តើ​អ្នកដឹង​ទេ​ថា​សាម​សុង​Galaxy S​មាន​លក្ខណៈពិសេស​ដូច​ម្ត៉េ​ច​ខ្លះ​?

: បើ​យើង​ក្រឡេក​ទៅ​មើល​ទូរស័ព្ទ​ទំនើបៗ​របស់​ក្រុមហ៊ុន​សាម​សុង បច្ចុប្បន្ននេះ​មាន​ការវិវត្ត​យ៉ាង​លឿន​និង​មានគំនិត​ច្នៃប្រឌិត​ថ្មីៗ​ដែល​ធ្វើអោយ​អតិថិជន​ពេញចិត្ត​គ្រប់ៗ​គ្នា ហើយ​អ្វីដែល​គួរកត់សម្គាល់​នេ​ាះ​គឺ​គ្រួសារ​របស់ Galaxy S​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​មាន រូបរាង និង​មុខងារ​កាន់តែ​ពិសេស​និង​អស្ចារ្យ​បំផុត​។

​កាលពី​ឆ្នាំ 2010 សាម​សុង​បាន​ផលិត Galaxy S ជា​លើកដំបូង ដែលមាន​អេក្រង់ 4-inch​អង្គ​ចងចាំ 16 GB​កាមេរ៉ា​ខាងក្រោយ​មាន​ទំហំ 5 មេ​ហ្កា​ភិ​ច​សែ​ល និង​ថាមពល​ថ្ម​អាច​ប្រើ​បាន​ដល់​ទៅ 13 ម៉ោង 50​នាទី​។ ហើយ​នៅ​ឆ្នាំ 2011 សាម​សុង​បាន​បញ្ចេញ​សមាជិកគ្រួសារ​ថ្មី​របស់ Galaxy S​គឺ សាម​សុង Galaxy S2 ដែលមាន​អេក្រង់  4.3-inch កម្រាស់ 8.49mm និង​មាន​ទម្ងន់​116 ក្រាម ចំណែកឯ​កាមេរ៉ា​ក្រោយ​មាន​ទំហំ 8 មេ​ហ្កា​ភិ​ច​សែ​ល​រួមជាមួយ​LED flash និង​កាមេរ៉ា​មុខ 2​មេ​ហ្កា​ភិ​ច​សែ​ល​។

​នៅក្នុង​ឆ្នាំ 2012 សមាជិកគ្រួសារ​ថ្មី​មួយទៀត​របស់ Galaxy S បានបង្ហាញ​រូបរាង​ដែល​គួរអោយ​ទាក់ទាញ​មកលើ​ទីផ្សារ​នៃ​បណ្តា​ប្រទេស​នានា​រួមទាំង​កម្ពុជា​ផងដែរ​។ សាម​សុង Galaxy S3​មាន​ទំហំ​កាន់តែ​ធំ​ជាង S​និង S2 គឺមាន​ទំហំ 4.8-inch​ថាមពល​ថ្ម​របស់​ទូរស័ព្ទ​ទំនើប​នេះ​កាន់​បានយូរ​ដែល​អាចនិយាយបាន​ដល់​ទៅ 21.60​ម៉ោង​ថែមទាំង​មាន​ពណ៌​ច្រើន​សំរាប់​តម្រូវ​តាមចិត្ត​របស់​អតិថិជន​។​

​នៅ​ខែ មិនា ឆ្នាំ 2013 ទូរស័ព្ទដៃ​ទំនើប សាម​សុង  Galaxy S4​បាន​សម្ពោធ​ជា​ផ្លូវការ ដែលមាន​កាមេរ៉ា​ក្រោយ 13​មេ​ហ្កា​ភិ​ច​សែ​ល អេក្រង់​ទំហំ 5 inch Full HD និង​ថាមពល​ថ្ម 2,600 mAh​។

​សាម​សុង​តែងតែរ​កនូវ​អ្វីដែល​ថ្មី​ដើម្បី​បម្រើ​ដល់​សេចក្តីត្រូវការ​របស់​អតិថិជន​។ បន្ទាប់ពី Galaxy S4 សាម​សុង​បាន​បញ្ចេញ​ទូរស័ព្ទ​ស៊េរី​ថ្មី​មួយទៀត​នៅក្នុង​ឆ្នាំ 2014 គឺ សាម​សុង Galaxy S5​ដែលមាន​អេក្រង់​ទំហំ 5.10-inch touch screen​។ សម្រាប់​កន្លែង​ផ្ទុក​ឯកសារ​មាន​ដល់​ទៅ 16GB និង​អាច​បន្ថែម​រហូតដល់​ទៅ​128GB តាមរយៈ​microSD card​។​

​អ្វីដែល​គួរអោយភ្ញាក់ផ្អើល​នៅក្នុង​ឆ្នាំ 2015 សាម​សុង​បាន​បញ្ចេញ​ទូរស័ព្ទ​ទំនើប​ដែលមាន​រូបរាង​ថ្មី ប្លែក​។ សាម​សុង​បានចេញ​ទូរស័ព្ទ Galaxy S ពីរ​ម៉ូ​ដែល គឺ Galaxy S6​និង Galaxy S6edge​ដែលមាន​រូបរាង​កាន់តែ​ស្អាត កាន់តែ​ទាក់ទាញ ជាពិសេស Galaxy S6edge​ដែលមាន​កញ្ចក់​កោង​ខុសពី​សមាជិក​Galaxy S ដទៃៗ​ទៀត​។​អេក្រង់​របស់​វា​មាន​ទំហំ 5.1-inch មាន​RAM 3 GB​និង​កន្លែង​ផ្ទុក​ឯកសារ 128 GB​។

​នៅ​ឆ្នាំ 2016 នេះ ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​សាម​សុង គឺ Galaxy S7​ត្រូវបាន​បង្ហាញ​នៅក្នុង​កម្មវិធី​ទូរស័ព្ទ​ពិភពលោក​កាលពី​ថ្ងៃទី 21 ខែ កុម្ភៈ ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​។​កាមេរ៉ា​របស់​សាម​សុង​Galaxy S7​និង​Galaxy S7 edge​ត្រូវបាន​បំពាក់​ដោយ​Dual Pixel ដែល​ធ្វើអោយ​រូបភាព​កាន់តែ​ភ្លឺ​ច្បាស់​ទេ​ាះ​ជា​ថត​នៅ​កន្លែង​ដែល​មិនសូវមាន​ពន្លឺ​។​ដោយសារតែ​វា​មាន​បច្ចេកវិទ្យា​Dual Pixel  មាន​Lens​ធំ​ជាង​មុន​មាន​aperture និង​ភិ​ច​សែ​ល​កាន់តែ​ធំ​ជាង​មុន​កាមេរ៉ា​របស់​វា​អាច​ចាប់យក​រូបភាព​ក្នុង​ទី​ងងឹត​បាន​ច្បាស់​ហើយ​លឿន​ជាង​មុន​។​ទូរស័ព្ទ​GalaxyS7​មាន​អេក្រង់​ទំហំ​រហូតដល់​ទៅ 5,1​អ៊ី​ន​ហើយ​ទូរស័ព្ទ Galaxy S7 edge​មាន​អេក្រង់​ទំហំ​រហូតដល់​ទៅ​5,5​អ៊ី​ន​។​ទូរស័ព្ទ​ទាំងពីរ​នេះ​ត្រូវបាន​ផលិត​ចេញពី​កញ្ចក់​3D​និង​លោហធាតុ​ដែល​ភ្លឺរលោង​ហើយ​រឹងមាំ​ព្រមទាំង​មាន​គែម​កោង​សងខាង​ងាយស្រួល​កាន់​ដោយ​ដៃ​តែ​ម្ខាង​។​ជាមួយ​មុខងារ​Always-On Display លោកអ្នក​អាច​មើល​ម៉ោង​ប្រតិទិន​ការ​ទូរស័ព្ទ​ចូល​ដែល​មិនបាន​លើក​និង​សារ​ផ្សេងៗ​បាន​គ្រប់ពេល​ទោះ​អ្នក​មិន​ប្រើ​ម្រាមដៃ​ប៉ះ​ទូរស័ព្ទ​ក៏ដោយ​។​ទូរស័ព្ទ​ទាំងពីរ​នេះ សុទ្ធតែ​អាច​ការពារ​ការ​ជ្រាប​ទឹក​ដោយមាន​ប្រព័ន្ធ​ការពារ​នៅ​ខាងក្នុង​ទូរស័ព្ទ​តែម្តង​។ ចំណែកឯ Galaxy S7 edge មាន​ដាក់​នូវ​shortcut ដែល​លោកអ្នក​អាច​ប្រើ​អុ​ី​ម៉ែ​ល ថត​selfie ថត​panorama និង​ប្រើ​កម្ម​វី​ធី​ផ្សេងៗ​បាន​យ៉ាង​សាមញ្ញ​ភ្លាមៗ​។ សាម​សុង Galaxy S7 និង Galaxy S7 edge សាក​ថ្ម​បាន​លឿន ទោះជា​មិន​ប្រើ​ខ្សែ​ក៏ដោយ​។ លើសពីនេះ ទៀត វា​មាន​កន្លែង​ដាក់​ស៊ីម​ពីរ  ហើយ​អ្នក​អាច​បន្ថែម​អង្គ​ចងចាំ​មួយទៀត​រហូតដល់​ទៅ 200GB ពេលដែល​ប្រើ ស៊ីម​តែមួយ​។

​ទូរស័ព្ទ​Galaxy S7 និង Galaxy S7 edge​នឹងមាន​វត្តមាន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្តាលខែ​មិនា​ឆ្នាំ​2016​នេះ​។​

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com​។​

តើ​អ្នកដឹង​ទេ​ថា​សាម​សុង​Galaxy S​មាន​លក្ខណៈពិសេស​ដូច​ម្ត៉េ​ច​ខ្លះ​?

តើ​អ្នកដឹង​ទេ​ថា​សាម​សុង​Galaxy S​មាន​លក្ខណៈពិសេស​ដូច​ម្ត៉េ​ច​ខ្លះ​?