លោកស្រី ម៉ែន សំអន ជំរុញឲ្យនារី ត្រូវតែបង្កើនភាព ក្លាហាន ដើម្បីលើកកម្ពស់ សមភាពយេនឌ័រ ក្នុងកិច្ចអភិវឌ្យន៍ ប្រកបដោយចីរភាព

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានជំរុញឲ្យ ថ្នាក់ដឹកនាំ បេក្ខភាពជានារី កំពុងបម្រើការងារ នៅក្នុងសង្គម ត្រូវតែបន្ដបង្កើនសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ សង្គមជាតិព្រោះនារីជាឆ្នឹងខ្នង សេដ្ឋកិច្ចដ៍សំខាន់ មិនអាចខ្វះបាន ដោយ ហេតុថា រាជរដ្ឋាភិបាល បានផ្ដល់សិទ្ធិ ឲ្យនារីចូលរួមជាកំលាំងចលករ ដ៍សំខាន់ ក្នុងការរួមចំណែក ជំរុញ ប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សា ហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយនិរន្ដរភាព ស្របតាមគោល នយោបាយ របស់រាជ រដ្ឋា ភិបាលកម្ពុជា។

លោកស្រី ម៉ែន សំអន បានបញ្ជាក់បែប នេះក្នុងពិធីអបអរសាទរ ខួបលើទី១០៥ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦ក្រោមប្រធាន បទ(វិនិយោគលើ សមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្យន៍ ប្រកបដោយចីរភាព) ការពីព្រឹកថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ កិច្ច ដែលមានស្ត្រីចូលរួម ប្រមាណ៥០០នាក់ ។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ រាជ រដ្ឋាភិបាលកម្ពុជា បានចាត់ទុក ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច  របស់ប្រទេសជាតិ។

ជាមួយនេះសម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានគាំទ្រ និងលើកកម្ពស់តួនា ទីស្ត្រី ឲ្យកាន់តែមានតម្លៃ ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបាន ចូលរួមចំណែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូង ពេជ្រ ដ៏មានតម្លៃមិនអាច កាត់ថ្លៃបាន ។           

លោកស្រី ម៉ែន សំអន  បានបន្ដថា៖ កន្លង មកក៍ដូចបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្ដិ ព្រឹទ្ធបណ្ឌិត ប្រធានកិតិ្ដយស សមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សម្តេចតែងតែផ្តល់ ជំនួយស្មារតី និងសម្ភារៈដល់ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី គណៈកម្មាធិការ ជាតិលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងលើកទឹកចិត្ដដល់នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធនានា ឲ្យមានតម្លៃ និងមានលទ្ធភាព បំពេញភារកិច្ច របស់ខ្លួនប្រកបដោយ ប្រសិទ្ធភាព។

មិនតែប៉ុណ្ណោះ សម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត បានដើរតួយ៉ាងសំខាន់ និងសកម្មបំផុត ក្នុងការងារអភិវឌ្ឍន៍ ស្ត្រីរួមមានការបង្កើតតំបន់ អភិវឌ្ឍន៍ស្ត្រីខ្មែរជាច្រើន ដើម្បីបណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈ ការថែរទាំសុខភាព ការផ្តល់កិច្ចការគាំពារ និងការជួយដោះស្រាយ ទុកលំបាកផ្សេងៗទៀត ដល់ស្ត្រីទីទាល់ក្រ និងស្ដ្រីងាយរងគ្រោះ ហើយលើសពីនេះទៅទៀត សម្តេច អគ្គមហាសេនាបតីតេជោ និងសម្តេច កិត្ដិព្រឹទ្ធបណ្ឌិត ក៍បានលើកតម្កើង ផ្តល់កិត្តិយស ដល់ស្ត្រីកាន់តែខ្ពស់ នៅក្នុងកិច្ចការងារ នយោបាយ, សេដ្ឋកិច្ច, វប្បធម៌, ពាណិជ្ជកម្ម, ឧស្សាហកម្ម, កសិសកម្ម និងទេសចរណ៍ ថែមទៀតផង ។

លោកស្រីបន្ដថា៖ បច្ចុប្បន្ន មានស្ដ្រី បម្រើការងារលើ គ្រប់វិស័យនៅ ទូទាំងប្រទេស មានរាប់ម៉ឺននាក់ ហើយបានដើរតួនាទី ដ៍សំខាន់ក្នុងការ ចូលរួមផ្សព្វផ្សាយ អប់រំដល់នារី នៅមូលដ្ឋានឲ្យមានការយល់ដឹង ពីច្បាប់ឲ្យយល់ដឹង អំពីការថែទាំសុខភាព ដើម្បីចូលរួមលើកកម្ពស់សីលធម៌ សង្គមជាតិទាំងមូល។ នៅក្នុងឱកាសនោះដែរ ក៏មានការទ្បើងបេជ្ញាចិត្ត ពីសមាជិកនារីតាមភូមិ ឃុំ ស្រុក ក្រុង ទូទាំងខេត្តផងដែរ ដើម្បីធ្វើយ៉ាងបង្កើន សមត្ថភាពបន្ថែមទៀតក្នុងការ ដឹកនាំនៅមូលដ្ឋាន   ៕

លោកស្រី ម៉ែន សំអន ជំរុញឲ្យនារី ត្រូវតែបង្កើនភាព ក្លាហាន ដើម្បីលើកកម្ពស់ សមភាពយេនឌ័រ ក្នុងកិច្ចអភិវឌ្យន៍ ប្រកបដោយចីរភាព