ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ឧត្តរមានជ័យ ៖​ បុរស​ម្នាក់​ខូចចិត្ត​​​ស្រី​ស្នេហ៍​បែកចិត្ត​ទៅ​មាន​ប្រុស​ថ្មី ​យក​ខ្សែ​គោ​​ចង.​ក​​សម្លាប់​ខ្លួន​នៅ​ដើម​ក​កោះ​ កាលពី​ថ្ងៃ​ទី​២៦​ កុ​ម្ភៈ មក​​ដល់​ថ្ងៃ​ទី​២៩ ​កុ​ម្ភៈ ​២០១៦ ​ទើប​គេ​ប្រទះ​ឃើញ​​​ ស្ថិតនៅ​ក្នុង​ភូមិ​ប្រាសាទ ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង​ ​។​

យោង​តាម​សម្តី​កម្មករ​សំណង់​ដែល​ធ្វើការ​ជាមួយ​ជន​រង​គ្រោះ​ បាន​​​អះ​អាង​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជាប់ចិត្ត​ស្រឡាញ់​​​ស្ត្រី​​ម្នាក់​យ៉ាង​ស្អិតរ​មួ​ត ក្រោយមក​គេ​បានសង្កេត​ឃើញ​ស្ត្រី​រូប​នេះ​បែកចិត្ត​ជាមួយ​ជន​រង​គ្រោះ​ទៅ​មាន​​ប្រុស​ថ្មី​ ​ធ្វើ​ឱ្យ​ជន​រង​គ្រោះខូចចិត្ត​​​ចាក​ចេញពី​កន្លែង​ការងារ​សំណង់​កាលពី​ថ្ងៃ​ទី​២៦ ​កុ​ម្ភៈ ​​​បាត់​រហូត​ ​លុះ​​នៅ​​វេលា​ម៉ោង៥​​ល្ងាច​ថ្ងៃ​ទី​២៩ ​កុ​ម្ភៈ ២០១៦​ ទើប​គេ​ប្រទះ​ឃើញ​ចង​.ក​សម្លាប់​ខ្លួន ​ដោយ​​យក​​ខ្សែ​គោ​​ចង.កភ្ជាប់​ទៅនឹង​​ដើម​ក​កោះ​ដែល​មាន​កម្ពស់​៤​ម៉ែត្រ ​។​

លោក​អនុសេនីយ៍ឯក ហើន​ សំបោ​ន ផ្នែក​ស្រាវជ្រាវ​ព្រហ្មទណ្ឌ​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ ស៊ន សឿ​ន ​​អាយុ​៣០​ឆ្នាំ​​ ​ជា​កម្មករ​សំណង់​ រស់នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប មក​ស្នាក់​នៅ​​និង​​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ចំការ​ម្រេច ​​ស្ថិត​នៅ​​ភូមិ​ទួល​ប្រាសាទ ឃុំ​ថ្លា​ត​ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ៕​

ព័ត៌​មាន​លម្អិត​មានផ្សាយ​ជូន​នៅ​លើ​ទំព័រ​កោះ​សន្តិភាព​