ខ្លាចាស់បឺត ខាំ ,ម៉ឺន សុភា ប៉ះខ្លាអំណាចថៃ នៅទីរួម ខេត្តកំពង់ចាម នាយប់ថ្ងៃសុក្រ

ភ្នំពេញ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់ ក្បាច់បុរាណខ្មែរ លក្ខណៈមិត្តភាព អន្តរជាតិទេសចរណ៍ តាមខេត្តស្ថានីយ៍វិទ្យុ និងទូរទស្សន៍ អាស៊ីអាគ្នេយ៍ (SEATV) ឧបត្ថម្ភផ្តាច់មុខដោយ ក្រុមហ៊ុនស្រាបៀរCambodia ចាប់ផ្តើមនៅទីរួម ខេត្តកំពង់ចាម នាយប់ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០១៦។

អ្នកប្រដាល់ជើងខ្លំាង ៣ រូបប៉ះជាមួយកំពូល អ្នកប្រយុទ្ធឆ្លងដែនថៃ ៣រូបគ្នា គឺអ្នកប្រដាល់ ម៉ឺន សុភា   សមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ ប៉ះអ្នកប្រដាល់ថៃ Phich Bunchung ក្នុងប្រភេទទម្ងន់៦៩ គ.ក្រ ខណៈអ្នកប្រដាល់ខ្លាចចាស់ បឺត ខាំ ក្លិបឡុងសាលវ័ន្តជួបអ្នកប្រដាល់ថៃ Nam Chhuok ក្នុងប្រភេទទម្ងន់៦៩ គ.ក្រ និងអ្នកប្រដាល់ មាស ច័ន្ទមាន សមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ  ប្រកួតជាមួយអ្នក ប្រដាល់ថៃ Fa Phayak ក្នុងប្រភេទទម្ងន់៦៣.៥ គ.ក្រ។

លោក ញាន សុធី អ្នកគ្រប់គ្រងការ ប្រកួតប្រចាំសង្វៀន SEATVបាននិយាយថា ម៉ឺន សុភា អ្នកប្រដាល់ក្លិប ក្រសួងការពារជាតិ ដែលមិនសូវមាន ដៃគូក្នុងស្រុក ប្រកួតជាមួយនោះ ពេលនេះនឹងត្រូវជួប ប្រកួតជាមួយអ្នក ប្រដាល់ថៃ Phich Bunchung រៀងពិបាកយកឈ្នះ បន្តិចហើយ។ និយាយរួម ក្នុងការប្រកួតជាមួយ អ្នកប្រដាល់បរទេស ចម្រុះជាតិសាសន៍ ចំនួន១៧នាក់ ដែលមានថៃ បារាំង អង់គ្លេស ប្រេស៊ីល និងអ៊ីរ៉ង់នោះ សុភា វាយចាញ់ពិន្ទុប្រេស៊ីលម្នាក់ និងបារាំងម្នាក់ប៉ុណ្ណោះ ដោយវាយឈ្នះទាំងអស់។

ពោះអ្នកប្រដាល់ថៃ Phich Bunchung មានស្នៀតប្រដាល់ល្អ និងខ្លាំងគួរសមដែរ ដូច្នេះ ម៉ឺន សុភា ដែលជួបប្រកួត ជាមួយ Phich Bunchung នេះ ត្រូវតែប្រយ័ត្ន ចំពោះកណ្ដាប់ដៃ និងជើងទាត់របស់គេ ព្រោះថាអ្នកប្រដាល់ថៃ រូបនេះមានការប៉ិនប្រសប់ ពីរមុខនេះណាស់ តែយ៉ាងណា សុភា គេក៏ខ្លាំងនឹង កណ្ដាប់ដៃដែរ ពិសេសកណ្តាប់ដៃឆ្វេង។ ម៉ឺន សុភា មានប្រវត្តិប្រកួត ៨៦ដង ឈ្នះ ៧៤ដង ចាញ់ ១១ដង និងស្មើ១ដង រីឯ Phich Bunchung មានប្រវត្តិប្រកួត ១០៩ដង ឈ្នះ ៨៩ដង ចាញ់១៦ដង និងស្មើ៤ដង។

អ្នកប្រដាល់ បឺត ខាំ ជើងខ្លាំងរបស់កម្ពុជា ក្លឹបសាលវ័ន្តកីឡា នឹងត្រូវជួបប្រកួត ជាមួយអ្នកប្រដាល់ ជនជាតិថៃ Nam Chhuok ក្នុងទម្ងន់ ៦៩គ.ក្រ ។ បឺត ខាំ ធ្លាប់ប្រកួតចំនួន ២៦៤ លើក ដោយធ្លាប់ឈ្នះ២៥១ដង ចាញ់១១លើក និងស្មើ២ដង ខណៈដែល Nam Chhuok មានប្រវត្តិប្រកួត៩៩ដង ។ ជាមួយគ្នានេះ Nam Chhuok មានកម្ពស់ស្មើ បឺត ខាំ ការប្រកួតចុងក្រោយរបស់បឺត ខាំ ឈ្នះអ្នកប្រដាល់ថៃ Phung Serik ដោយពិន្ទុ ។ បឺត ខាំ ជាអ្នកប្រដាល់ ដែលវាយកាចបំផុត ក្នុងចំណោមអ្នកប្រដាល់ នៅក្នុងស្រុកខ្មែរ ហើយអ្នកប្រដាល់រូបនេះ ធ្លាប់ប្រកួតជាមួយ អ្នកប្រដាល់ បរទេស ថៃ រុស្សី ប្រេស៊ីល ជាច្រើនលើកហើយ បឺត ខាំ មានបទពិសោធន៍ ស្នៀតប្រដាល់ល្អ ល្បិចកល និងកាយ សម្បទាសុទ្ធតែលើ អ្នកប្រដាល់ថៃ ទាំងអស់ ។

ចំណែកការវាយចេញរបស់ បឺត ខាំ រហ័សណាស់ តែវ៉ៃចេញមិនធ្ងន់ទេ តែគូប្រកួតលំបាកទប់ទល់ ពិសេសលំបាក បិទឲ្យជាប់ណាស់ ក្រោយពី បញ្ចេញកណ្តាប់ដៃ ហើយជង្គង់ និងជើងរបស់គេ ចេញបន្ថែមទៀត៕

ខ្លាចាស់បឺត ខាំ ,ម៉ឺន សុភា ប៉ះខ្លាអំណាចថៃ នៅទីរួម ខេត្តកំពង់ចាម នាយប់ថ្ងៃសុក្រ

ខ្លាចាស់បឺត ខាំ ,ម៉ឺន សុភា ប៉ះខ្លាអំណាចថៃ នៅទីរួម ខេត្តកំពង់ចាម នាយប់ថ្ងៃសុក្រ

ខ្លាចាស់បឺត ខាំ ,ម៉ឺន សុភា ប៉ះខ្លាអំណាចថៃ នៅទីរួម ខេត្តកំពង់ចាម នាយប់ថ្ងៃសុក្រ