ស​ម្តេ​ច​តេ​ជោ ហ៊ុន សែន ស្នើ​ឱ្យ​ជ​ប៉ុន​ជំ​រុ​ញ​កា​រ​វិ​និ​យោ​គ លើ​វិ​ស័​យ​ក​សិ​ក​ម្ម និ​ង​ឧ​ស្សា​ហ​ក​ម្ម​​​ឱ្យ​កា​ន់​តែ​ច្រើ​ន​ នៅ​កម្ពុ​ជា

ភ្នំពេញ៖ នា​ព្រឹ​ក​ថ្ងៃ​ទី ០១ ខែ មីនា ឆ្នាំ ២០១៦ នេះ​ស​ម្តេ​ច​តេ​ជោ ហ៊ុន សែន នា​យ​ក​រដ្ឋ​ម​ន្រ្តី​នៃ​ក​ម្ពុ​ជា​ នៅ​ថ្ងៃ អង្គារ នេះ​បា​ន​ស្នើ​ភា​គី​ជ​ប៉ុ​ន ឱ្យ​ជំរុ​ញ​ដ​ល់​វិ​និ​យោ​គិ​ន​រ​ប​ស់​ខ្លួន ឱ្យ​ម​ក​ប​ណ្តា​ក់​ទុន​វិ​និ​យោ​គ​លើ​វិ​ស័​យ​ក​សិ​ក​ម្ម​ និង ឧ​ស្សា​ហ​ក​ម្ម ឱ្យ​កា​ន់​តែ​ច្រើ​ន​ឡើង​ថែ​ម​ទៀ​ត​ នៅ​ក្នុង​ប្រ​ទេ​ស​ក​ម្ពុ​ជា​។ សំណើរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងជំនួបជាមួយ លោក Norio Yamaguchi ប្រ​ធា​ន​អ​ង្គ​កា​​រផ្លា​ស់​ប្តូ​រ​សេ​ដ្ឋ​កិ​ច្ច និ​ង​វ​ប្ប​ធ​ម៌​អា​ស៊ា​ន​-​ជប៉ុន នៃក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាព នៅវិមានសន្តិភាព ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើកំណែទម្រង់លើវិស័យមួយចំនួន ក្នុង​នោះ​មា​ន​កា​រ​ប្រ​យុទ្ធ​ប្រឆាំងនឹងអំពើពុករលួយ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់និងតុលាការ កង​ក​ម្លាំ​ង​ប្រ​ដា​ប់​អា​វុ​ធ ហើយថាពេលនេះកម្ពុជាកំពុងជំរុញដល់នយោបាយ២ទៀត នោះគឺផលិតកម្មស្រូវ និង​នាំ​ចេញ​អ​ង្ករ និង នយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឲ្យជប៉ុន ក៏ដូចជាប្រតិភូទាំងមូល ធ្វើយ៉ាងណាជួយជម្រុញ ឲ្យ​អ្ន​ក​វិ​និ​យោ​គ​ជ​ប៉ុន​ ដើម្បីវិនិយោគលើវិស័យនេះ គឺមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជានោះទេ គឺ​ស​ម្រា​ប់​ទី​ផ្សា​រ​ពិ​ភ​ព​លោក​​ទាំ​ង​មូ​ល​តែ​ម្តង […]