Shu Qi ព្រួយ​បារម្ភ​ខ្លាំង​ព្រោះ​​មុខ​ប្រតិកម្ម​ជាង​១​ខែ​មិន​ទាន់​បាត់

ប្រព័ន្ធ​ភាព​ស៊ាំ​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Shu Qi ត្រូវ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​ដោយ​សារ​​ធ្វើ​ការ​ហួស​កម្លាំង បណ្ដាល​ឲ្យ​ផ្ទៃ​មុខ​របស់​នាង​ឡើង​កន្ទួល​ក្រហម​​មើល​មិន​ងាយ​​ជា​។

 

Shu Qi ព្រួយ​បារម្ភ​ខ្លាំង​ព្រោះ​​មុខ​ប្រតិកម្ម​ជាង​១​ខែ​មិន​ទាន់​បាត់

 

តាម​បណ្ដាញ​ព័ត៌មាន Sina ព្រឹក​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ​មុន​នេះ នៅ​លើ​គណនី​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន តារា​សម្ដែង​ស្រី Shu Qi បាន​​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឲ្យ​ឃើញ​ផ្ទៃ​មុខ​រោល​កន្ទួល​ក្រហម​របស់​ខ្លួន។ តារា​សម្ដែង​អាយុ ៤០ និយាយ​ទាំង​ហត់នឿយ៖ “មុខ​ប្រតិកម្ម តើ​ខ្ញុំ​អាច​មាន​ថ្ងៃ​ជា​ពី​ជំងឺ​នេះ​ដែរ​ទេ? ក្នុង​នាម​ជា​សិល្បករ​ម្នាក់ ផ្ទៃ​មុខ​បែប​នេះ​គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ កន្ទួល​ក្រហម​ទាំង​នេះ ឆាប់​ចេញ​ពី​ជីវិត​របស់​ខ្ញុំ​ទៅ”។ នៅ​ពេល​ឃើញ​ពាក្យ​ត្អូញត្អែរ​ទាំង​នេះ​របស់​មិត្ត​រួមការ​ងារ ប្អូន​ស្រី​របស់​សាន់​ឆាយ ពិធី​ការិនី Dee Hsu បាន​ចូល​មក​លួង​លោម​ថា៖ “សប្បាយ​ចិត្ត​ទៅ​បង ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​ចិញ្ចើម​បង​នៅ​ស្អាត​ដែរ”។

 

Shu Qi ព្រួយ​បារម្ភ​ខ្លាំង​ព្រោះ​​មុខ​ប្រតិកម្ម​ជាង​១​ខែ​មិន​ទាន់​បាត់

 

នៅ​ពេល​ក្រុម​អ្នក​កាសែត​ទាក់​ទង​ទៅ តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ មុខ​របស់​នាង​ចាប់​ផ្ដើម​រោល​ក្រហម​តាំង​ពី​ខែ​មករា​មក​ម្ល៉េះ។ បើ​ទោះ​បី​ជា​ទៅ​ព្យាបាល​នៅ​ច្រើន​កន្លែង​ហើយ​ក៏​ដោយ​តែ​ស្ថាន​ភាព​នៅ​តែ​មិន​ប្រសើរ​ជាង​មុន។ ប្រភព​ជិត​ស្និទ្ធ​នឹង​ស្រី​ស្អាត​កើត​ឆ្នាំ ១៩៧៦ បាន​ឲ្យ​ដឹង​ថា​ដោយ​សារ​តែ​តារា​សម្ដែង​រូប​នេះ​ព្យាយាម​ធ្វើ​ការ​ពេក​​ទើប​បណ្ដាល​ឲ្យ​បាក់​កម្លាំង ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ទើប​នាំ​ឲ្យ​កើត​មាន​អាការៈ​ដូច​នេះ៕

 

Shu Qi ព្រួយ​បារម្ភ​ខ្លាំង​ព្រោះ​​មុខ​ប្រតិកម្ម​ជាង​១​ខែ​មិន​ទាន់​បាត់

 

ចុចអាន៖Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing