កម្ពុជា​អន្តរាគមន៍​ជួយ​កម្មករ​ខ្មែរ​៥​នាក់ ដែល​ជាប់ទាក់ទង​នឹង​ករណី​រំលោភ និង​ប្រើ​ហិង្សា​

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាជ្ញាធរ​ថៃ បា​នប​ញ្ចូ​ន​កម្មករ​ខ្មែរ​៥​នាក់ និង​ភស្តុតាង ទៅកាន់​តុលាការខេត្ត​ត្រាត ដើម្បី​ធ្វើការ​វិនិច្ឆ័យ​។ កម្មករ​ខ្មែរ​ទាំង​៥​នាក់​នេះ ត្រូវបាន​ប៉ូលិស​ថៃ​ចាប់ខ្លួន និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ស្ត្រី​ទេសចរ​បារាំង​២​នាក់ និង​វាយ​ធ្វើបាប​លើ​បុរស​បារាំង​២​នាក់ ដែល​ព្យាយាម​ជួយ​ជនរងគ្រោះ​ទាំង​២ ។

​បន្ទាប់ពី​បានទទួល​របាយការណ៍​នេះ លោក ហោ ណាំហុង បាន​ណែនាំ ឯកអគ្គរាជទូត​កម្ពុ​ជា​ថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ត្រូវ​រិះរក​ជួយ​កម្ម​ករទាំង​៥​នាក់​នេះ និង​ត្រូវ​ផ្តល់​មេធាវី​ការពារ​ពេល​ឡើង​តុលាការ​។ 

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា កម្មករ​ខ្មែរ​ទាំង​៥​នាក់ បាន​សារភាពថា  ពួកគេ​ពិតជា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី រំលោភ និង​ការប្រើ​អំពើហិង្សា នេះ​មែន ហើយ​បាន​បញ្ជាក់ទៀតថា ពេល​កើតហេតុ​ពួកគេ​ស្ថិតនៅក្នុង​ស្ថានភាព​ស្រវឹង​ស្រា​។ 

​កម្មករ​ទាំង​៥​នាក់ ស្ថិតនៅក្នុង​វ័យក្មេង អាយុ​តិចជាង​២៥​ឆ្នាំ ក្នុងនោះ​៣​នាក់​មិនចេះ​អក្សរ និង​២​នាក់​ទៀត​រៀន​បាន​តិចតួច​។

​សូមបញ្ជាក់ថា កម្មករ​នេសាទ​ជនជាតិ​កម្ពុជា​ចំនួន​៥​នាក់ ត្រូវបាន​ប៉ូលិស​ថៃ ចាប់ខ្លួន  ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេពសន្ថវៈ និង​ធ្វើបាប​លើ​ទេសចរ​បារាំង​៤​នាក់ នៅ​រមណីយដ្ឋាន​កោះ​គុត​(Koh Kut) ។ បើ​យោងតាម​កាសែត​ថៃ Bangkok Post ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​