កម្ពុជានាសម័យ ទំនើបនេះ មិនសូវមាន មនុស្សច្រើនទេ ដែលចូលចិត្តមើលល្ខោន

ភ្នំពេញ៖ ការសម្តែងល្ខោនបុរាណ កំពុងតែបាត់បង់បន្តិចៗម្តង ទៅហើយ សមាគមវប្បធម៌ កម្ពុជា-ជប៉ុននៅ ថ្ងៃទី៣០ ខែកុម្ភៈនេះ បានចាប់ផ្តើមសម្តែងល្ខោនរឿង អណ្តើកក្លាហាន នៅតាមសាលាទូទាំង ប្រទេសកម្ពុជាដើម្បី បង្រៀនយុវជនត្រូវយល់ដឹង ពីប្រវត្តិសាស្ត្រ ល្ខោននិយាយ ដែលបានបង្ហាញឲ្យឃើញពី ភាពក្លាហាន របស់ខ្លួនដែលស្តែងចេញពី សាច់រឿង”អណ្តើកក្លាហាន”។

លោក នីកូ មេស្ទឺហាម (ផ្ទះមេត្តា) បានមានប្រសាសន៍ថា “នេះជាលើកដំបូងហើយសំរាប់ប្រទេសកម្ពុជា ដែលមានការសម្តែង ល្ខោននៅតាមសាលារៀន ត្រូវបានគេ ប្រើប្រាស់ដើម្បីជាវិធីសាស្ត្រអប់រំមួយ។ មនុស្សគ្រប់រូបយល់ឃើញថា សិល្បៈមានលទ្ធភាពដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរ និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ សិល្បៈមានបង្កប់ពោពេញទៅដោយគំនិតច្នៃប្រឌិត ហើយតាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យឃើញថា សិស្សានុសិស្សសប្បាយរីករាយ ក្នុងការសិក្សារៀនសូត្រ នៅពេលដែល គេបានប្រើប្រាស់សិល្បៈ ជាវិធីសាស្ត្រ និងឧបករណ៍ដើម្បីបង្រៀន។

លោកបានបន្តថា អណ្តើក អាចមើលឃើញពិភពខាងក្រៅ និងដើរបាននៅពេលដែលវាដាក់ក្បាល របស់វាមកខាងក្រៅ។ ខ្លឹមសារនៃរឿងល្ខោន ដែលមានចំណងជើង ថា អណ្តើកក្លាហាន បានដកស្រង់ចេញមកពីជិវីតពិត របស់សិស្សាសាលាកម្ពុជាម្នាក់ឈ្មោះ បញ្ញា ដែលបានដឹងពីប្រវត្តក្រុមគ្រួសាររបស់ខ្លួនដោយចៃដន្យ។ ជាងនេះទៅទៀត អណ្តើកចិញ្ចឹមមួយក្បាលបង្រៀន គាត់ពីមេរៀនសំខាន់ៗអំពីវិធីសាស្ត្រទប់ទល់ និងដោះស្រាយ នៅពេលមានអាសន្ន និងជួបរឿងអយុត្តិធម៌។ មានតួសម្តែងតែពីរនាក់ប៉ុណ្ណោះ នៅក្នុងរឿងនិទានមួយនេះដោយគាត់ ដើតួជាមនុស្សផ្សេងៗគ្នាជាច្រើន ក្នុងសាច់រឿងប្រមាណ ៤៥នាទី ដោយគាត់បានប្រើមុខពាក់ និងឧបករណ៍ជំនួយមួយចំនួន នៅក្នុងបន្ទប់ថ្នាក់រៀនយ៉ាងសមញ្ញមួយ។ ជាមួយយុវវ័យអាយុចាប់ពី ១០ ដល់ ២៤ ឆ្នាំ។

លោក Thomas Hundt នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart ក៏បានថ្លែងដែរថា” ការរួមបញ្ចូលនៃការសម្តែងល្ខោន និយាយនិងការអប់រំនេះ គឺពិតជាថ្មី,គួរឱ្យចាប់ អារម្មណ៍បង្កើតបាន ជាសិល្បៈថ្មីមូយនៃការរៀន។ វាគឺជាគំនិតច្នៃប្រឌិត ដ៏ស្រស់ស្រាយ ហើយវាបានរួមបញ្ចូលគ្នា សារជាគន្លឹះនិងការអប់រំ ដើម្បីភាពសប្បាយរីករាយ យុវជនកម្ពុជា។ ការអប់រំគឺជានៅតែជាសសរស្តម្ភសំខាន់សម្រាប់ ការអភិវឌ្ឍបន្ថែមទៀតរបស់ប្រទេសនេះ និងក្រុមហ៊ុន Smart បានប្តេជ្ញាចិត្តដើម្បីរួមចំណែក ដល់ការរីកចម្រើននៃការចលនា អប់រំក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Smart គឺជាដៃគូរយៈពេលវែងនៃផ្ទះមេត្តាហើយយើងមានការ រំភើបខ្លាំងណាស់ក្នុងការ បង្ហាញល្ខោនគួរឱ្យចាប់អារម្មណ៍ថ្មីនេះ សម្រាប់យុវជនកម្ពុជា”។

លោក រស សាលីន អ្នកនំាពាក្យ ក្រសួងអប់រំយុវជន និង កីឡាបានលើឡើងពីដំណាលរឿង ព្រេងនៃសត្វអណ្តើកថា” អណ្តើកគឺជាសត្វមួយក្នុងតំណាល នៅក្នុងសាច់រឿងព្រេង របស់ខ្មែរពាក់ព័ន្ធទៅនិងរឿងព្រហ្មញ្ញសាសនា ជាទំនៀមទម្លាប់របស់ប្រជាជនកម្ពុជានេះគឺជាទិដ្ឋភាពពីរ ។ ផ្នែកយក្ស និងទេព្តាដែលនំាគ្នា បាចទឹកសមុទ្រ ដើម្បីស្វែងរកទឹកអម្រឹត ក្នុងក៏បានយកសត្វនាគ ដើម្បីធ្វើជាខ្សែពួរ និងយកសត្វអណ្តើកដើម្បីទៅកលភ្នំ ហើយចុងក្រោយបន្ទាប់ពី ការបាចទឹក សមុទ្រនោះក៏បានទឹកអម្រឹតដើម្បីជីវិតអមតៈ ដោយឡែកព្រះវិស្ណុក៏បានប្រែខ្លួនទៅជាសត្វអណ្តើដើម្បីទៅទ្រភ្នំ ចៃដន្យនៅពេលនោះមានរាហ៊ូក៏បា នមកឆក់យក ទឹកអម្រឹតទៅ ពេលនោះស្រាប់តែព្រះវិស្ណុខឹងក៏យកកងចក្រគប់ទៅលើរាហ៊ូដាច់ពាក់ណ្តាលខ្លួន ហើយទឹកអម្រឹកនោះ គឺមិនបានមកមនុស្សទេ អញ្ចឹងហើយបាន ជាមុនស្សមិនមានជីវិតអមតៈដោយសាររាហ៊ូបានលេបទឹកអម្រឹត តាមតំណាលរឿងនេះតំាងពីយូរលុងមកយើងដឹងថា រាហ៊ូមានជីវិតអមតៈតែ ពាក់កណ្តាលខ្លួនឡើង លើតែប៉ុណ្ណោះ ។ ពាក់ព័ន្ធទៅនិងសត្វអណ្តើក គឺដោយសារព្រះវិស្ណុ ប្រែក្រឡាជាសត្វអណ្តើកដើម្បីទ្រភ្នំ ហើយសត្វអណ្តើក ជាតំណាលរឿងមួយដែលពាក់ព័ន្ធ ក្នុងការងារបាចទឹកសមុទ្រ ដើម្បីយកទឹកអម្រឹត ។ មួយទៀតពាក់ព័ទ្ធទៅនិងសាសនារបស់ព្រះពុទ្ធសត្វ អណ្តើកគឺជាសត្វមួយនៅក្នុងចំណោមសត្វទំាង៥ ដែលព្រះ សិអាមេត្រី លោកបានត្រាស់ដឹង ជាព្រះពុទ្ធក្នុងរយៈពេល៥ពានឆ្នាំ តែអណ្តើកមិនត្រាស់ដឹងទេ។ អណ្តើកគឺជាសត្វដែល បញ្ជាក់ពីរឿងនិទាន ដំណើររឿងព្រេងពាក់ព័ន្ធ សាសនាព្រហ្មញ្ញផង និង ព្រះពុទ្ធផង៕

កម្ពុជានាសម័យ ទំនើបនេះ មិនសូវមាន មនុស្សច្រើនទេ ដែលចូលចិត្តមើលល្ខោន

កម្ពុជានាសម័យ ទំនើបនេះ មិនសូវមាន មនុស្សច្រើនទេ ដែលចូលចិត្តមើលល្ខោន

កម្ពុជានាសម័យ ទំនើបនេះ មិនសូវមាន មនុស្សច្រើនទេ ដែលចូលចិត្តមើលល្ខោន