នគរបាល​ស័ក្តិ​៤​កន្លះ​ម្នាក់ ត្រូវ​ក្មេង​ទំនើង ស្រវឹង​៣​នាក់ ព្រួត​គ្នា​វាយ​និង​កាប់ រងរបួស​ធ្ងន់​

កំពង់ឆ្នាំង: ក្រុម​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​៣​នាក់​ស្រវឹង បាននាំគ្នា​ព្រួត​វាយ និង​កាប់មន្ត្រីនគរបាល​ស័ក្តិ​៤​កន្លះ​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បាក់ឆ្អឹង​កំភួនដៃ និង​ដាច់ម្រាមដៃ​មួយ ដោយ​ពួកគេ​ចោទថា ជនរងគ្រោះ​ជា​មន្ត្រីនគរបាល​នោះ បានជេរប្រមាថ​ពួកខ្លួន​។

​ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ​ចំណុច​ផ្លូវ​ចេញពី​រោងចក្រ​ទឹកកក លើផ្លូវ​ជាត់​លេខ​៥ ក្នុងភូមិ​ត្រពាំង​ចឹក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈពេល​ជនរងគ្រោះ កំពុង​ឈប់​មើល​ម៉ូតូបែក​កង់ ។ ក្រោយពេល​កើតហេតុ​ខាងលើ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាន​ព្រួត​គ្នាចាប់ បាន​ជនសង្ស័យ​ទាំង​៣​នាក់​នាំខ្លួន​មក​ស្នងការដ្ឋាន​​នគរបាល​ខេត្ត ចាត់ការតាម​នីតិវិធី​។​

​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​ឲ្យ​ដឹងថា ជនល្មើស​ទាំង​៣​នាក់ ជា​មុខសញ្ញា​ចោរលួចកាត់​ខ្សែភ្លើង​នៅពេល​យប់ និង​ធ្លាប់​ជាប់ពន្ធនាគារ នៅក្នុង​ឆ្នាំ​២០១៥ដែលមាន​៖ ទី​១-​ឈ្មោះ វង្ស ពិសិដ្ឋ អាយុ​៣២​ឆ្នាំ មាន​ជាតិ​អាកុល​១.២៣ ។​ទី​២-ឈ្មោះ ផូ សុខ​រតនា អាយុ​៣១​ឆ្នាំ ជា​ម្ចាស់​កាំបិត​បុ័ងតោ​មាន​ជាតិ​អាកុល​០.៩១​និង​ទី៣-​ឈ្មោះ រស់ ផល្លី អាយុ​២៣​ឆ្នាំ មាន​ជាតិ​អាកុល​០.៨៥ ពួកគេ​ទាំង​៣​នាក់ រស់នៅក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ជនរងគ្រោះ​ឈ្មោះ កែវណា​រុន អាយុ​៥៣​ឆ្នាំ ពាក់​ស័ក្តិ​៤​កន្លះ​ជាម​ន្ត្រី​​នៅក្នុង​ការិយាល័យ​ការពារ និងអន្តរាគមន​ន៍ នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​។

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​បាន​ដកហូត វត្ថុតាង​ដកហូត​បាន​មានកាំបិត​បុ័ងតោ​១ និងម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​០១៥​មួយគ្រឿង​​របស់​ជនល្មើស​។​

​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​មួយគ្រឿង របស់​អង្គភាព​នគរបាលជាមួយ​មន្ត្រីនគរបាល​ម្នាក់ទៀត​ជា​កូនចៅ​ដើរល្បាត​​ពេលយប់ លុះ​មកដល់​ផ្លូវ​ចូល​ម៉ាស៊ីនទឹកកក ភូមិ​ត្រពាំង​ចឹ​ក្សា ម៉ូតូ​ក៏បាន​បែក​កង់ គាត់​ក៏​ឈប់ ចំណែក​កូនចៅ​គាត់បាន​ដើរទៅ​មុខ​រក​​កន្លែង​ប៉ះ​ម៉ូតូ​។ ខណៈពេល​នោះ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿងជិះ​គ្នា​៣​នាក់​បើកបរ​ពី​ត្បូង​ទៅ​ជើង វ៉ា​គាត់​ទៅ​ផុត​បន្តិច ហើយក៏​បាន​​បក​មកក្រោយ​វិញ ឈប់​ម៉ូតូ​ចុះ​ដើរ​សំដៅ​មក ហើយ​ស្រែក​សួរថា អាណា​ជេរ​ម្តាយ​អញភ្លាមនោះ​គាត់​ក៏បាន​ដក​អាវុធខ្លី​កា​៥៤​ពី​ចង្កេះ​មក​កំញើញ​ការពារ​ខ្លួន តែ​ក្រុម​ក្មេងទំនើង ជា​ជនដៃដល់​ទាំង​៣​នាក់ មិនបាន​ញញើត​ទេ ក៏បាន​នាំគ្នា​ព្រួត​វាយ​និង​កាប់មកលើ​រូបគាត់​តែម្តង​។​

​នៅក្នុងពេល​កំពុង​កើតហេតុ​នោះដែរ កូនចៅ​គាត់​ម្នាក់​និង​ប្រជាពលរដ្ឋ​នៅ​ជិតកន្លែងកើតហេតុ​បាននាំគ្នា​ព្រួត​ចាប់បាន​ជនសង្ស័យ​​ទាំង​៣​នាក់ ហើយ​នាំគ្នា​ដាក់ម្នាក់​១​ដៃ​ម្នាក់​១​ជើង នៅសល់​ច​ង្ហើ​ម​ចង្រិត ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។ ចំណែកជនរងគ្រោះ ត្រូវបាន​​បញ្ជូនទៅ​សង្គ្រោះ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

នគរបាល​ស័ក្តិ​៤​កន្លះ​ម្នាក់ ត្រូវ​ក្មេង​ទំនើង ស្រវឹង​៣​នាក់ ព្រួត​គ្នា​វាយ​និង​កាប់ រងរបួស​ធ្ងន់​

នគរបាល​ស័ក្តិ​៤​កន្លះ​ម្នាក់ ត្រូវ​ក្មេង​ទំនើង ស្រវឹង​៣​នាក់ ព្រួត​គ្នា​វាយ​និង​កាប់ រងរបួស​ធ្ងន់​