Ronaldo ផ្ញើ​សារ​សុំទោស​មិត្ត​រួម​ក្រុម​តាម WhatsApp

ក្រោយ​ការ​ប្រកួត​ចាញ់ Atletico Madrid ១-០ នៅ​ទឹកដី Santiago Bernabeu កីឡាករ Cristiano Ronaldo បាន​ផ្ញើ​សារ​តាម​កម្មវិធី WhatsApp សុំទោស​មិត្ត​រួម​ក្រុម​ជុំវិញ​បញ្ហា​ការ​ឆ្លើយ​ក្នុង​កិច្ច​សម្ភាសន៍ ដែល​គេ​គិត​ថា​ធ្វើ​ឲ្យ​កីឡាករ​ក្នុង​ក្រុម​ផ្សេង​ទៀត​មិន​សប្បាយ​ចិត្ត។

 

Ronaldo ផ្ញើ​សារ​សុំទោស​មិត្ត​រួម​ក្រុម​តាម WhatsAppRonaldo ផ្ញើ​សារ​សុំទោស​មិត្ត​រួម​ក្រុម​តាម WhatsApp

 

យោង​តាម​ប្រភព​ពី El Mundo តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ផ្ញើ​សារ​ទៅ​កីឡាករ​ជា​ច្រើន​ក្នុង​ក្រុម Real Madrid ដើម្បី​កាត់​បន្ថយ​សម្ពាធ និង​ពន្យល់​ពី​អ្វី​ដែល​រូបគេ​បាន​និយាយ​ឲ្យ​បាន​ច្បាស់ ​ដូចគ្នា​ទៅ​នឹង​ការ​ពន្យល់​ម្ដង​ទៀត ដែល​គេ​បាន​ប្រាប់​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ដូច្នោះ​ដែរ។

 

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ នៅ​មុន​ពេល​ហ្វឹកហាត់ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​៣១ឆ្នាំ បាន​ជួប​កីឡាករ​ទាំងអស់​ក្នុង ក្រុម​ពន្យល់​ពីន័យ​ដែល​ខ្លួន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា “បើ​សិន​ជា​កីឡាករ​ក្នុង​ក្រុម​មាន​កម្រិត​នៃ​ការ​លេងស្មើ​ខ្ញុំ នោះ​ពួក​យើង​នឹង​ឈរ​លេខ​១” មិនមែន​និយាយ​បង្អាប់​នរណា​ម្នាក់​ថា​អន់​នោះ​ទេ៕

 

ចុចអាន៖ «Ronaldo៖ បើ​សិន​គ្រប់​គ្នា​មាន​កម្រិត​ស្មើ​ខ្ញុំ យើង​នឹង​ឈរ​លេខ​១» ធ្វើ​ឲ្យ​ពិភពលោក​យល់​ច្រឡំ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ Sport English