តម្លៃ​ប្រេង​ឡើង​បន្តិច ប៉ុន្តែ​សេដ្ឋកិច្ច​អា​មេ​រិច​អាច​នឹង​ជួប​វិបត្តិ

6 Videos

តម្លៃ​ប្រេង​ហាក់បីដូច​ជាមាន​ដង្ហើម​ឡើងវិញ​កាលពី​ប៉ុន្នា​ន​ថ្ងៃ​ចុង​ក្រោយនេះ ដោយ​វា​បាន​កើន​ពី​តម្លៃ​ពី ចន្លោះ​២៥ និង ២៨​ដុល្លារ ទៅ​តម្លៃ​ចន្លោះ​ពី ៣៣​ទៅ ៣៤​ដុល្លារ ក្នុង​មួយ​ប៉ា​រ៉ែ​ល​ ។ ​យោងទៅតាម​លោក Jason Schenker ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៅ Prestige Economics បានឲ្យដឹងថា តម្លៃ​កើន​បន្តិច​នេះ គឺ​វា​មិន​គ្រប់គ្រាន់​ក្នុងការ​សង្គ្រោះ​ក្រុមហ៊ុន​ប្រេង​បាន​នោះទេ​។

តម្លៃ​ប្រេង​ឡើង​បន្តិច ប៉ុន្តែ​សេដ្ឋកិច្ច​អា​មេ​រិច​អាច​នឹង​ជួប​វិបត្តិ

«តម្លៃ​ប្រេង​គឺ​មិនអាច​កើនឡើង​បាន​លឿន​នោះឡើយ​។ ហើយ​វា​នៅតែ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង និង​ថាមពល​មួយចំនួន​ដដែល ​។» ​យោងតាម​លោក Schenker បាន​អោយដឹងទៀតថា សេដ្ឋកិច្ច​អា​មេ​រិច នឹង​អាច​ជួប​វិបត្តិ​សេដ្ឋកិច្ច នៅ​ចុងឆ្នាំ ២០១៦ ឫ នៅ​ដើមឆ្នាំ ២០១៧​។ ហើយ​លោក​បាន​ព្យាករណ៍​ទៀតថា ភាព​អត់​ការងារ ធ្វើ​ក៏​នឹង​អាច​កើន​បន្តិច គឺ​ពី ៦,៥%​ ទៅ ៧%​ ។

ទោះជា​យ៉ាងនេះ​ក្តី កម្លាំង​ពលកម្ម​និង អំណាច​នៃ​ការទិញ​វត្ថុ​ប្រើប្រាស់ នៅមាន​សភាព​ថេរ ​។ ប៉ុន្តែ​វា​ក៏​អាច​នឹង ថយចុះ​បន្តិច​ផងដែរ ដែល​បញ្ហា​នេះ​អាច​នឹង​ជះឥទ្ធិពល​ខ្លះៗ​ទៅនឹង​តំហយ​សេដ្ឋកិច្ច នៅ​សហរដ្ឋ​អា​មេ​រិច ៕