​ផឹកស្រា​បៀរ​កម្ពុជា​ស្រវឹង​គង​សំដី​ជាមួយ​បងថ្លៃ​ទាញ​ចបកាប់​ក្បាល​រយះ​ដេរ​១០​ថ្នេរ​

​ខេត្តកណ្តាល​៖ ប្អូនថ្លៃ​បាន​គង​សំដី នឹង​បងថ្លៃ ក្នុងស្ថានភាព​ស្រវឹង​ដូចគ្នា បន្ទាប់ពី​បងថ្លៃ​យក​ដំបង​ឈើ​រុក​ចំ​ថ្ព​ល់ បាន​ខឹងច្រឡោត​ស្ទុះ​ទៅ​ទាញយក​ចបកាប់​ទៅ​កាប់​លើ​បងថ្លៃ​រយះ​ក្បាល​ហូរឈាម​ស្រោច​ខ្លួន​រងរបួស​ធ្ងន់​ផ្អើលឆោឡោ​រហូតដល់​ស​ត្ថ​កិច្ច​ចុះ​អន្តរាគមន៍ ។ អំពើ​ហិ​ង្ស​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ជើង​អក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​លំហាច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ​យិន ចាន​លី ហៅ​រាជ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ​កសិករ​នៅ​ភូមិ​ជើង​អក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​ត្រូវជា​បងថ្លៃ​របស់​ជនដៃដល់​។ ចំណែក​ជនដៃដល់​ជា​ប្អូនថ្លៃ​នោះ​មានឈ្មោះ ឈ្មោះ​ជិន ខ្នា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ជនជាតិ​ខែ្មរ មុខរបរ​កម្មករសំណង់​នៅ​ភូមិ​ឃុំ​កើតហេតុ​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន ចុះទៅ​ដល់ទី​តាំង កើតហេតុ​និង​បានធ្វើការ​ឃាត់ខ្លួន​ជនបង្ក និង​វត្ថុតាង​ចបកាប់​ដង​ឈើ​ចំនួន​០១ យកទៅ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។

មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​លំហាច​បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ ជនល្មើស​បាន​ផឹកស្រា​បៀ​កម្ពុជា​ជាមួយ​មិត្ត​តាំងពី​ម៉ោង​៨​ព្រឹក​អស់​ចំនួន​០៤​កេះ​កន្លះ​។ លុះដល់​ម៉ោង​កើតហេតុ​ជនរងគ្រោះ​ដើរ​មករក​ជនល្មើស​ក្នុង​សភាព​ស្រវឹងស្រា​ផងដែរ​ហើយ​បាន​ទាក់​ពាក្យសំដី​គ្នា ពេលនោះ​ជនរងគ្រោះ​ជា​បង​ថៃ្ល បាន​យក​ដំបង​ឈើ​រុក​ទៅលើ​ជនល្មើស ចំ​ថ្ព​ល់​ខាង​ធេ្វ​ង​ទើប ទើប​ជនល្មើស​រត់​ទៅយក​ចប​កាប់ៗ មកលើ​ជនរងគ្រោះ​០១​ចប​ចំក្បាល​ខាង​ធេ្វ​ង​បណ្តាលអោយ​បែក​ដេរ​ចំនួន​១០​ថេ្ន​រ​៕

KA-01-03-2016-01 KA-01-03-2016-02 KA-01-03-2016-03 KA-01-03-2016-05