ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ធំ ៖ មាន​ករណី​ឃាតកម្ម​មួយ​ខណៈ​គេ​សង្ស័យ​ថា កើតឡើង​ដោយសារ​រឿង​គំនុំ រហូត​ឈាន​ដល់​ជន​មិន​ស្គាល់​មុខ​យក​កាំភ្លើង​បាញ់ប្រហារ​ទៅ​លើ​បុរស​ម្នាក់​ចំនួន​៣​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់ ខណៈ​ជន​រង​គ្រោះ​កំពុង​ដេក​យាម​ចម្ការ​ដំឡូង ដែល​ហេតុ​ការណ៍​​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​អូរ​អណ្តូង ក្នុងភូមិ​លាវ ឃុំ
ក្រ​វ៉ា  ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​គេ​ស្គាល់ឈ្មោះ​កែវ ខន អាយុ​៣៨​ឆ្នាំ ជា​អ្នក​ចាំចម្ការ ។ បច្ចុប្បន្ន ករណី​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់​ផង​ដែរ ។