ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី​ ៖ បុរស​វ័យ​ចំណាក់​ម្នាក់​ដេក​ស្លាប់​ក្នុង​អង្រឹង​ ក្រោយ​ផឹកស្រា​ពី​ក្បាល​ព្រលប់​កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១ មីនា ​ស្ថិត​ក្នុងភូមិ​ស្រែ​ព្រះ
ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។​

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ បាន​​ឱ្យ​ដឹង​​ថា បុរស​ដែល​ស្លាប់​នេះ ​កាល​ពី​ព្រលប់​​គេ​ឃើញ​​​អង្គុយ​ផឹកស្រា​ជាមួយ​អ្នក​ភូមិ​​​ធម្មតា ដោយ​មិន​មាន​អាកា​រៈ​អ្វី​នោះ​ទេ ​​លុះ​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ មានការ​ភ្ញាក់ផ្អើល​ដោយ​សារ​តែ​​អ្នកធ្វើការ​ជាមួយ​ជន​រង​គ្រោះ​​បាន​​ទៅ​​ហៅ​​រង​គ្រោះ​ឱ្យ​​ក្រោក​ទៅ​ធ្វើការ​ ស្រាប់តែ​ឃើញ​​​ដេក​ស្លាប់​នៅ​ក្នុង​អង្រឹង​តែ​ម្នាក់ឯង ​។

លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​​​នេះ ឈ្មោះ នឹម វ​ណ្ណា ​អាយុ​៥០​ឆ្នាំ ​​ជា​កម្មករ​ដក​ដំឡូង​មី មានស្រុក​កំណើត​នៅ​ភូមិ​ក្រឡា​មាស ឃុំ​ត្នោត ស្រុក​ក​ញ្ចៀ​ច ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ៕​

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​​