សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មាននយោបាយ ថ្មីពីរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កម្ពុជាមានគោល នយោបាយ ថ្មីចំនួនពីរ។

នេះជាការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសសម្តេច អនុញ្ញាតឲ្យលោក Norio Yamaguchi ប្រធានអង្គការ ផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌អាស៊ាន- ជប៉ុន នៃក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាព ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព ថ្ងៃទី១ មីនា។

សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលបានមាន នយោយាយពីរ គឺជានយោបាយ ផលិតស្រូវអង្ក-នាំចេញអង្ក  និងនយោបាយមួយទៀត គឺនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ដែលមានទិសដៅទាក់ទាញអ្នកវិនិយោគ ឲ្យមកវិនិយោគនៅកម្ពុជា ដោយប្រើប្រាស់ធនធាន ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់។

ស្របជាមួយនឹងគ្នានេះដែរ សម្តេចក៏បានស្នើសុំឲ្យជប៉ុន ក៏ដូចជាប្រតិភូទាំងមូល ធ្វើយ៉ាងណាជួយជម្រុញ ឲ្យអ្នកវិនិយោគជប៉ុន ដើម្បីវិនិយោគលើវិស័យនេះ គឺមិនត្រឹមតែសម្រាប់ ទីផ្សារកម្ពុជានោះទេ សម្រាប់ទីផ្សារពិភពលោក ទាំងមូលតែម្តង រួមទាំងទីផ្សារជប៉ុនផងដែរ។

លើសពីនោះទៅទៀតសម្តេចតេជោ ក៏បានជម្រាបជូន ប្រតិភូទាំងមូល អំពីអាទិភាព របស់រាជរដ្ឋាភិបាល ដែលពីដើមឡើយ គឺមានទឹក ផ្លូវ ភ្លើង និងមនុស្ស ប៉ុន្តែឥឡូវនេះ បានកែប្រែមុំ គឺមនុស្ស ទឹក ផ្លូវ ភ្លើងវិញ។ ជាមួយគ្នាដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូអំពីកំណែទម្រង់ ជាអាទិភាព របស់រាជរដ្ឋាភិបាលដែលបាន នឹងកំពុងតែធ្វើ គឺមានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់និងតុលាការ កងកម្លាំងប្រដាប់អាវុធ៕

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មាននយោបាយ ថ្មីពីរ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មាននយោបាយ ថ្មីពីរ