រកមិនទាន់ឃើញទេ

ភ្នំពេញ ៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជួន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ នេះ បានអញ្ជើញមកពិនិត្យ ទីតាំងដាក់ជញ្ជីងថ្លឹងរថយន្តត្រើយខាងកើត ស្ពានអ្នកលឿង ដោយលោកលើក ឡើងថា ជញ្ជីងនេះដាក់សម្រាប់ថ្លឹងរថយន្ត ការពារស្ពានអ្នកលឿងនេះ( លើរថយន្តផ្ទុកធ្ងន់ៗ  )។

លោកបន្តថា ជញ្ជីងថ្លឹងរថយន្ត ចំពោះមុខដាក់លើផ្លូវ ម៉ូតូ និង កង់ ហើយអ្នកខ្លះនិយាយថា ជញ្ជីងថ្លឹងទាំងកង់ និងម៉ូតូ? តាមពិត យើងធ្វើស្ថានីយ៍ មិនទាន់ ហើយគម្រោង ស្ថាបនាស្ថានីយ៍ថ្លឹងនេះ ជារបស់ jica ហើយបើយើងធ្វើទាក់ទង ថវិកាប្រមាណ ៥០ម៉ឺដុល្លារ ។

ចំពោះរថយន្តបំផ្លាញស្ពានអ្នកលឿង លោកបានចាំ ស្លាកលេខច្បាស់ តាកែវ 3A-1743 ឈ្មោះម្ចាស់ នៅតាកែវ តែពេលទៅដល់ រកមិនឃើញម្ចាស់ទេ នេះ ទាក់ទង ហ្នឹង នាយកដ្ឋានគ្រប់គ្រងយាន្តយន្ត ក្នុងការ ប្តូរឈ្មោះ កាត់ឈ្មោះចាស់មុនឬ ក្រោយ ។

លោកបន្តថា តាមពិត រថយន្តនេះ គឺ ជារថយន្ត មន្ត្រី របស់ខ្ញុំ ជាអនុប្រធានមន្ទីរសាធារណការ ខេត្តរតនៈគីរី អតីតៈ បុគ្គលិកសាឡាងអ្នកលឿង ( លោក ឃឹម រម្ននី និង ភរិយា ម៉ែន ចន្ទ័បុប្ផា  )ហើយម្ចាស់ ថា រថយន្តរបស់ គាត់ ដឹកអង្ករ ត្រឹម៣២តោន ប៉ុណ្ណោះ។

 លោកបន្តថា យើងមានរូបថត បើចាប់រថយន្តបានយកអង្ករ មកដាក់លើរថយន្ត តាមទំហំហ្នឹងវិញ ហើយថ្លឹងហ្នឹងដឹងហើយទម្ងន់ប៉ុន្មាននោះ ។ ហើយចំពោះករណីនោះ លោក មិនទាន់បង្ហាញ នូវ ចំណាត់ការ គូរធ្វើ យ៉ាងណា ខណៈ ក្រសួងសាធារណការរករថយន្តនោះមិនទាន់ឃើញនោះទេ។

គួររំឮកថា រថយន្តស្លាកលេខ តាកែវ 3A- 1743 ដឹកអង្ករ ហើយរអិលចុះលើស្ពានអ្នកលឿង បណ្តាលឲ្យទ្រុតផ្លូវ កៅស៊ូ ប្រហែល3តឹក បួនជ្រុង វេលាម៉ោង 0៤ទៀបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ចំណុច ស្ពានអ្នកលឿង ត្រើយកើត ឃុំព្រែខ្សាយ ( ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ៕

លោក ត្រាំ អ៊ីវតឹក ៖  រថយន្តបំផ្លាញផ្លូវ ស្ពាន អ្នកលឿង រកមិនទាន់ឃើញទេ